៤ មុខនេះ ញុំាហើយជួយទាំងសុខភាព និងពង្រឹងផ្លូវចិត្ត

អាហារដែលផ្តល់សុខភាពល្អ មិនត្រឹមតែជួយសុខភាពរាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ផ្លូវចិត្តរបស់អ្នកដែរ ព្រោះចិត្តនិងរាងកាយរបស់អ្នកមានទំនាក់ទំនងគ្នាច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ ក្នុងអត្ថបទនេះ Knongsrok នឹងប្រាប់អ្នកនូវបញ្ជីអាហារដែលមានសុខភាពល្អបំផុតរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក៖

1

១.សណ្តែកសៀង

សណ្តែកសៀងមានផ្ទុកអាស៊ីតអាមីណូដែលមានសារៈសំខាន់សម្រាប់សាច់ដុំ និងឆ្អឹងរបស់រាងកាយអ្នក ហើយវាជួយដោះស្រាយជាមួយនឹងបញ្ហានៃការគេងមិនលក់។ វាក៏កាត់បន្ថយហានិភ័យនៃបញ្ហាធ្ងន់ធ្ងរជាងនេះផងដែរ ដូចជាជំងឺ Alzheimer ជាដើម។ ជាពិសេស វាល្អខ្លាំងសម្រាប់ស្ត្រី ព្រោះសណ្តែកសៀងអាចជួយក្នុងអំឡុងពេលអស់រដូវ ដោយកុំអោយស្រ្តីជួបប្រទះនឹងការប្រែប្រួលនៃអារម្មណ៍ ខ្វះការផ្តោតអារម្មណ៍ និងអស់កម្លាំង។

2

២.ត្រីសាលម៉ុន

ត្រីសាលម៉ុនគឺជាអាហារសម្បូរអូមេហ្គា ជាពិសេសវាមានផ្ទុកអូមេហ្គា 3 ។ វាត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល និងជួយកែលម្អមុខងាររបស់កោសិកា ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃភាពសោកសៅ ការធ្លាក់ទឹកចិត្ត បញ្ហាការចងចាំ និងចំពោះមនុស្សចាស់ដែលមានជំងឺវង្វេង។ រាងកាយរបស់អ្នកមិនអាចបង្កើតអូមេហ្គា3 ដោយខ្លួនឯងបានទេ ដូច្នេះការទទួលទានអាហារដូចជាត្រីសាលម៉ុនគឺជាកត្តាចាំបាច់សម្រាប់ដំណើរការល្អប្រសើរ។ ត្រីខ្លាញ់ប្រភេទនេះធ្វើឱ្យមានតុល្យភាពអ័រម៉ូន និងបង្កើនសារធាតុ serotonin ដែលជាអ័រម៉ូនរីករាយ ។

3

៣.ខ្ទឹមសឆៅ

មានអត្ថប្រយោជន៍ជាច្រើនដែលខ្ទឹមសឆៅផ្តល់ដល់ខួរក្បាល រួមទាំងការពង្រឹងការចងចាំ ដែលចាំបាច់សម្រាប់មនុស្សចាស់។ អ្នកអាចញ៉ាំខ្ទឹមឆៅផ្ទាល់ ឬ លាយវាជាមួយសាឡាដ អាស្រ័យលើអ្វីដែលអ្នកចូលចិត្ត។ ក្នុងខ្ទឹមស មាន Allicin ដែលជាសមាសធាតុផ្ទុកស្ពាន់ធ័រ ហើយសមាសធាតុនេះក៏ជួយទប់ស្កាត់នឹងភាពចាស់ ជំងឺផ្សេងៗ និងបង្កើនកម្រិត serotonin ។

4

៤.សារាយសមុទ្រ

សារ៉ាយសមុទ្រមានប្រជាប្រិយភាពភាគច្រើននៅអាស៊ី ហើយវាក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាមានអត្ថប្រយោជន៍សុខភាពជាច្រើនសម្រាប់ខួរក្បាល។ សារ៉ាយសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដ៏ល្អ ដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ផ្លូវចិត្តរបស់អ្នក។ ម៉ាញ៉េស្យូមក៏ជាសមាសធាតុមួយផ្សេងទៀតនៅក្នុងសារ៉ាយសមុទ្រផងដែរ ដែលវាអាចជួយដោះស្រាយភាពតានតឹងរួមជាមួយនឹងអ៊ីយ៉ូតដែលល្អសម្រាប់ដំណើរការផ្លូវចិត្ត៕

5

ប្រភព ៖ បរទេស