មូលហេតុ ៤ យ៉ាង ដែលបណ្តាលអោយវិលមុខញឹកញាប់

អ្នកអាចនឹងវិលមុខភ្លាមៗ ដែលវាអាចកើតឡើងដោយសារហេតុផលមួយចំនួនដូចជា ការខ្វះជាតិទឹក ឬ កង្វះអាហារូបត្ថម្ភ។ ការវិលមុខអាចកើតឡើងដោយខ្លួនឯង ប៉ុន្តែវាក៏អាចអមដោយរោគសញ្ញាផ្សេងទៀតផងដែរ។ យកល្អគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីកំណត់អត្តសញ្ញាណ និងវិធីព្យាបាល។ ថ្ងៃនេះ Knong srok នឹងណែនាំមូលហេតុ ៧យ៉ាង ដែលបណ្តាលអោយមានការវិលមុខញឹកញាប់!

1

១.ភាពស្លេកស្លាំង

ភាពស្លេកស្លាំងកើតឡើងនៅពេលដែលអ្នកមិនមានកោសិកាឈាមក្រហមដែលមានមុខងារគ្រប់គ្រាន់ដើម្បីដឹកអុកស៊ីសែនទៅកាន់ពាសពេញរាងកាយរបស់អ្នក។ កង្វះអុកស៊ីសែនទៅកាន់ខួរក្បាលអាចបណ្តាលឱ្យវិលមុខ ពីព្រោះខួរក្បាលត្រូវការការផ្គត់ផ្គង់ឈាមដែលសម្បូរអុកស៊ីហ្សែនជាប្រចាំ ដើម្បីដំណើរការបានត្រឹមត្រូវ។

2

២.ការខ្វះជាតិទឹក

អ្នកខ្សោះជាតិទឹកនៅពេលដែលរាងកាយរបស់អ្នកមិនមានទឹកគ្រប់គ្រាន់ និងសារធាតុរាវផ្សេងទៀតដើម្បីដំណើរការធម្មតា។ ការមិនមានជាតិទឹកគ្រប់គ្រាន់អាចធ្វើឱ្យខួរក្បាលមិនទទួលបានឈាមគ្រប់គ្រាន់។ ជាលទ្ធផល អ្នកអាចជួបប្រទះនឹងការវិលមុខញឹកញាប់។

3

៣.ជំងឺលើសឈាមអ័រតូស្តាទិក

ការថយចុះសម្ពាធឈាមអ័រតូស្តាទិក គឺជាការធ្លាក់ចុះនៃសម្ពាធឈាម ដែលកើតឡើងនៅពេលអ្នកងើបឈរ។ មូលហេតុនោះគឺដោយសារឈាមមិនគ្រប់គ្រាន់ទៅដល់ខួរក្បាលជាបណ្ដោះអាសន្ន ដែលបណ្តាលឱ្យវិលមុខ ឬ ឈឺក្បាលស្រាលនៅពេលឈរ ហើយជាធម្មតាមានរយៈពេលពីរបីវិនាទី ឬ យូរជាងនេះ។

4

៤.កម្រិតវីតាមីន B12 ទាប

រាងកាយរបស់អ្នកត្រូវការវីតាមីន B12 ដើម្បីរក្សាសុខភាពនៃឈាម និងកោសិកាសរសៃប្រសាទរបស់អ្នក។ ប្រសិនបើអ្នកមិនមានវីតាមីន B12 គ្រប់គ្រាន់ទេ ប្រព័ន្ធប្រសាទរបស់អ្នកអាចនឹងខូចខាត ដែលអាចបណ្តាលឱ្យវិលមុខ។ កង្វះវីតាមីន B12 អាចបណ្តាលឱ្យវិលមុខដែលជារឿយៗត្រូវបានអមដោយរោគសញ្ញាផ្សេងទៀតនៃប្រព័ន្ធសរសៃប្រសាទដែលមិនមានសុខភាពល្អដូចជា៖

-ឈឺក្បាល

-ស្ពឹក

-ភាពវង្វេងស្មារតី

-ភាពច្របូកច្របល់

កង្វះវីតាមីន B-12 ក៏អាចបណ្តាលឱ្យមានភាពស្លេកស្លាំង ដែលជាមូលហេតុដែលអាចបណ្តាលឱ្យវិលមុខខ្លាំងផងដែរ៕

5

ប្រភព ៖ បរទេស