ការធ្វើលំហាត់ប្រាណត្រូវបានណែនាំយ៉ាងខ្លាំង ព្រោះវាជួយឱ្យរាងកាយរបស់យើងមានសុខភាពល្អ និងដំណើរការកាន់តែប្រសើរ។ ទម្រង់លំហាត់ប្រាណដ៏ពេញនិយមបំផុតគឺការរត់ហាត់ប្រាណ។ ការរត់ក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដែលរួមមានដូចជា៖
១.ជួយក្នុងការសម្រកទម្ងន់
ប្រសិនបើអ្នកកំពុងធ្វើដំណើរសម្រកទម្ងន់ នោះការរត់ហាត់ប្រាណគឺជាវិធីដ៏ល្អបំផុតមួយក្នុងការដុតកាឡូរី។ ត្រឹមតែកន្លះម៉ោង វាអាចជួយដុតបំផ្លាញកាឡូរីបានដល់ទៅ 300 កាឡូរី។ ការរត់ និងការរត់ប្រណាំងនឹងបង្កើនកម្រិតមេតាប៉ូលីសរបស់អ្នក ហើយមានប្រសិទ្ធភាពបំផុតជាមួយនឹងការញុំាអាហារដែលមានសុខភាពល្អ។
២.ធ្វើអោយឆ្អឹងរបស់អ្នកប្រសើរឡើង
វិធីដ៏ល្អបំផុតមួយដើម្បីរក្សាឆ្អឹងរបស់អ្នកឱ្យមានសុខភាពល្អ និងរឹងមាំ គឺតាមរយៈការរត់ហាត់ប្រាណ។ នៅពេលអ្នកចាប់ផ្តើមរត់ អ្នកនឹងមានអារម្មណ៍ថាមានភាពតានតឹងខ្លះផ្ទុកលើឆ្អឹងរបស់អ្នក។ ការរត់ នឹងរៀបចំឆ្អឹងរបស់អ្នកដើម្បីទប់ទល់នឹងភាពតានតឹងបន្ថែមនេះ ហើយនៅពេលដែលអ្នកធ្វើវាជាទៀងទាត់ ឆ្អឹងរបស់អ្នកកាន់តែរឹងមាំ ហើយអ្នកនឹងមិនសូវងាយនឹងរងរបួសឆ្អឹង និងរបួសអ្វីទៀតទេ។ ឆ្អឹងរបស់អ្នកនឹងកាន់តែក្រាស់ ហើយអ្នកនឹងមិនជួបបញ្ហាដូចជាជំងឺរលាកសន្លាក់ឆ្អឹង ពុកឆ្អឹង ឬរលាកសន្លាក់ឆ្អឹងនោះឡើយ។
៣.ការរត់គឺល្អសម្រាប់បេះដូង
ការរត់ គឺល្អសម្រាប់រក្សាប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើបែបនេះជាប្រចាំថ្ងៃនឹងជួយឱ្យអ្នកជៀសឆ្ងាយពីជំងឺបេះដូង។ លំហាត់ប្រាណទាំងនេះ តម្រូវអោយឈាមត្រូវបានបូមទៅបេះដូងលឿនជាងមុន និងរក្សាសម្ពាធឈាមរបស់អ្នក។ វាក៏រក្សាជាតិស្ករក្នុងឈាមរបស់អ្នក និងកម្រិតកូឡេស្តេរ៉ុលស្ថិតក្រោមការគ្រប់គ្រងផងដែរ។
៤.វាជួយបង្កើនប្រព័ន្ធដង្ហើមរបស់រាងកាយអ្នក
ការរត់ ត្រូវបានគេដឹងថាជួយបង្កើនសមត្ថភាពសួតរបស់អ្នក។ វាពង្រឹងសាច់ដុំជុំវិញប្រព័ន្ធដង្ហើមទាំងមូល ដោយវាជួយអោយសួតរបស់អ្នកអាចផ្ទុកអុកស៊ីសែនបានកាន់តែច្រើន ហើយសួតនឹងកម្ចាត់កាបូនឌីអុកស៊ីតបានល្អជាងមុនតាមរយះការរត់៕
ប្រភព ៖ បរទេស