តើអ្នកដឹងទេ អ្នកដែលមិនសេពគ្រឿងស្រវឹងក៏អាចញុំាស្រាបៀរដូចគេដូចឯងបានដែរជាមួយនឹងស្រាបៀរគ្មានជាតិអាល់កុល។ វាមានរសជាតិដូចទៅនឹងស្រាបៀរធម្មតាបេះបិត គ្មានជាតិស្រវឹងនិងមិនប៉ះពាល់ដល់សុខភាពដូចស្រាបៀរទូទៅទេ។
ស្រាបៀរគ្មានជាតិអាល់ (Non-alcoholic beer) សម្បូរទៅដោយវីតាមីនសំខាន់ៗ fiber វីតាមីន B កាល់ស្យូម ប៉ូតាស្យូម ជាតិដែកនិងជាតិស័ង្កសីជាដើម។ ក្រៅពីនេះទៀត វាបានផ្តល់អត្ថប្រយោជន៍ដូចជា៖
១. បំបាត់ភាពស្រេកទឹក
ប្រសិនបើអ្នកធ្លាប់បរិភោគស្រាបៀរពីមុនមក អ្នកប្រាកដជាដឹងហើយថា វាធ្វើឱ្យយើងស្រេកទឹកជាខ្លាំងដោយសារបាត់បង់ជាតិទឹកច្រើន។ ផ្ទុយទៅវិញ ស្រាបៀរគ្មានជាតិអាល់កុល បានចូលទៅបំពេញជាតិទុកប្រសើរជាងទឹកបរិសុទ្ធធម្មតាទៀតផង ដោយសារវាមានផ្ទុកជាតិអុីដ្រូលីតខ្ពស់។
២. គេងលក់ស្រួល
ស្រាបៀរធម្មតាអាចមានឥទ្ធិពលប៉ះពាល់ដល់ដំណេកអ្នក ប៉ុន្តែស្រាបៀរគ្មានជាតិអាល់កុលបែរជាជួយឱ្យគេងលក់កាន់តែស្រួលទៅវិញ។
៣. កាត់បន្ថយស្រ្តេស
ការសិក្សាបានរកឃើញថា ការទទួលទានស្រាបៀរគ្មានជាតិអាល់កុលអាចជួយសម្រួលដល់អារម្មណ៍និងកាត់បន្ថយកម្រិតស្រ្តេសបានទៀតផង។ អ្នកដែលធ្វើការហត់ក៏អាចញុំាស្រាបៀរបានដោយមិនបាច់ព្រួយបារម្មណ៍ពីការឈឺក្បាលនៅព្រឹកស្អែក៕
ប្រភព៖ បរទេស