កុំឱ្យចាស់ទៅស្ដាយក្រោយ! ឈានដល់វ័យកណ្ដាល រឿង ៧ យ៉ាងដែលត្រូវរៀន ៦ យ៉ាងដែលត្រូវមាន និង ៣ យ៉ាងដែលគួរចៀសវាង

ក្នុងវ័យកណ្តាល មិនមែនមនុស្សគ្រប់រូប សុទ្ធតែអាចមានជីវិតសុខស្រួល និងសប្បាយរីករាយនោះទេ ប៉ុន្តែប្រសិនបើអ្នកចេះរស់នៅ នោះជីវិតនឹងមិនសូវមានបន្ទុក និងឈឺចាប់នោះឡើយ។ ខាងក្រោមនេះ គឺជាមេរៀន និងសារដាស់តឿន ៣ ចំណុច ដែលគ្រប់គ្នាគួរដឹង និងរៀនសូត្រតាម។

១. រឿង ៧ យ៉ាង សំខាន់​មួយ​ជីវិត​ដែលត្រូវ​រៀន

- រៀនឱ្យតម្លៃគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ ពួកគេគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នក។

- រៀនឱ្យក្លាយជាមនុស្សចាស់ទុំ កុំខឹងដោយគ្មានហេតុផល កុំរស់នៅដោយប្រើតែអារម្មណ៍។

- រៀនស៊ូទ្រាំនឹងភាពឯកា ព្រោះនឹងមានពេលខ្លះដែលគ្មាននរណាម្នាក់នៅអាចនៅក្បែរ កំដរ ការពារអ្នកបានលើយ។

- រៀនមានសុទិដ្ឋិនិយម ស្វែងរកភាពរីករាយក្នុងទុក្ខ ទោះជាប់គាំងនឹងបញ្ហា ការលំបាកយ៉ាងណាក៏ត្រូវតែញញឹម និងយកជម្នះឱ្យបានដែរ។

- រៀនបំភ្លេចអតីតកាលដ៏ឈឺចាប់ កុំធ្វើបាបខ្លួនឯងចំពោះអតីតកាលដែលបានកន្លងហួសទៅហើយ។

- រៀន​ធ្វើ​ខ្លួន​ឱ្យ​រឹង​មាំ ​និង​ចេះបោះ​បង់​ចោលនូវអ្វីដែលគ្មានន័យ។ ការ​ពន្យារ​ពេល​កាន់​តែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ និង​អ្នក​ដទៃ​វេទនា។

- រៀនអត់ធ្មត់ កុំពឹងអ្នកណាម្នាក់ ទោះនៅម្នាក់ឯងក៏នៅតែត្រូវរស់នៅឱ្យបានល្អដែរ។

Ks1

២. ៦ យ៉ាងដែលត្រូវតែមាន

- រស់នៅជាមួយគោលបំណងមួយ ហើយត្រូវតែតស៊ូក្នុងការបន្តទៅមុខ កុំបោះបង់ចោល។

- ការប្រុងប្រយ័ត្ន គឺជារឿងដែលល្អ នឹងមិនធ្វើឱ្យអ្នកខាតបង់ ឬបរាជ័យឡើយ។

- ការអត់ឱន អធ្យាស្រ័យ ការមិនអើពើនឹងអរិភាព ការចាប់ដៃគ្នាបង្កើតសន្តិភាព ឆ្ពោះទៅរកប្រយោជន៍រួម គឺជាប្រាជ្ញាដ៏អស្ចារ្យ។

- ញញឹម​ឱ្យ​ភ្លឺ​ថ្លា ស្រស់ស្រាយ ទោះ​បី​ធ្លាក់​ក្នុង​ភក់​ក៏​ដោយ។

- ការលំបាកតូចៗ មិនអាចឱ្យអ្នកដួលបានឡើយ កាន់តែលំបាក កាន់តែពូកែ រឹតតែរឹងមាំ។

- ការអត់ឱនចំពោះអ្នកដទៃ ក៏ជាការអត់ឱនចំពោះខ្លួនឯងផងដែរ។ បើកឱកាសខ្លួនអ្នកឱ្យមានអនាគតភ្លឺស្វាង។

Ks2

៣. ៣ ចំណុចពិសេសដែលត្រូវចៀសវាង

- កុំធ្វើខ្លួនជាកម្មវត្ថុ មើលងាយសត្រូវ ឈ្នះ កុំមានអំនួត ចាញ់កុំបាក់ទឹកចិត្ត។

- កុំ​ធ្វេសប្រហែស បណ្តោយ​ខ្លួន​ផ្ដេសផ្ដាស បណ្តោយ​ខ្លួន​ឱ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌ ។

- កុំ​ជីក​កកាយ​កំហុស​របស់​អ្នក​ដទៃ កុំ​បង្កាច់បង្ខូច​អ្នក​ដទៃ។ ការ​រើស​យក​ចំណុច​ខ្វះខាត​របស់​គូ​ប្រកួត​ គឺ​ដូច​ជា​យក​សំរាម​មក​ដាក់​ក្នុង​ចិត្តខ្លួនឯងអ៊ីចឹង៕

ប្រភព ៖ Phunutoday / Knongsrok