មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ យ៉ាងនេះ ទោះខំប្រឹងយ៉ាងណា ក៏មិនអាចមានបាននឹងគេដែរ

មនុស្សដែលតែងតែនិយាយពាក្យទាំង ៣ ខាងក្រោមនេះ ច្រើនតែមានសំណាងអាក្រក់ ពិបាកមានជីវិតសម្បូរសប្បាយដូចការចង់បានណាស់។

១. ចូលចិត្តត្អូញត្អែរ អន់ចិត្ត តូចចិត្តតែម្នាក់ឯង

តាមពិតជីវិតគឺអយុត្តិធម៌ណាស់។ នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​យក។ មានមនុស្សកើតមកមានស្លាបព្រាមាសស្រាប់ ខណៈដែលមានមនុស្សខ្លះឧស្សាហ៍ព្យាយាម ខំប្រឹងស្ទើរតែស្លាប់ ប៉ុន្តែនៅតែមិនអាចសម្រេចបាននូវសមិទ្ធផលដែលរំពឹងទុក។

យើងម្នាក់ៗត្រូវឆ្លងកាត់រឿងលំបាកៗជាច្រើន ដែលមិនពេញចិត្ត។ ពេលពិបាកចិត្ត ជាប់គាំង មនុស្សជាច្រើននឹងនិយាយត្អូញត្អែរ អន់ចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ​បើ​អ្នក​និយាយ​ពាក្យ​ទាំង​នេះ​កាន់​តែ​ច្រើន មនុស្ស​តែ​ម្នាក់​គត់​ដែល​ឈឺ​ចាប់​នោះគឺ​ខ្លួនអ្នក។

មនុស្សដែលតែងតែត្អូញត្អែរ យូរ ឬឆាប់ នឹងបាត់បង់ការលើកទឹកចិត្តរបស់ពួកគេនៅកន្លែងធ្វើការ។ នេះ​ជា​រឿងដែលគ្រោះថ្នាក់​ដល់​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន មិន​មាន​ប្រយោជន៍​ទេ។

ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប​ សុទ្ធតែធ្លាប់​មាន​ពេល​ដែល​មាន​រឿង​ខុស​ប្រក្រតី ឬ​ត្រូវ​ជួប​អ្នក​ដែល​ធ្វើ​ឱ្យ​​ឈឺចាប់។ បើ​អ្នក​នៅ​តែ​អន់​ចិត្ត អ្នក​នឹង​ក្លាយ​ជា​អ្នក​ដែល​ឈឺ​ចាប់​បំផុត។ ទោះជួបការលំបាកយ៉ាងណាក៏ត្រូវតែរឹងមាំ កុំប្រើភាពអវិជ្ជមានដើម្បីដោះស្រាយ បើមិនដូច្នោះទេ អ្នកនឹងបរាជ័យកាន់តែខ្លាំង។

១

២. ពោលពាក្យតិះដៀល សើចចំអក ពេបជ្រាយអ្នកដទៃ

ពិតជាមាន មនុស្សមួយចំនួន ចូលចិត្តណាស់រឿងតិះដៀល សើចចំអក មាក់ងាយដាក់អ្នកដទៃ។ ពេល​ឃើញ​អ្នក​ដទៃ​ជួបរឿង​អាក្រក់ តែងតែសើចសប្បាយអរឃើញគេជួបទុក្ខ ជាន់គេថែម។ មនុស្សទាំងនេះតែងតែធ្វើឱ្យអ្នកដទៃឈឺចាប់ ហើយថែមទាំងធ្វើឱ្យខ្លួនឯងឈឺចាប់ជាមួយនឹងពាក្យអាក្រក់ៗរបស់ពួកគេផងដែរ។

ពាក្យមួយម៉ាត់ សូម្បីតែអចេតនាក៏អាចធ្វើឱ្យអ្នកដទៃឈឺចាប់បានដែរ។ ក្នុងជីវិតនេះ អ្នកគួរតែយកចិត្តទុកដាក់លើអាកប្បកិរិយានៃភាសានិយាយរបស់អ្នក។ កុំ​ធ្វើ​បាប​អ្នក​ដទៃ​ ដោយសារតែការលេងសើចមិនដឹងអី។ ធ្វើជាមនុស្ស ត្រូវរៀននិយាយឱ្យល្អ គ្រប់គ្រងលើសម្ដីខ្លួនឯង អ្នកដទៃគេក៏ចេះអន់ចិត្តដែរ។ ពេលខ្លះគ្រាន់តែមាត់មួយ ក៏អាចបំផ្លាញអ្វីៗទាំងអស់បាន ដូច្នេះ អ្នកគួរតែប្រយ័ត្ន។

២

៣. ពោលពាក្យសម្ដីខ្លាំងៗ ស្រែកឡូឡា

ពេល​ធ្វើ​អ្វី​មួយ ត្រូវ​ផ្តល់​ភាព​ស្ងប់​ស្ងាត់​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។ កុំធ្វើជ្រុលពេក កុំរឹងរូសពេក ត្រូវចេះមានរបៀប និងសណ្ដាប់ធ្នាប់ផង។ មិនថាអ្នកធ្វើអ្វីក៏ដោយ ត្រូវយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកដទៃ។

ពេល​មាន​ជម្លោះ កុំ​រឹង​ខ្លាំង​ពេក​ក្នុង​ការ​បដិសេធ​ថា​ ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ខុស ឬ​ទទូច​ថា​គំនិត​របស់​អ្នក​ត្រឹម​ត្រូវ។ សូមចេះគ្រប់គ្រងមាត់ កុំនិយាយពាក្យសម្ដីខ្លាំងៗ កុំនិយាយពាក្យអវិជ្ជមានចេញមកឱ្យសោះ។

ពេលខ្លះអ្នកនិយាយច្រើនពេក ដោយមិនស្ដាប់អ្នកដទៃសោះ នេះនឹងធ្វើឱ្យមនុស្សជុំវិញអ្នកមានអារម្មណ៍មិនល្អ ឬក៏ស្អប់អ្នកតែប៉ុណ្ណោះ។ ត្រូវចេះ​រៀបចំ​កន្លែង​សម្រាប់​អ្នក​ដទៃ នោះ​អ្នក​នឹង​មាន​តម្លៃ​កាន់​តែ​ខ្លាំង៕

ប្រភព ៖ Phunutoday / Knongsrok