ហេតុផល ៣ យ៉ាង ដែលធ្វើឱ្យ « អ្នកក្រ » ពិបាកនឹងងើបខ្លួនរួច

១. ចាស់ទុំយឺត

ពួកគេភាគច្រើនដល់អាយុ ៣០ ឆ្នាំជាង ទើបយល់ច្បាស់ពីរបៀបវារៈក្នុងសង្គម និងសារធាតុពិតរបស់មនុស្សក្នុងសង្គមច្បាស់។ គេតែងនិយាយថា 《កូនអ្នកក្ររែកអម្រែកក្នុងគ្រួសារលឿន》តែតាមពិតទៅ ពួកគេគ្រាន់តែចេះមូលដ្ឋានជំនាញការរស់រានមានជីវិតធម្មតាៗប៉ុណ្ណោះ។

1

២. មិនមានអ្នកជំនាញចាំចង្អុលបង្ហាញផ្លូវជីវិត

គ្រួសារដែលក្រតគ្នារាប់ជំនាន់មកហើយ គឺជាឧបសគ្គធំបំផុតរបស់មនុស្សមុនវ័យ ៣០ ឆ្នាំ។ ពួកគេមិនមានការយល់ដឹងវែងឆ្ងាយ មិនមានខ្សែរយៈ មិនមានអ្នកចង្អុលបង្ហាញផ្លូវ បើមាន គឺអាចជួយឱ្យរវល់ថែម ឬជាគំនិតអគតិ បង្អាក់ប៉ុណ្ណោះ។ តែកូនដែលមិនស្តាប់បង្គាប់ក្នុងគ្រួសារក្រីក្រ ប្រហែលជាងាយនឹងមានជីវិតជោគជ័យជាង ពីព្រោះពួកគេ គឺបានរួចចាកពីគំនិតរឹងរូសរបស់គ្រួសារដើមរបស់គេ។

2

៣. មិនមានដើមទុនគ្រប់គ្រាន់ក្នុងការសាកល្បងធ្វើខុស

កូនក្នុងត្រកូលអ្នកមាន មានឱកាសក្នុងការសាកល្បងធ្វើខុសបាន សាកម្តងហើយម្តងទៀត

ហើយពួកគេក៏ទទួលបានបទពិសោធ៍ជីវិត រីកចម្រើន។ កូនក្នុងគ្រួសារធម្មតា មួយចំនួនធំ ធ្វើខុសតែម្តង នឹងធ្លាក់ក្នុងជ្រោះជ្រៅ បន្ទាប់មកក៏លិចអណ្តែតៗៗៗ មានអម្រែកគ្រួសាររួបរឹតតទៅជាដរាប។

កម្មករជីករ៉ែមាសម្នាក់ ពិតជាមិនអាចក្លាយខ្លួនជាថៅកែអណ្តូងរ៉ែមាសបានឡើយ ទោះបីជាគាត់ពូកែជីករ៉ែមាសបានលឿន បានច្រើនយ៉ាងណាក៏ដោយ នេះជាការពិត។

តើអ្នកដឹងទេ? សៀវភៅដែលសរសរសម្រាប់ថៅកែអាន និងសៀវភៅសម្រាប់ឱ្យបុគ្គលិកឆ្នើមអាន គឺខុសគ្នា!

បកប្រែដោយ : សុខ គឹមទៀវ

នាំមកជូនដោយ ផ្ទះជួល និងបន្ទប់ជួល KT by Kimtiev