ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និងការរំដោះខ្លួនពីភាពក្រីក្រក្នុងនាមជាជនភៀសខ្លួន

ក្នុងនាមជាសហគ្រិន ​និងជាធុរជនជោគជ័យលើវិសយអប់រំឯកជនមួយរូប លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ និងមានឥទ្ធិពលលើការអប់រំគ្រប់ផ្នែកទាំងប្រាជ្ញា ស្មារតី ចំណេះដឹង រួមមានទាំងសុខភាពផ្លូវការ ផ្លូវចិត្ត ផ្លូវអារម្មណ៍ ក៏ដូចជាវិសយជំនួញផងដែរនោះ ក្នុងពេលនេះដែរ លោកឧញ៉ា កំពុងតែបោះជំហានធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបបន្ថែមទៀត តាម​រយៈ​បណ្តាញ​អង្គ​ការ​មនុស្ស​ធម៌ ដែលលោក​នឹង​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដល់​អង្គការ​គ្រប់​គ្រងជ​ន​ភៀស​ខ្លួន​នៅក្នុង​ប្រទេស​អ៊ីតាលី ​ព្រម​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដល់​បណ្តា​ជន​ភៀស​ខ្លួនទាំងអស់​នៅ​ទីនោះ​​ទៀតផង។

323121358_573213947574920_4249292518813142125_n

​ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​ ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃទី​ ២២ ​ខែមករា ​ឆ្នាំ​ ២០២៣ លោក​វេជ្ជ​បណ្ឌិត គួច ម៉េង​លី ក៏​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​គាល់សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នៅ​វិមាន​វ៉ា​ទី​កង់​ប្រទេស​អ៊ីតាលី បន្ទាប់​មក​ទៀត​លោកនឹង​បន្ត​ចូលរួម​កម្មវិធី​ពិសេស​នៅម៉ូ​ណា​កូ​ ដែលជា​តំបន់​ស្វយ័ត​នៅ​ប្រទេស​បារាំង​ ព្រម​ទាំង​ចូលរួម​ជា​វាគ្មិន​កិត្តិ​យស​ក្នុង​សន្និ​សីទ​នៅ​ទីក្រុង​ប៉ារីស លើ​ប្រធាន​បទ​ស្តីអំពី «​ការ​កែប្រែ​ជំនឿនេ​ក្ខ​ម្ម​បារមី និង​បរិស្ថាន​វិទ្យា​»​។​

ក្នុង​ដំណើរ​នេះ លោក​នឹង​លើក​ឡើង​ពី​ដំណើរ​សន្តិ​ភាព​របស់​ក​ម្ពុ​ជានា​ពេលប​ច្ចុប្បន្ន​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ​៥០០ ​ឆ្នាំ​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​។​

323378353_1519340658559122_3995372742459024241_n

​លោក​ឧញ៉ាក៏បានបញ្ជាក់​ថា​ «​កម្ពុជា​ស្ទើរតែ​ក្ស័យ​ដាច់​ពូជ​ក្នុង​រយៈពេល​ ៥០០ ​ឆ្នាំ​មក យើង​មិន​ដែល​មាន​សន្តិ​ភាព​នឹង​គ្នា​នោះទេ​។ ក្នុង​រយៈ​ពេល​ ៣០ ឬ ​៤០​ ឆ្នាំនេះ ​យើង​ឃើញ​ថា ប្រទេស​យើង​មានការ​រួបរួម​ជាតិ​ មាន​សន្តិភាព មាន​ស្ថិរ​ភាព មាន​ការ​រួប​រួម​ក្នុង​បុព្វ​ហេតុ​មួយ​ដើម្បី​អនា​គត​កូន​ខ្មែរ​»​។

323451900_5487237111403840_8152449314237077178_n

​យោង​តាម​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​ដែល​បាន​ចុះ​ផ្សាយ​លើ​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន ​លោក ​គួច ម៉េង​លី មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​។ លោក​វេជ្ជ​បណ្ឌិត ​គួច ម៉េង​លី បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ២០០២​ ក្នុង​នាម​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ​មាន​តួនាទី​ជាទី​ប្រឹក្សា​យោ​បល់​នៃ​គម្រោង​សមា​ហរណ​កម្ម​ការគ្រប់​គ្រង​ជំងឺ​កុមារ (Integ​rate​d Management of Childhood Illness, IMCI) និង​សុខ​ភាព​សាធារ​ណៈ​របស់​អង្គការ​ដៃគូ​ដើម្បី​អភិ​វឌ្ឍន៍ ​«Partners for Development» ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ Maryland សហ​រដ្ឋ​អាមេរិក​​៕

323988595_866000938071428_460307558717005516_n