លេចឡើងរោគសញ្ញាទាំង ៦ នេះមានន័យថាអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល និងត្រូវប្រយ័ត្នឲ្យបានខ្ពស់!

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុនាំមុខនៃពិការភាពធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំមានមនុស្សជិត ៨ សែនករណីដែលរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងនោះមាន ៧ សែនករណីជាអ្នកកើតជំងឺលើកដំបូង និងជាង ១ ម៉ឺនករណីជាការកើតឡើងវិញម្ដងទៀត។ ប៉ុន្តែក៏មានមធ្យោបាយដើម្បីការពារបានដែរ ប្រសិនបើអ្នកមានការប្រុងប្រយ័ត្នអំពីរឿងមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។

ការដាច់សរសៃឈាមខួរក្បាលស្រដៀងនឹងការគាំងបេះដូង ប៉ុន្តែក្នុងករណីនេះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកខូច។ ជាការពិតជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខានហើយធ្វើឱ្យរាងកាយរបស់យើងមិនអាចដំណើរការធម្មតាបាន។ ផ្នែកដែលទទួលរងផលប៉ះពាល់នៃខួរក្បាលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ និងត្រូវការអុកស៊ីសែនជាបន្ទាន់។

រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលអាចបង្កឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែជួនកាលអាចចំណាយពេលរាប់ម៉ោង ឬច្រើនថ្ងៃដើម្បីដឹងអំពីរោគសញ្ញាណាមួយ។ ដូច្នេះប្រសិនបើអ្នកគិតថាអ្នកប្រហែលជាធ្លាប់មានរោគសញ្ញាទាំងនេះវាសំខាន់ណាស់ចំពោះជំងឺដ៏គ្រោះថ្នាក់មួយនេះ៖

១. សម្ពាធ​ឈាមឡើង​ខ្ពស់

1

សម្ពាធឈាមខ្ពស់អាចនាំអោយមានបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឱ្យសរសៃឈាមចុះខ្សោយ និងនាំអោយមានការលេចធ្លាយ ឬដាច់សរសៃឈាម។ ក្រៅពីនេះសម្ពាធឈាមខ្ពស់គឺជាមូលហេតុនៃការកកើតកំណកឈាមក្នុងសរសៃឈាម និងនាំឱ្យខួរក្បាលបង្ករឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។

២. ស្រវាំងភ្នែក

១

ជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្តាលអោយអ្នកមើលឃើញព្រិលៗ ស្រវាំងភ្នែក ហើយវានឹងបាត់បង់បន្តិចម្ដងៗ។ មានមនុស្សប្រហែល ១៣០០ នាក់នៅក្នុងការស្ទង់មតិមួយនៅចក្រភពអង់គ្លេសត្រូវបានជួបបញ្ហាមួយនេះ។ ដែលមានន័យថាអ្នកកំពុងកើតជំងឺដាច់សរសៃឈាមហើយ។

៣. ស្ពឹកផ្នែកមួយចំនួននៃរាងកាយដូចជា មុខ ដៃ ឬជើង

២

វាជារឿងធម្មតាដែលមានការស្ពឹក ឬខ្សោយ មុខ ដៃ ឬជើង។ ក្នុងករណីមួយចំនួនក៏អាចមានការខ្វិននៅផ្នែកម្ខាងទៀតនៃកន្លែងដែលជំងឺដាច់សរសៃឈាមខួរក្បាល (ភាសាសាមញ្ញថាស្លាប់មួយចំហៀងខ្លួន)។ ចំពោះមុខមាត់វិញគឺ នៅពេលនិយាយមានការ វៀចមាត់ និយាយមិនច្បាស់ ការឆ្លើយតបយឺត និងស្ពឹកដៃមិនមានកំលាំងគ្រប់គ្រាន់។

៤. វិលមុខ ឬអស់កម្លាំងដោយគ្មានមូលហេតុ

Screen Shot 2020 10 02 At 12.12.06 PM

នៅក្នុងការសិក្សាមួយវាត្រូវបានបង្ហាញថាវិលមុខអស់កម្លាំងក៏ជាកត្តាទូទៅក្នុងចំណោមអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ស្ថានភាពនៃការយល់ច្រឡំអាចជាលទ្ធផលនៃខួរក្បាលដែលទទួលរងផលប៉ះពាល់។

៥. ការឈឺក្បាលប្រកាំងភ្លាមៗ ឬឈឺក្បាលធ្ងន់ធ្ងរ

៥

ក្នុងអំឡុងពេលជំងឺដាច់សរសៃឈាមខួរក្បាលលំហូរឈាមទៅខួរក្បាលត្រូវបានរារាំងឬដាច់ដោយសារតែការរំខានដែលបណ្តាលមកពីចរន្តឈាម។ នោះអាចបណ្តាលអោយកន្ត្រាក់ឬខូចខាតដែលបណ្តាលអោយឈឺក្បាលភ្លាមៗ។

៦. ចុកក ឬក៏ឈឺស្មារ

៦

សរសៃឈាមដែលខូចនៅក្នុងខួរក្បាលអាចបណ្តាលអោយចុកក ឬចុកស្មា។ ទោះបីជាអ្នកមិនអាចប៉ះវាបាន អ្នកគួរតែទៅជួបពេទ្យភ្លាមៗ ។

តើនរណាខ្លះជាជនរងគ្រោះ?

៧

យោងតាមរបាយការណ៍មួយរបស់ NCBI បានឱ្យដឹងថានេះគឺជាមនុស្សដែលងាយនឹងទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។

-អ្នកដែលមានជំងឺលើសឈាម៖  សម្ពាធឈាមត្រូវបានគេចាត់ទុកថាឡើងខ្ពស់នៅពេលមាន ១៤០/៩០ mmHg ឬច្រើនជាងនេះ។

-អាយុនិងភេទ៖  បុរសចាស់ៗទំនងជាមានជំងឺដាច់សរសៃឈាមខួរក្បាលជាងបុរសវ័យក្មេងឬស្ត្រី។

-ការជក់បារី៖  ការជក់បារីអាចប៉ះពាល់ដល់បរិមាណអុកស៊ីសែនដែលចូលដល់ខួរក្បាលហើយវាក៏អាចបណ្តាលឱ្យមានការខូចខាតដល់សរសៃឈាម។

-ជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមត្រូវបានបង្កឡើងដោយកង្វះអ័រម៉ូនដែលត្រូវបានគេហៅថាអាំងស៊ុយលីនដែលធ្វើឱ្យកម្រិតស្ករនៅក្នុងខ្លួនឡើងខ្ពស់។ នៅពេលមានការខ្វះអាំងស៊ុយលីន ស្ករនឹងមិនអាចទៅដល់ផ្នែកនៃរាងកាយដែលត្រូវការថាមពលដូចជាខួរក្បាលជាដើម។

-ជំងឺបេះដូង៖  ជំងឺបេះដូងអាចបណ្តាលអោយមានការកកកំណកឈាមជួនកាលធ្វើអោយមានការរំខានដល់លំហូរឈាមដែលអាចនាំអោយមានជំងឺដាច់សរសៃឈាមខួរក្បាល។

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើអ្នកត្រូវតែទៅជួបពេទ្យជាបន្ទាន់ដើម្បីការពារ មិនឱ្យជំងឺរបស់អ្នករីកចំរើនជាងនេះ។

ប្រែសម្រួលដោយ៖ Kalib9|ប្រភព៖ បរទេស