ជាធម្មតាមានមនុស្ស ៦ ប្រភេទ ដែលអ្នកគួរតែគោរព ឲ្យតម្លៃ នឹងផ្ដល់ភាពសំខាន់ ព្រោះពួកគេជាមនុស្សដែលតែងមានឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ ដូច្នេះអ្នកត្រូវចេះដឹងគុណពួកគេឱ្យបានល្អ ប្រសិនបើថ្ងៃណាមួយអ្នកមានសំណាងបានជួប។
១.អ្នកដែលមានបំណងបង្រៀនអ្នក
មិនថាអ្នកទើបតែចូលធ្វើការថ្មី ប្រសិនបើមាននរណាម្នាក់ដែលអ្នកអាចទុកចិត្តបានអ្នកអាចទូរស័ព្ទទៅរកជំនួយនៅពេលអ្នកមានបញ្ហា នោះពួកគេនឹងត្រៀមខ្លួនដើម្បីបង្រៀនឬផ្តល់បទពិសោធន៍ដល់អ្នកជានិច្ច។ មិនថាអ្នកជាមនុស្សជោគជ័យ ឬ គ្រាន់តែជាមនុស្សសាមញ្ញនោះទេ ប្រសិនបើអ្នកធ្លាប់ជួបមនុស្សបែបនេះអ្នកត្រូវតែដឹងគុណ គោរពនិងប្រព្រឹត្តចំពោះបុគ្គលនោះឱ្យបានល្អ។
២.អ្នកដែលរក្សាការសន្យា
បុគ្គលដែលរក្សាការសន្យាគឺជាបុគ្គលដែលដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន ដែលដឹងថា ខ្លួនអាចបំពេញការសន្យាបានពេញលេញឬអត់។ ដូច្នេះនៅពេលអ្នកជាមិត្តភក្តិពិតប្រាកដជាមួយមនុស្សទាំងនេះ អ្នកក៏ត្រូវដឹងខ្លួនពីការសន្យារបស់អ្នកដែរ នោះបុគ្គលិកលក្ខណៈរបស់អ្នកក៏កាន់តែប្រសើរឡើងបន្តិចម្តងៗ ។
មនុស្សដែលរក្សាការសន្យានិងរក្សាជំនឿ គឺជាមនុស្សដែលតែងតែគោរពអ្នកដទៃ។ អ្នកដែលរក្សាការសន្យាក៏ជាមនុស្សដែលជួយអ្នកឱ្យក្លាយជាមនុស្សល្អនិងប្រសើរជាងមុនដែរ។
៣.សត្រូវរបស់អ្នក
យើងមិនអាចជៀសផុតពីភាពរអាក់រអួលនៅក្នុងការងារនោះទេ តែងតែមានមនុស្សម្នាក់ដែលចូលចិត្តប្រកួតប្រជែងជាមួយអ្នកដើម្បីក្លាយជាគូប្រជែងនៅកន្លែងធ្វើការ។
៤.មនុស្សដំបូងដែលរកឃើញទេពកោសល្យរបស់អ្នក
នៅពេលដែលអ្នកនៅតែជាយុវជនបះបោរនិងមិនចេះគិតគូរ ប្រសិនបើមាននរណាម្នាក់រកឃើញសក្តានុពលរបស់អ្នក សម្រេចចិត្តលើកតម្កើងអ្នកនិងផ្តល់ឱកាសឱ្យអ្នក បង្ហាញសមត្ថភាពរបស់អ្នកពីទីនោះ អ្នកអាចដើរទៅមុខបាន។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ដែលបានជួបមនុស្សបែបនេះ សូមចងចាំត្រូវដឹងគុណគេជានិច្ច។
៥.អ្នកដែលមានឆន្ទៈគាំទ្រអ្នកដោយគ្មានលក្ខខណ្ឌ
ប្រសិនបើមាននរណាម្នាក់ស្ម័គ្រចិត្តគាំទ្រអ្នក ប្រាកដណាស់មនុស្សនោះជាទីស្រលាញ់របស់អ្នកហើយ។ នៅពេលបុគ្គលនោះមានឆន្ទៈជួយអ្នកដោយគ្មានលក្ខខណ្ឌ អ្នកគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានទុកចិត្តហើយទទួលយកអ្នក។
៦.អ្នកដែលបង្រៀននិងលើកតម្កើងអ្នក
បុគ្គលដែលមើលឃើញចំណុចល្អរបស់អ្នក ហើយក្នុងពេលជាមួយគ្នានេះយល់ពីចំណុចខ្វះខាតរបស់អ្នក អាចជួយនិងលើកកម្ពស់អ្នកម្នាក់នោះជាមនុស្សដែលមានភាពថ្លៃថ្នូរណាស់។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានគុណដល់អ្នកដទៃ សូមបង្កើនសមត្ថភាពរបស់អ្នកក្លាយជាគ្រូបង្វឹករបស់អ្នកដទៃ បង្រៀននិងផ្សព្វផ្សាយដល់អ្នកដទៃ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព