ទម្លាប់ល្អទាំង ៥ ដែលតាមពិតទៅ អាក្រក់ចំពោះសុខភាពយើង

ទម្លាប់ប្រចាំថ្ងៃរបស់យើងតែងតែមានឥទ្ធិពលលើរាងកាយរបស់យើង ច្រើនជាងអ្វីដែលយើងដឹងទៅទៀត។ យោងតាមការស្រាវជ្រាវ ទម្លាប់មួយចំនួនត្បិតថាមើលទៅល្អក៏ពិតមែន តែជាក់ស្តែងវាពិតជាអាចបំផ្លិចបំផ្លាញសុខភាពយើងបាន ហើយទម្លាប់ទាំងនោះរួមមានដូចជា៖

1

១.ជិះកង់

ទោះបីជាការជិះកង់មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពក៏ដោយ តែការស្រាវជ្រាវបង្ហាញថាវាមិនល្អនោះទេសម្រាប់ឆ្អឹង។ កម្លាំងដែលអ្នកដាក់នៅលើឈ្នាន់ អាចប៉ះពាល់ដល់ឆ្អឹងរបស់អ្នក ជាពិសេសគឺឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងទៀត បើអ្នកជិះកង់ច្រើនឆ្នាំ វាអាចបណ្តាលអោយអ្នកងាយនឹងបាក់ឆ្អឹងថែមទៀតផង។

2

២.ការប្រើទឹកខ្ពុរមាត់

សារធាតុដែលប្រើក្នុងទឹកខ្ពុរមាត់មិនត្រូវបានរចនាឡើងដើម្បីសម្អាតបាក់តេរីនោះទេ ទឹកខ្ពុរមាត់ភាគច្រើនមានសារធាតុដែលអាចបណ្តាលឱ្យមាត់ស្ងួត នាំបាក់តេរី និងមេរោគតិចតួចមកកាន់មាត់របស់អ្នក ឬ បណ្តាលឱ្យមានខ្យល់ដង្ហើមមិនល្អ។

3

៣.ការទទួលទានសណ្តែក

សណ្តែកមានផ្ទុកសារធាតុមួយហៅថា phytates ដែលជាអាស៊ីតបង្អាក់ មិនអនុញ្ញាតឱ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម ដែលអាចធ្វើឱ្យឆ្អឹងខ្សោយ។ កង្វះជាតិកាល់ស្យូមក៏អាចបណ្តាលឱ្យធ្មេញខ្សោយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរចៀសវាងការទទួលទានសណ្តែកនោះទេ ព្រោះវាមានអត្ថប្រយោជន៍ផ្សេងទៀតដែលល្អចំពោះសុខភាព។ ដូច្នេះ មុនពេលបរិភោគ អ្នកគ្រាន់តែត្រាំពួកវាក្នុងទឹកពីរបីម៉ោងមុនពេលចម្អិនគឺអ្នកអាចទទួលទានវាបានធម្មតា។

4

៤.ការទទួលទាន Spinach

Spinach ឬ ស្ពៃខ្មៅ មានផ្ទុកជាតិកាល់ស្យូមច្រើន ប៉ុន្តែវាក៏មានសារធាតុម្យ៉ាងហៅថា oxalates ដែលអាចរំខានដល់ការផលិតកាល់ស្យូមផងដែរ។ អ្នកមិនគួរបញ្ឈប់ការញ៉ាំស្ពៃខ្មៅទេ ប៉ុន្តែត្រូវផ្សំវាជាមួយអាហារផ្សេងទៀតដែលមានជាតិកាល់ស្យូម។ ឧទាហរណ៍ អ្នកអាចលាយឈីស និង spinach ដើម្បីទទួលបានសារធាតុរ៉ែដ៏សំខាន់ដែលរាងកាយត្រូវការ។

5

៥.ស្លៀកសំលៀកបំពាក់តឹង

ជាការពិតណាស់ វាជាការល្អក្នុងការស្លៀកសម្លៀកបំពាក់ទាន់សម័យ ប៉ុន្តែវាមិនតែងតែមានសុខភាពល្អនោះទេ។ ជាឧទាហរណ៍ ការស្លៀកខោខូវប៊យតឹងអាចនាំឱ្យកើតរោគផ្សិតចំពោះស្ត្រី ជាពិសេសប្រសិនបើអ្នកបែកញើសច្រើន។ ម្យ៉ាងទៀត វាជារឿងសំខាន់ក្នុងការស្លៀកពាក់ដែលអនុញ្ញាតឱ្យឈាមហូរពេញរាងកាយរបស់អ្នក៕

6

ប្រភព ៖ បរទេស