សញ្ញាគ្រោះថ្នាក់ បង្ហាញថារាងកាយរបស់អ្នកកំពុងប្រឈមនឹងជម្ងឺធ្ងន់ធ្ងរ

ជាធម្មតា យើងមិនបានចាប់អារម្មណ៍អំពីសុខភាពរបស់យើងទេ រហូតដល់មានសញ្ញាព្រមានលេចឡើង។ យ៉ាងណាមិញ ទោះបីជាមនុស្សដែលមានសុខភាពល្អបំផុតក៏អាចជួបប្រទះនឹងបញ្ហាសុខភាពដោយមិនដឹងខ្លួនផងដែរ ហេតុនេះហើយសូមឧស្សាហ៍សង្កេតមើលសុខភាពរបស់ខ្លួន ប្រសិនបើវាលេចចេញនូវសញ្ញាទាំង៥ខាងក្រោម នោះវាបង្ហាញថាសុខភាពអ្នកកំពុងតែប្រឈមនឹងជម្ងឺទាំងនេះ!

1

១.ភ្នែករបស់អ្នកតែងតែស្ងួត

ភ្នែករបស់អ្នកអាចស្ងួត និងរមាស់ ប្រសិនបើអ្នកចំណាយពេលសម្លឹងមើលទូរស័ព្ទ ឬ អេក្រង់កុំព្យូទ័ររបស់អ្នកច្រើនពេក។ ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញភាពស្ងួតខ្លាំងនៅក្នុងភ្នែក និងមាត់របស់អ្នក វាអាចជាសញ្ញានៃការរលាក។ ភាពស្ងួតភ្នែករ៉ាំរ៉ៃ អាចបណ្តាលមកពីការឆ្លងមេរោគនៅក្នុងក្រពេញបញ្ចេញទឹកភ្នែក ដែលផលិតទឹកភ្នែក និងទឹកមាត់។

2

២.អ្នកតែងតែមានអារម្មណ៍ត្រជាក់

ប្រសិនបើអ្នកឃើញខ្លួនឯងឧស្សាហ៍ស្វែងរកភួយដើម្បីបិទបាំង វាអាចជាសញ្ញានៃការផលិតក្រពេញទីរ៉ូអ៊ីតទាប។ ដោយសារតែកម្រិតទាបនៃអរម៉ូនទីរ៉ូអ៊ីត ធ្វើឱ្យការរំលាយអាហាររបស់អ្នកថយចុះ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់សូម្បីតែនៅក្នុងបន្ទប់ក្តៅក៏ដោយ។

3

៣.សក់របស់អ្នកកំពុងជ្រុះ

ខណៈពេលដែលវាជារឿងធម្មតា ក្នុងការជ្រុះសក់ក៏ដោយ តែប្រសិនបើអ្នកសម្គាល់ឃើញថាជ្រុះសក់ច្រើន នោះវាអាចជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកកំពុងខ្វះជាតិដែក។ ប្រសិនបើអ្នកមិនទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈរបបអាហារនោះទេ វាអាចប៉ះពាល់ដល់រាងកាយរបស់អ្នកតាមវិធីជាច្រើន រួមទាំងការជ្រុះសក់ផងដែរ។ ដូចនេះសូមព្យាយាមញ៉ាំអាហារសម្បូរជាតិដែក ដូចជាសាច់ក្រហម ដើម្បីប្រាកដថាអ្នកទទួលបានជាតិដែកដែលរាងកាយត្រូវការ។

4

៤.ធ្មេញរបស់អ្នកមានភាពស្រៀវពេក

ធ្មេញរបស់អ្នកអាចងាយនឹងស្រៀវពេលប៉ះនឹងអាហារក្តៅ ឬ ត្រជាក់ពេក ប៉ុន្តែវាក៏អាចជាសញ្ញានៃបញ្ហាពោះវៀនផងដែរ។ សំណឹកធ្មេញ និងភាពប្រែប្រួលនៃធ្មេញអាចបង្ហាញពីការចាល់អាស៊ីត។ អាស៊ីតអាចបំផ្លាញស្រទាប់ការពារនៃអញ្ចាញធ្មេញរបស់អ្នក ប៉ុន្តែប្រសិនបើពែទ្យធ្មេញរបស់អ្នកកំណត់បញ្ហាបានទាន់ពេលវេលានោះ វាអាចព្យាបាលបានយ៉ាងងាយស្រួល។

5

៥.អ្នកស្រេកទឹកគ្រប់ពេល

ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់សម្រាប់សុខភាពរបស់យើង ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹកជាប្រចាំ វាអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម។ ដោយសារតែជំងឺទឹកនោមផ្អែមបណ្តាលឱ្យមានជាតិគ្លុយកូសក្នុងឈាម នោះវានឹងបណ្តាលអោយតម្រង់នោមរបស់អ្នកធ្វើការកាន់តែខ្លាំង ដែលនាំឱ្យនោមញឹក និងស្រេកទឹកខ្លាំង៕

6

ប្រភព ៖ បរទេស