បញ្ហាគេងមិនលក់ អាចធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺទាំង ៤ នេះ

ការគេងគឺសំខាន់ណាស់ចំពោះសុខភាព ហើយសម្រាប់សុខភាពល្អបំផុត មនុស្សពេញវ័យត្រូវការការគេងយ៉ាងហោចណាស់ប្រាំពីរម៉ោងជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកខ្វះការគេងជាប្រចាំ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសវានឹងធញវើអោយអ្នកប្រឈមនឹងជម្ងឺទាំង៦ប្រភេទ ខាងក្រោមនេះ៖

1

១.ប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក

ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់អារម្មណ៍របស់អ្នក និងបង្កើនកម្រិតស្ត្រេស។ តាមពិតទៅ អ្នកដែលគេងមិនលក់ ងាយនឹងកើតជំងឺថប់បារម្ភ ជាងអ្នកដែលគេងលក់។ មនុស្សដែលគេងមិនលក់ ក៏អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តទ្វេផងដែរ នេះអាចបណ្តាលមកពីផលប៉ះពាល់ដែលការគេងមិនគ្រប់គ្រាន់មានលើសមត្ថភាពខួរក្បាលក្នុងការគ្រប់គ្រងអារម្មណ៍ ដែលអាចនាំឱ្យមានការរំខានដល់អារម្មណ៍ និងការគិតអវិជ្ជមាន។

2

២.កាត់បន្ថយការចងចាំ

អ្នកស្រាវជ្រាវបានរកឃើញថា ការគេងបានត្រឹមតែ៥ម៉ោងក្នុងមួយថ្ងៃ អាចកាត់ផ្តាច់ទំនាក់ទំនងរវាងណឺរ៉ូននៅក្នុង hippocampus ដែលជាតំបន់នៃខួរក្បាលទាក់ទងនឹងការចងចាំ។ ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឱ្យខូចសមត្ថភាពខួរក្បាលក្នុងការបញ្ចេញសារធាតុ beta-amyloid ដែលជាប្រូតេអ៊ីនពុលនៅក្នុងសារធាតុរាវ រវាងកោសិកាខួរក្បាល ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការបាត់បង់ការចងចាំ និងជំងឺភ្លេចភ្លាំង។

3

៣.ធ្វើឱ្យពិបាកក្នុងការសម្រកទម្ងន់

ការមិនបានគេងពីប្រាំពីរទៅប្រាំបីម៉ោងជារៀងរាល់យប់ អាចធ្វើឱ្យប្រព័ន្ធ endocannabinoid (eCB) របស់រាងកាយអ្នកសកម្ម ដែលបង្កើនចំណង់អាហាររបស់អ្នក ធ្វើអោយអ្នកឃ្លាន និងញុំាកាន់តែច្រើន។លើសពីនេះ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកអាចមានអារម្មណ៍អស់កម្លាំង និងមិនមានថាមពលក្នុងការហាត់ប្រាណទៀងទាត់ ដែលអាចរួមចំណែកដល់ការឡើងទម្ងន់ផងដែរ។

4

៤.ការកើនឡើងហានិភ័យនៃជំងឺបេះដូង

ការគេងតិចជាងប្រាំពីរម៉ោងជារៀងរាល់យប់អាចបង្កើនហានិភ័យនៃជំងឺបេះដូង គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ សម្ពាធឈាមខ្ពស់ ឬលើសសម្ពាធឈាម គឺជាកត្តាហានិភ័យចម្បងមួយនៃជំងឺបេះដូង។ ខណៈពេលដែលអ្នកគេងលក់ស្កប់ស្កល់ សម្ពាធឈាមរបស់អ្នកគួរតែថយចុះប្រហែល 10% ទៅ 20% ដែលត្រូវបានគេស្គាល់ថា វាស្រកនៅពេលយប់។ ដូច្នេះប្រសិនបើអ្នកគេងមិនលក់ សម្ពាធឈាមរបស់អ្នកនឹងមិនធ្លាក់ចុះនៅពេលយប់នោះទេ ដែលអាចនាំអោយមានការកើនឡើងហានិភ័យនៃជំងឺបេះដូង៕

5

ប្រភព ៖ ​បរទេស