ជាធម្មតាលុយស្រួលចាយតែពិបាករក ក៏ប៉ុន្តែប្រសិនបើអ្នកមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការគ្រប់គ្រង់លុយ អ្នកប្រាកដជាមិនចាំបាច់គេងព្រួយរឿងដាច់លុយនោះទេ។ ចូរអ្នកសាកល្បងអនុវត្តវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណូលចំណាយ 50/30/20 ក្នុងឆ្នាំថ្មីនេះដើម្បីគ្រាន់បានសល់លុយខ្លះនៅចុងឆ្នាំ។
ជាបឋម រាល់ខែអ្នកត្រូវបែងចែកចំណូលអ្នកជាបីផ្នែក៖
៥០% សម្រាប់តម្រូវការបឋម
៣០% សម្រាប់អ្វីដែលអ្នកចង់បាន
២០% សម្រាប់សន្សំនិងដោះបំណុល
ឧទាហរណ៍៖ ប្រសិនបើចំណូលអ្នកបាន ៥០០០$ ក្នុងមួយខែ នោះអ្នកត្រូវដកសម្រាប់តម្រូវការបឋម ២៥០០$ សម្រាប់អ្វីដែលអ្នកចង់បាន ១៥០០$ និងសម្រាប់សន្សំ ១០០០$។
តម្រូវការបឋម
តម្រូវការបឋមសំដៅលើថ្លៃទឹកភ្លើង ទីលំនៅ ថ្លៃសាំង ម្ហូបអាហារ ទឹកនិងសម្លៀកបំពាក់ជាដើម។
តម្រូវការចង់បាន
តម្រូវការវងបានសម្តៅលើសម្លៀកបំពាក់ទាន់សម័យ ចេញញុំាម្ហូបក្រៅ ដើរលេងឬផ្ទះថ្មី ឡានថ្មីជាដើម ដែលគ្រាន់តែជាតម្រូវការបន្ទាប់បន្សំ មិនចាំបាច់។
ត្រូវចាំថា ទោះបីជាអ្នកចង់បានមិនប្រាកដថាអ្នកត្រូវការវានោះទេ។
សន្សំនិងដោះបំណុល
លុយសន្សំអាចបែងចែកជាលុយសន្សំរយៈពេលយូរឬសម្រាប់ពេលចាស់ទៅ សន្សំរយៈពេលខ្លីសម្រាប់ដើរលេងឬឡានថ្មី និងលុយត្រៀមសម្រាប់ពេលតម្រូវការជាបន្ទាន់។ មួយវិញទៀត ប្រសិនបើអ្នកជំពាក់បំណុលធនាគារឬនរណាម្នាក់ អ្នកត្រូវលៃយ៉ាងណាសងគេឱ្យអស់សិន។
ជារួម ការគ្រប់គ្រងចំណូលចំណាយពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយសារពេលខ្លះ អ្នកអាចនឹងចំណាយច្រើនជាងចំណូលដែលអាចនាំឱ្យដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកដោយមិនដឹងខ្លួន៕
ប្រភព៖ The Finance Geek II
អត្ថបទដោយ៖ Nuth
រូបភាព៖ Pinterest