យោងតាមគេហទំព័រ Health Net (ចិន) បានឱ្យដឹងថា ក្រុមគ្រួសាររបស់លោកលីវបានទទួលរងនូវជំងឺថ្លើមធ្ងន់ធ្ងរ និងសង្ស័យថាពុលអាហារ។ បន្ទាប់ពីការពិនិត្យរាងកាយ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យសមាជិកគ្រួសារដែលមានជំងឺថ្លើម។ ធ្ងន់ធ្ងរបំផុតគឺអ្នកស្រីលីវដែលមានជំងឺខ្សោយថ្លើម។
បន្ទាប់ពីបានធ្វើលទ្ធផលតេស្តឈាមវេជ្ជបណ្ឌិតបានរកឃើញថា កម្រិតអាផ្លូតូស៊ីនគឺហួសកម្រិត។ ជាតិពុលនេះបណ្តាលឱ្យកើតជំងឺលើមនុស្សទាំង ៥ នាក់ក្នុងគ្រួសារ។ បន្ទាប់ពីធ្វើតេស្ត លោកវេជ្ជបណ្ឌិតបានរកឃើញថា ជាតិពុលនេះបានមកពីប្រេងចម្អិនអាហារដែលត្រូវបានរក្សាទុកអស់រយៈពេលជាយូរមកហើយ។
ភរិយារបស់លោកលីវបាននិយាយថា ក្នុងអំឡុងពេលមានការផ្សព្វផ្សាយនៅផ្សារកាលពីឆ្នាំមុន ប្រេងចម្អិនដែលជិតផុតកំណត់ត្រូវបានលក់ក្នុងបញ្ចុះតម្លៃ ដូច្នេះនាងបានទិញច្រើនយកមកទុកចម្អិនអាហារ និងប្រើប្រាស់បន្តិចម្តងៗ។ ប្រេងដបខ្លះបន្ទាប់ពីអស់សុពលភាពចាប់ផ្តើមមានក្លិនមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីលីវមិនបានបោះចោលទេ ហើយគិតថាវានឹងមិនមានបញ្ហាទេប្រសិនបើប្រេងត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់។ ដោយមិនបានរំពឹងទុកថាវានឹងមិនបង្កអន្តរាយដល់គ្រួសារទាំងមូលនោះទេ។
សញ្ញាព្រមានមួយចំនួននៃជំងឺថ្លើម ៖
១. ស្បែក និងភ្នែកពណ៌លឿង
រោគសញ្ញាគួរឱ្យកត់សម្គាល់បំផុតនៃជំងឺថ្លើម គឺស្បែកពណ៌លឿង និងភ្នែកឡើងពណ៌ល្អក់។ នេះបណ្តាលមកពីការលើសសារធាតុពណ៌ប៊ីលីរុយប៊ីនពណ៌ទឹកក្រូចនៅក្នុងទឹកប្រមាត់ថ្លើម។ ប្រសិនបើថ្លើមមានសុខភាពល្អ ប៊ីលីរុយប៊ីននឹងត្រូវបានលុបចេញពីរាងកាយ។ នៅពេលថ្លើមមិនដំណើរការត្រឹមត្រូវសារធាតុនេះនឹងត្រូវបានដាក់ហើយបណ្តាលឱ្យកើតជំងឺខាន់លឿង។
២. ហើមពោះ ហើមដៃជើង
នេះគឺជារោគសញ្ញានៃសារធាតុរាវដែលកកកុញនៅក្នុងពោះរបស់អ្នកជំងឺ។ ពោះហើមអាចបណ្តាលឱ្យឈឺចាប់ និងមិនស្រួលក្នុងខ្លួន។ លើសពីនេះទៀត ជើង និងកជើងអាចហើមដូចគ្នា។
៣. លេចឡើងស្នាមជាំនៅលើដងខ្លួន
ការបំផ្លាញថ្លើមបណ្តាលឱ្យការផលិតប្រូតេអ៊ីនថយចុះ ដែលបណ្តាលឱ្យមានការកកឈាម។ ដូច្នេះអ្នកដែលមានជំងឺថ្លើមងាយនឹងហូរឈាម និងឡើងស្នាមជាំជាងមនុស្សធម្មតា។
៤. ទឹកនោមល្អក់
ដោយសារពពួកប៊ីលីរុយប៊ីនលើសនៅក្នុងថ្លើម មិនអាចត្រូវបានយកចេញ វាក៏បណ្តាលឱ្យទឹកនោមមានពណ៌ល្អក់ជាងធម្មតា បើវាមានពណ៌ត្នោត ទឹកក្រូច ខ្មៅ ឬពណ៌លឿង៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)