រឿងអាថ៌កំបាំងទាំង ៣ កុំចេះតែយកទៅនិយាយប្រាប់គេ គួរតែរក្សាឱ្យបានល្អ

មិនថាជាមួយមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាយូរប៉ុនណាក៏ដោយ ក៏មិនអាចថា យើងត្រូវប្រាប់គេគ្រប់រឿងនោះដែរ។ យ៉ាងណាមិញ ចំពោះរឿងទាំង ៣ យ៉ាងនេះ គួរតែរក្សាការសម្ងាត់ឱ្យបានល្អ កុំចេះតែយកទៅនិយាយប្រាប់អ្នកនេះ ឬអ្នកនោះតាមតែចិត្តនឹកឃើញឱ្យសោះ។

១. រឿងក្នុងគ្រួសារ

មនុស្សច្រើនតែនិយាយថា៖ ដើមឈើនីមួយៗ ផ្កានីមួយៗ ផ្ទះនីមួយៗ គឺសុទ្ធតែមិនដូចគ្នា។ គ្រួសារ​នីមួយៗ​មាន​រឿង​រៀង​ខ្លួន មាន​សុភមង្គល មាន​ទុក្ខ មាន​បញ្ហា ការលុះបាកតាមបែបផ្សេងៗគ្នា។ មានបញ្ហាជាច្រើនដែលនឹងលេចឡើងនៅក្នុងផ្ទះរបស់អ្នកដូចជាទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ បញ្ហាឪពុកម្តាយ បញ្ហាសេដ្ឋកិច្ច ... គឺជាកត្តាដែលជះឥទ្ធិពល និងបណ្តាលឱ្យមានមនុស្សជាច្រើនមានការបែកបាក់ផងក៏មាន។

ពេល​យើង​មើល​ជីវិត​អ្នក​ដទៃ យើង​គិត​ថា ​ហេតុ​អ្វី​បាន​ជា​អាពាហ៍ពិពាហ៍​របស់​គេ​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​មាន​ការពិត​មួយ​ដែល​អ្នក​មិន​ដឹង​ថា មាន​មនុស្ស​ដែលជីវិតពិត និងក្នុងគ្រួសាររបស់គេ មិនដូចអ្វីដែលគេបានបង្ហាញចេញមកនោះឡើយ។

មនុស្សនៅក្នុងពិភពលោក ពួកគេពិតជាមិនខ្វល់ពីគ្រួសាររបស់អ្នកទេ។ ការចែករំលែកជាមួយអ្នកដទៃច្រើនពេក មិនត្រឹមតែធ្វើឱ្យអ្នកដទៃមើលងាយ សើចចំអកនោះឡើយ តែថែមទាំងបង្កើនបញ្ហាដល់គ្រួសារយើងតែប៉ុណ្ណោះ។

1

២. រឿង​ស្នេហា

រឿង​ស្នេហា​អាច​ផ្លាស់ប្តូរ​បាន ហើយ​ជួនកាល​ស្មុគស្មាញ​ជាង​រឿង​គ្រួសារ​ទៅទៀត​។ ពេល​មាន​បញ្ហា​ក្នុង​រឿងស្នេហា ​និង​អាពាហ៍​ពិពាហ៍ វិធី​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​គឺ ព្យាយាមនិយាយជាមួយនឹងដៃគូ មិនមែនយកទៅនិយាយប្រាប់អ្នកផ្សេងទេ។

អ្នកអាចឱ្យមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់អ្នកដឹងថាអ្នកមានបញ្ហាបន្តិចបន្តួចនៅក្នុងជីវិតស្នេហារបស់អ្នក ហើយសុំដំបូន្មានពីពួកគេ ប៉ុន្តែមិនមែនគ្រប់ករណីនោះឡើយ។ សមាជិក​គ្រួសារ ឬ​មិត្ត​ជិតស្និទ្ធ​ ក៏មិនប្រាកដថាគេដឹងពីស្ថានភាពស្នេហារបស់អ្នកច្បាស់ជាអ្នកនោះឡើយ ជាពិសេសគឺ គេក៏មិនយល់ច្បាស់ពីដៃគូរបស់យើងដែរ។ ប្រសិនបើអ្នកនិយាយច្រើនពេក លាតត្រដាងពីគំនិតអវិជ្ជមានទាំងអស់របស់អ្នក នេះអាចនាំឱ្យមានបញ្ហាខ្លះនៅពេលក្រោយ ហើយមនុស្សដឹងកាន់តែច្រើន បញ្ហាកាន់តែធំ។

ជាងនេះទៅទៀត រឿងអវិជ្ជមានក៏ងាយទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃផងដែរ។ ប្រសិនបើអ្នកជ្រើសរើសអ្នកណាដែលត្រូវចែករំលែកជាមួយនោះ ផលវិបាកនឹងមិនអាចទាយទុកជាមុនបាន។ ពេលខ្លះពួកគេថែមទាំងបង្ហាញព័ត៌មានឯកជន យកទៅនិយាយបន្តក៏មានដែរ។

2

៣. រឿងរបស់អ្នកដទៃ

រឿងអ្នកដទៃ កុំចេះតែទៅវិភាគ វែកញែករកត្រូវ ឬខុស កុំនិយាយប្រាប់អ្នកណា។ ដោយសារ​មនុស្ស​ចូលចិត្ត​ពិភាក្សា​ពី​បញ្ហាត្រូវ​ និង​ខុស​របស់​អ្នក​ដទៃ ច្រើន​តែ​បង្កើត​រឿង​នោះទៅជាបញ្ហារបស់ខ្លួនឯងទៅវិញ។ អ្នក​និយាយ​កាន់​តែ​ច្រើន វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​វិនិច្ឆយពីអ្នកដទៃផងដែរ។

ពេលខ្លះរឿងរបស់អ្នកដទៃ វាពិតជាលំបាកណាស់ក្នុងការចង់ដឹងចង់ឃើញ ប៉ុន្តែមិនថាអ្នកជឿជាក់លើមនុស្សដែលអ្នកចង់ចែករំលែកជាមួយវាប៉ុនណានោះទេ វានៅតែមានឱកាសដែលពួកគេនឹងបង្ហាញព័ត៌មានសម្ងាត់មួយចំនួនទៅកាន់អ្នកផ្សេងបន្តផងដែរ។ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នក និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិផ្សេងទៀត។

មិន​ថា​អ្នក​ស្មោះត្រង់​ប៉ុនណា ​ក៏​មាន​រឿង​ដែល​ត្រូវ​រក្សា​ទុក​ជា​ការ​សម្ងាត់ មិន​ត្រូវ​ប្រាប់​អ្នក​ក្រៅ​ឡើយ។ មនុស្សគ្រប់រូបមានរបួសក្នុងចិត្ត គ្រាន់តែតិច ឬច្រើន ជ្រៅ ឬរាក់ តូច ឬធំតែប៉ុណ្ណោះ។ ពេលរស់នៅក្នុងពិភពលោកនេះ សុភមង្គល និងទុក្ខ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវតែជួបប្រទះ បើត្រូវរងទុក្ខ សូមចាត់ទុកវាជាបទពិសោធន៍ជីវិត។ ព្រោះ​ការ​រៀន​រក្សា​អាថ៌កំបាំង​ក៏​ជា​ជំនាញ​មួយ​ដែរ៕

ប្រភព ៖ Phunutoday / Knongsrok