បើរលាកច្រមុះទុកយូរតើមានគ្រោះថ្នាក់ដែរឬទេ?

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ទទួលរង​នូវ​ជំងឺ​រលាក​ច្រមុះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ ជំងឺ​រលាក​ច្រមុះនេះតែងរើឡើង​ម្តង​ហើយ​ម្តង​ទៀត​ ​ពេលដែលយើងចេះតែបន្តទុកជំងឺនេះឲ្យនៅជាប់ខ្លួននោះ វាមានតែធ្វើឲ្យមានគ្រោះថ្នាក់ផ្សេងៗតែប៉ុណ្ណោះ ​។ដូច្នេះ​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ជំងឺមួយនេះ។ ជាធម្មតាការព្យាបាល និងការថែទាំរាងកាយគួរតែត្រូវបានអនុវត្តក្នុងពេលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការស្តារឡើងវិញនៃសុខភាពរាងកាយយើង ដូច្នេះ​បើ​មានជំងឺរលាក​ច្រមុះ​ទុកយូរមិន​ព្យាបាលនោះ តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ?

  1. ប៉ះពាល់ដល់ការដកដង្ហើម

កុំច្រឡំជំងឺរលាកច្រមុះជាមួយនិងជំងឺផ្តាសាយឲ្យសោះ ជំងឺរលាកច្រុះភាគច្រើនរោគសញ្ញារបស់វាគឺសាមញ្ញណាស់ និងមានការរើសឡើងជារឿយៗ ដែលធ្វើឱ្យការព្យាបាលកាន់តែពិបាក។ ប្រសិនបើទុកក្នុងរយៈពេលយូរវានឹងប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នកជំងឺមិនខាន។

នៅអំឡុងពេលគេងច្រមុះដើរតួនាទីយ៉ាងសំខាន់សម្រាប់ស្រូបយកខ្យល់ចេញចូល វាត្រូវស្រូបយកអុកស៊ីសែន និងបញ្ជេញកាបូនឌីអុកស៊ីតឲ្យបានទាន់ពេលវេលា ហើយនៅក្នុងដំណើរការនេះ ជាលិកា និងប្រព័ន្ធសំខាន់ៗនៃរាងកាយទទួលបានអុកស៊ីសែនជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានជំងឺរលាកច្រមុះ ហើយមិនអាចបញ្ចេញខ្យល់តាមរន្ធច្រមុះបានទេនោះ  គឺត្រូវពឹងផ្អែកលើមាត់ដើម្បីជួយសម្រួលដល់ការដកដង្ហើម។ បែបនេះប្រសិនបើខួរក្បាលផ្គត់ផ្គង់អុកស៊ីសែនមិនគ្រប់គ្រាន់ទេ នោះការខ្វះអុកស៊ីសែនអាចប៉ះពាល់ដល់មុខងារខួរក្បាលបាន។

4

  1. ធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្សេងៗ

ជំងឺរលាកច្រមុះគួរតែឆាប់ព្យាបាលឲ្យទាន់ពេលវេលានិងត្រឹមត្រូវ បើមិនដូច្នេះទេ ជំងឺរលាកច្រមុះឧស្សាហ៍រើឡើងនោះ នឹងបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមផ្សេងៗជាមិនខាន។

លក្ខណៈផ្ទៃមុខរបស់មនុស្សត្រូវបានភ្ជាប់គ្នាតាមរយៈផ្លូវដង្ហើម បំពង់ក ចរាចរឈាម។ល។ ប្រសិនបើជំងឺរលាកច្រមុះនៅតែបន្ត ហើយមិនប្រសើរឡើង វាអាចបណ្តាលឱ្យរលាកនៅផ្នែកផ្សេងទៀត រួមមាន ដុះសាច់ច្រមុះ រលាកឆ្អឹងច្រមុះ រលាកបំពង់ក ជាដើម។​ជំងឺ​នេះ​មាន​លក្ខណៈ​ពិបាក និង​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំងដល់​សុខភាព​។

3

  1. ឧស្សាហ៍វិលមុខ និងឈឺក្បាល

ការឈឺក្បាលយូរអាចនាំឱ្យបាត់បង់ការចងចាំ ដែលជាផលវិបាកនៃជំងឺរលាកច្រមុះនេះ។ក្នុងអំឡុងពេលនៃការវិវត្តន៍នៃជំងឺរលាកច្រមុះ ជារឿយៗមានការហៀរសំបោរ កណ្តាស់ និងពិបាកក្នុងការដកដង្ហើម ។ការតឹងច្រមុះជាញឹកញាប់នឹងរាំងស្ទះដំណើរការដកដង្ហើម ដោយហេតុនេះធ្វើឲ្យកាត់បន្ថយកំហាប់អុកស៊ីហ្សែនក្នុងឈាម ហើយជាលិកាសំខាន់ៗនៃខួរក្បាលមិនអាចទទួលបានអុកស៊ីសែនទាន់ពេល។

មនុស្សដែលកើតជំងឺនេះភាគច្រើនឧស្សាហ៍វិលមុខ និងឈឺក្បាលដោយសារអុកស៊ីសែនមិនគ្រប់គ្រាន់ ក្នុងករណីធ្ងន់ធ្ងរអាចធ្វើឲ្យធ្លាក់ចុះសមត្ថភាពចងចាំ ។បើបន្តទុកជំងឺនេះកាន់តែយូរអាចបង្ករហានិភ័យឈានដល់ជំងឺភ្លេចភ្លាំងដូចមនុស្សចាស់ផងដែរ។

1

  1. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

ប្រសិនបើការ​រលាក​ច្រមុះ​មិន​បាន​ព្យាបាល​ត្រឹមត្រូវនោះ វា​នឹង​ធ្វើឱ្យប្រព័ន្ធ​ភាពស៊ាំ​ក្នុងរាងកាយ​មនុស្ស​ចុះខ្សោយ។ ព្រោះ​​មុខងាររន្ធ​ច្រមុះ​​ វា​អាច​ដើរតួ​នាទី​ចម្រោះ​នៅពេល​ដកដង្ហើម ហើយ​អាច​ចៀសវាង​ការ​ស្រូប​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ និងជា​របាំង​ដ៏​សំខាន់​សម្រាប់​រាងកាយ​។

ទោះជាយ៉ាងណាក៏ដោយ បើភ្នាសច្រមុះមានដំបៅរលាក មិនប្រញាប់ក្នុងការព្យាបាល ឬក៏ព្យាបាលមិនប្រកបដោយប្រសិទ្ធភាពនោះ  មុខងារនៃរបាំងចម្រោះជាតិពុលនេះមិនអាចអនុវត្តបានឡើយ។ ដើម្បីឱ្យប្រព័ន្ធ​ភាពស៊ាំដំណើរការធម្មតា យកល្អគួរតែជ្រើសរើសវិធីសាស្ត្រត្រឹមត្រូវដើម្បីព្យាបាលជំងឺរលាកច្រមុះឲ្យទាន់ពេលវេលា។