ក្រៅតែពីការទទួលទានអាហារជាប្រចាំ យ៉ាងណាមិញ អ្នកគួរតែបន្ថែមនូវភេសជ្ជៈទាំង៥មុខនេះទៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នក គឺជាវិធីជួយអ្នកឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។
ប្រសិនបើអ្នកកំពុងចង់ឡើងទម្ងន់ សូមបន្ថែមទឹកដោះគោសូកូឡាទៅក្នុងរបបអាហាររបស់អ្នក។ ទឹកដោះគោសូកូឡាមួយកែវប្រហែល ២៤០ មិល្លីលីត្ រអាចផ្តល់ថាមពល ២២០ កាឡូរី ស្មើនឹង ១១% នៃថាមពលក្នុងមួយថ្ងៃ។ ពួកវាក៏ផ្ទុកជាតិខ្លាញ់ (៨ ក្រាម) និងកាបូអ៊ីដ្រាត (២៧ ក្រាម) ទ្វេដងច្រើនជាងទឹកដោះគោធម្មតា។
នៅរដូវត្រជាក់ អ្នកអាចផឹកទឹកដោះគោសូកូឡាត្រជាក់ៗ។ ការបន្ថែមក្រែមនៅនឹងជួយធ្វើឱ្យភេសជ្ជៈនេះកាន់តែប្រសើរ។ ទន្ទឹមនឹងនេះក្នុងរដូវរងារ ទឹកដោះគោសូកូឡាក្តៅមួយកែវនឹងជួយឱ្យអ្នកមានអារម្មណ៍កក់ក្តៅថែមទៀតផង។
ចេកគឺជាអាហារដែលផ្ទុកនូវសារធាតុចិញ្ចឹម ដែលជំនួយដល់សុខភាពល្អជាច្រើន។ វាមានឥទ្ធិពលធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយភាពតានតឹង។ អ្នកក៏អាចបន្ថែមចេក និងទឹកដោះគោសុទ្ធ ដើម្បីធ្វើជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសគឺជំនួយដល់ការឡើងទម្ងន់ប្រកបដោយប្រសិទ្ធភាព។
ទឹកដោះគោពោតមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទឹកដោះគោពោតមានបរិមាណជាតិសរសៃវីតាមីន A វីតាមីន B វីតាមីន E និងស្ករធម្មជាតិ វាពិតជាចាំបាច់សម្រាប់រាងកាយដើម្បីឡើងទម្ងន់។
ល្ពៅមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិដែក វីតាមីន C ... ផ្សំល្ពៅជាមួយទឹកដោះគោស្រស់គ្មានជាតិផ្អែម ទឹកដោះគោខាប់ ទឹកដោះគោដូង យើងអាចបង្កើតបានជាភេសជ្ជៈមួយប្រភេទ។ ពិតជាឆ្ងាញ់ និងមានជីវជាតិធ្វើឱ្យអ្នកកើនទម្ងន់យ៉ាងឆាប់រហ័ស។
ដូងមានកាឡូរី និងខ្លាញ់ខ្ពស់ ដូច្នេះវាអាចជួយឱ្យអ្នកឡើងទម្ងន់បានរហ័ស។ ប្រសិនបើអ្នកចង់ឡើងទម្ងន់ អ្នកគួរតែប្រើទាំងទឹកដូង និងខ្ទិះដូង ដើម្បីបង្កើតជាភេសជ្ជៈមួយព្រភេទក្រឡុកបញ្ជូលគ្នា ដែលមានឱជារស ក៏ដូចជីវជាតិបន្ថែមសម្រាប់ឡើងទម្ងន់៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)