៥ យ៉ាង ដែលកើតឡើងចំពោះរាងកាយនៅពេលយើងមានកំហឹង

ការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ 2018 បានបង្ហាញថា 22% រាល់ពេលដែលមនុស្សយើងខឹងគឺតែងតែស្រែកដើម្បីបន្ធូរអារម្មណ៍ ខណៈពេលយើងមានទម្លាប់បែបនេះ វានឹងបង្កើនកម្រិតភាពតានតឹងកាន់តែខ្លាំងឡើង។ ហើយការខឹងវអាចមានរោគសញ្ញារាងកាយជាច្រើនដែលយើងកម្រដឹងរហូតទាល់តែវាមានការវិវត្តន៍បន្តិចម្តងៗដែលរួមមានដូចជា៖

1

១.ចង្វាក់បេះដូង និងសម្ពាធឈាមរបស់អ្នកកើនឡើង

អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា រាល់ពេលដែលអ្នកស្រែកអំឡុងពេលឈ្លោះគ្នា អត្រាបេះដូងរបស់អ្នកកើនឡើង។ នោះមានន័យថាសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ ហើយវាជាមូលហេតុដែលអ្នកមើលទៅស្រពិចស្រពិល ជាមួយនឹងថ្ពាល់ក្រហម និងសរសៃវ៉ែនចេញពីស្បែករបស់អ្នក។ អ្នកក៏ដកដង្ហើមកាន់តែធ្ងន់ និងលឿនផងដែរ អំឡុងពេលផ្ទេរអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់សរីរាង្គសំខាន់ៗរបស់អ្នក។ ក្នុងករណីខ្លះ អ្នកអាចសម្គាល់ឃើញថាដៃ និងជើងរបស់អ្នកត្រជាក់ជាងធម្មតា។

2

២.ប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលរងផលប៉ះពាល់

អ្នកស្រាវជ្រាវបានរកឃើញថា សូម្បីតែការរំលឹករឿងធ្លាប់ឈ្លោះគ្នាពីអតីតកាលក៏នឹងកាត់បន្ថយការការពារភាពស៊ាំរបស់អ្នកក្នុងរយៈពេល 6 ម៉ោងផងដែរ។ ហើយនេះជាការពិត ជាពិសេសសម្រាប់អ្នកដែលជាធម្មតាស្ងប់ស្ងាត់ ហើយកម្រមានកំហឹង។ រីឯមនុស្សដែលឆាប់ខឹង អាចសម្គាល់ឃើញថាពួកគេឈឺញឹកញាប់ជាងមុន ដោយប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ។ មូលហេតុគឺដោយការកើនឡើងនៃការថប់បារម្ភរបស់ពួកគេ រហូតធ្វើឱ្យសុខភាពរបស់ពួកគេស្ថិតក្នុងហានិភ័យយ៉ាងខ្លាំង។

3

៣.កំហឹងបង្កើតបញ្ហាសុខភាពផ្សេងៗ

នៅពេលដែលយើងខឹង សារធាតុគីមីស្ត្រេសបានជន់លិចក្នុងខួរក្បាល និងរាងកាយ ហើយបន្តផ្លាស់ប្តូរការរំលាយអាហាររបស់យើង។ នោះហើយជាមូលហេតុដែលមនុស្សដែលមានបញ្ហាកំហឹងដែលមិនអាចព្យាបាលបាន អាចទទួលរងពីការឈឺក្បាល ការថប់បារម្ភ ការគេងមិនលក់ និងសូម្បីតែបញ្ហារំលាយអាហារ។ ស្ថានភាពស្បែក ដូចជាជម្ងឺត្រអក ក៏អាចលេចចេញជារូបរាងអំឡុងពេលមានកំហឹងខ្លាំងផងដែរ។ ជាលទ្ធផល មនុស្សទាំងនេះប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬ គាំងបេះដូងជាដើម។

4

៤.ការចងចាំរបស់អ្នកអាចរងផលប៉ះពាល់

កំហឹងអាចបណ្តាលអោយមានផលប៉ះពាល់ដល់ការចងចាំរបស់មនុស្ស ហើយវាក៏បង្កស្ថានភាពស្ត្រេសកាន់តែខ្លាំងផងដែរ។

5

៥.ការស្រែកពេលខឹងអាចបណ្តាលឱ្យមានការឈឺចាប់រ៉ាំរ៉ៃ

ការស្រែកមិនត្រឹមតែអាក្រក់ចំពោះអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលទទួលវាដែរ ហើយការខូចខាតអាចចាប់ផ្ដើមតាំងពីក្មេងមកម្ល៉េះ។ ការស្រែកដាក់កុមារអាចបង្កគ្រោះថ្នាក់ដល់ពួកគេតាមវិធីជាច្រើនដែលអ្នកនឹកស្មានមិនដល់៕

6

ប្រភព ៖ បរទេស