សព្វថ្ងៃនេះ មនុស្សជាច្រើនរស់នៅដោយមិនបានសង្កេតមើលទម្លាប់ញ៉ាំអាហារល្អនោះទេ ជាហេតុនាំឲ្យមានចលនាពោះវៀនមិនទៀងទាត់។ ក្រៅពីអាចបណ្តាលឱ្យទល់លាមក វាក៏នាំមកនូវភាពតានតឹង ឬបញ្ហារំលាយអាហារផ្សេងទៀតផងដែរ។ អាហារមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយរោគសញ្ញាទល់លាមក ដែលរួមមានដូចជា៖
១.ជីអង្កាម
ជីអង្កាម គឺជាផ្នែកមួយនៃ genus Mentha ហើយត្រូវបានគេដឹងថាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អបញ្ហាប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ ជីអង្កាម មានសមាសធាតុដែលគេស្គាល់ថាជា menthol ដែលមានប្រយោជន៍ក្នុងការបន្ថយរោគសញ្ញា IBS ដូចជា ឈឺក្រពះ ហើមពោះ និងបញ្ហាចលនាពោះវៀន។ ម្យ៉ាងទៀត វាមានឥទ្ធិពលបន្ធូរអារម្មណ៍លើសាច់ដុំ ផ្លូវរំលាយអាហារ ដែលនាំឱ្យប្រសើរឡើងនូវការរំលាយអាហារ។
២.គីមឈី
គីមឈីគឺជាអាហារដែលផលិតពីស្ពៃក្តោបដែលមានជាតិ fermented ប៉ុន្តែវាក៏អាចរួមបញ្ចូលបន្លែដែលមានជាតិ fermented ផ្សេងៗទៀតផងដែរ។ វាសម្បូរទៅដោយសារធាតុ probiotics ដែលរួមចំណែកជាវិជ្ជមានដល់ដំណើរការរំលាយអាហារ និងជួយជំរុញការលូតលាស់នៃបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀនធំ។ គីមឈីត្រូវការពេលយូរដើម្បីបង្កើតជាតិប្រូប៊ីយ៉ូទិចកាន់តែល្អ។ គីមឈី សម្បូរទៅដោយជាតិសរសៃ ដែលមានន័យថា វាមានប្រយោជន៍ក្នុងការបន្ថែមបរិមាណទៅក្នុងលាមក។ វាក៏ធ្វើឱ្យពោះវៀនរបស់អ្នកមានសុខភាពល្អ និងធ្វើឱ្យការរំលាយអាហារប្រសើរឡើងផងដែរ ដោយសារតែសារធាតុ probiotics និងបរិមាណនៃជាតិសរសៃ។
៣.ខ្ញី
ខ្ញីត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំប្រពៃណីជាច្រើនឆ្នាំ ជាពិសេសក្នុងបញ្ជីថ្នាំ។ វាមានអត្ថប្រយោជន៍ជាច្រើន រួមទាំងការកែលម្អប្រព័ន្ធរំលាយអាហារ និងការពារការក្អួតចង្អោរ។ ខ្ញីក៏អាចប្រើសម្រាប់ព្យាបាលស្ត្រីមានផ្ទៃពោះ ដែលមានអាការៈចាញ់កូនខ្លាំងផងដែរ។ ខ្ញីមានកម្រិតដ៏អស្ចារ្យក្នុងការជួយពន្លឿនដំណើរការបញ្ចេញចោលរបស់ក្រពះ។ វាក៏ជួយកាត់បន្ថយអាការៈក្រហាយទ្រូង ឈឺក្រពះ ឬភាពមិនស្រួលណាមួយ ដោយសារវាផ្លាស់ទីអាហារពីក្រពះទៅកាន់ពោះវៀនតូចរបស់អ្នកបានលឿនជាងមុន។
៤.Beets root
Beets root គឺជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃ។ ត្រឹមតែមួយពែងនៃ beetroot មានប្រហែល 136g មានជាតិសរសៃ 3.4g ។ ជាតិសរសៃត្រូវបានគេដឹងថាឆ្លងកាត់ដំណើរការរំលាយអាហារ ហើយបញ្ជូនទៅពោះវៀនដោយផ្ទាល់។ វាចិញ្ចឹមពោះវៀនរបស់អ្នកជាមួយនឹងបាក់តេរីដែលមានសុខភាពល្អ និងបន្ថែមបរិមាណមួយចំនួនទៅក្នុងលាមករបស់អ្នកជាបន្តបន្ទាប់ ធ្វើអោយការរំលាយអាហាររបស់អ្នកប្រសើរឡើង។ មានវិធីផ្សេងគ្នាជាច្រើននៃការញ៉ាំ beetroot ឧទាហរណ៍ អ្នកអាចអាំងវា លាយវាក្នុងសាឡាដ ឬ ក្រឡុកវាជា smoothie ក៏បាន។
៥.ផ្លែល្ហុង
ល្ហុងជាផ្លែឈើត្រូពិច មានរសជាតិឈ្ងុយឆ្ងាញ់ និងមានផ្ទុក papain ដែលជាអង់ស៊ីមជួយក្នុងការរំលាយអាហារ ដោយវារំលាយជាតិសរសៃប្រូតេអ៊ីន។ អង់ស៊ីម Papain ក៏មានប្រយោជន៍សម្រាប់អ្នកដែលមានជម្ងឺពោះវៀន (IBS) ដែលរួមមានបញ្ហាដូចជាទល់លាមក និងហើមពោះ។ Papain ភាគច្រើនត្រូវបានគេប្រើជាអង់ស៊ីមចម្បងនៅក្នុងថ្នាំគ្រាប់មួយចំនួនដែលផលិតសម្រាប់គោលបំណងរំលាយអាហារដោយសារតែសមត្ថភាពក្រពះពោះវៀនរបស់វា។
៦.ស៊ុបថ្លា
ស៊ុបថ្លាត្រូវបានគេដឹងថាមានជីវជាតិខ្ពស់ និងងាយរំលាយ។ ពួកវាល្អសម្រាប់ការបន្ថែមសំណើមដល់លាមក ហើយសំណើមនេះធ្វើឱ្យលាមកទន់ និងធ្វើឱ្យវាកាន់តែងាយស្រួលបញ្ចេញចោល៕
ប្រភព ៖ បរទេស