ប្រសិនបើអ្នកកត់សម្គាល់មនុស្សជោគជ័យដែលអ្នកស្គាល់ អ្នកនឹងឃេីញពួកគាត់សុទ្ធមានតែចំនុចទាំងបីនេះ។ បេីសិនបេី អ្នកមានចំនុចទាំងអស់នេះខ្ញុំជឿថាអ្នកនឹងជោគជ័យឆាប់ៗ។ បេីសិនជាអ្នកមិនទាន់មានទេ អ្នកអាចព្យាយាមកែប្រែពីព្រោះ វាពិតជាសំខាន់ណាស់ដេីម្បីជោគជ័យ។
គាត់ចាប់ផ្តើមធ្វើអ្វីមួយយ៉ាងឆាប់រហ័ស។ នៅពេលគាត់ទទួលបានព័ត៌មាន ហើយគាត់គិតថាវាគួរតែធ្វេី គាត់នឹងចាប់ផ្តេីមធ្វេីភ្លាមៗតែម្តង គឺ គាត់ធ្វេីដូចអត់មានថ្ងៃ ស្អែកអញ្ចឹង។ ឧទាហរណ៍៖ នៅពេលដែលពួកគេអានសៀវភៅ បន្ទាប់មកគាត់ទទួលបាន ព័ត៌មានល្អដែលគួរតែធ្វេី គាត់នឹងអនុវត្តភ្លាមៗ។
នៅពេលគាត់មានអ្វីត្រូវធ្វើ គាត់ចាប់ផ្តើមធ្វើវា ទោះបីជា មិនសូវច្បាស់លាស់ក៏ដោយ ព្រោះពួកគាត់ដឹងពី តំលៃនៃវេលា គឺ សំខាន់។ ប្រសិនបើគាត់បរាជ័យ គាត់រៀនពីវា ហេីយគាត់មិនពន្យារពេលទេ គាត់ដឹងតែចាត់វិធានការប៉ុណ្ណោះ។ ពេលខ្លះគាត់ អាចសុំជំនួយគេ ផងដែរ ដេីម្បីអោយកាន់ ច្បាស់នូវអ្វីដែរ គាត់កំពុងធ្វេី ឬ ឧបសគ្គ នាៗ។
គាត់មិនចំនាយពេល អត់ប្រយោជន៏ ដូចជា មេីលទូរទស្សន៍ច្រេីនម៉ោងទេ ឬ លេងហ្គេមច្រេីនទេ គឺ គាត់ចំនាយ ពេលជាច្រេីន ធ្វេីការ ដេីម្បី ក្តីសុបិន របស់គាត់ និង គ្រួសារគាត់។ គាត់ច្រេីនតែ ធ្វេីអ្វី ប្លែកពីរគេ ដូចជា ចូលគេងលឿន ហេីយ ក្រោក ម៉ោង ៤ ទៅ ៥ ព្រឹក ដេីម្បី ហាត់ប្រាណ ជាដេីម។ ហេីយគាត់ធ្វេីការ ច្រេីនម៉ោង ដូចជា ១២ ម៉ោង ឬ ច្រេីនជាងនឹង ព្រោះគាត់ដឹងថា ដេីម្បីជោគជ័យបានឆាប់រហ័ស គឺត្រូវធ្វេីការ អោយបានច្រេីន និង ភាពវៃឆ្លាត។