ប្រយ័ត្នខ្លួន រុក្ខជាតិលម្អ ១០នេះ អាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្តងៗ

រុក្ខជាតិលម្អដែលគេដាំក្នុងផ្ទះ កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះវាជួយអោយផ្ទះមើលទៅស្អាត និងស្រស់ស្រាយគួរអោយចង់រស់នៅ។ តែអ្នកគួរតែប្រុងប្រយ័ត្ន ជាពិសេសនៅពេលដែលសុខភាពរបស់អ្នកអាចប្រឈមនឹងហានិភ័យ ដោយសាររុក្ខជាតិទាំង១០នេះ៖

1

១.Dieffenbachia Dieffenbachia

ទោះបីជាវាមានស្លឹកពណ៌ស្រស់ស្អាតក៏ដោយ Dieffenbachia គឺជារុក្ខជាតិដ៏សំខាន់មួយដែលអាចនាំឱ្យអ្នកឈឺបាន។ តាមរយៈការប៉ះ វាអាចបណ្តាលឱ្យមានពងបែកក្នុងមាត់ រាគ ក្អួតចង្អោរ មានអារម្មណ៍ក្តៅនៅលើមាត់ ហើមបំពង់ក និងឈឺចាប់។

2

២.Sansevieria Sansevieria

Sansevieria ដែលត្រូវបានគេស្គាល់ថាជា "រុក្ខជាតិពស់" គឺជារុក្ខជាតិសម្រាប់ការតុបតែងផ្ទះ។ រុក្ខជាតិនេះមានផ្ទុកសារធាតុម្យ៉ាងហៅថា saponin ដែលអាចពុលប្រសិនបើទទួលទាន។ ដោយសារតែសារធាតុ saponins វាក៏អាចបណ្តាលឱ្យចង្អោរ ក្អួត និងរាគ ជាពិសេសវាបង្កគ្រោះថ្នាក់ចំពោះសត្វចិញ្ចឹមរបស់អ្នក!

3

៣.Zamioculcas zamiifolia

Zamioculcas zamiifolia ឬ ជាទូទៅគេហៅថា "ZZ plant" អាចបង្កការឈឺចាប់ រលាកស្បែក និងហើម ប្រសិនបើលេបចូលក្នុងពោះ។ ប្រសិនបើអ្នកប៉ះជាមួយវា សូមលាងជម្រះកន្លែងដែលប៉ះពាល់ដោយទឹកដែលក្រៅឧណ្ណៗ ហើយទាក់ទងគ្រូពេទ្យជំនាញ បើចាំបាច់។

4

៤. Aloe

យោងតាមអ្នកវិទ្យាសាស្ត្រ រុក្ខជាតិនេះមានសារធាតុដែលមានសមត្ថភាពបង្កជំងឺរាគ អាឡែរហ្សី និងបញ្ហាតម្រងនោម។

5

៥.Marigolds

ប្រសិនបើទទួលទានរុក្ខជាតិ Marigolds វាអាចបណ្តាលឱ្យមិនស្រួលក្នុងក្រពះពោះវៀន។ ម្យ៉ាងទៀត ទឹកសន្សើមពីរុក្ខជាតិក៏អាចបណ្តាលឱ្យរមាស់ស្បែកផងដែរ។

6

៦.Philodendron Heartleaf Philodendron

Philodendron មានផ្ទុកសារធាតុ Calcium oxalate ដែលមានសមត្ថភាពបង្កការឈឺចាប់ និងបញ្ហាបំពង់ក ។ ថ្វីត្បិតតែរុក្ខជាតិនេះមើលទៅស្អាតក៏ដោយ ប៉ុន្តែកុំភ្លេចរក្សាសត្វចិញ្ចឹមឱ្យនៅឆ្ងាយពីវា។

7

៧.Caladium

ស្លឹករាងបេះដូងរបស់វាស្អាត ប៉ុន្តែសូមប្រយ័ត្ន រុក្ខជាតិនេះអាចមានគ្រោះថ្នាក់ និងពុល។ ប្រសិនបើសត្វ និងកុមារប៉ះនឹងស្លឹក Caladium នឹងមានការហៀរសំបោរ និងពិបាកដកដង្ហើម។

8

៨.Pothos

រុក្ខជាតិ Pothos មានស្លឹកធំ រាងស្អាត ដែលធ្វើឱ្យពួកវាមានភាពឆើតឆាយនៅពេលតុបតែងផ្ទះ។ ដូចរុក្ខជាតិដែលបានរៀបរាប់ខាងលើ រុក្ខជាតិនេះមានសារធាតុដូចជាកាល់ស្យូម oxalate ដែលអាចបណ្តាលឱ្យរលាកបបូរមាត់ អណ្តាត និងមាត់ ហៀរសំបោរ និងក្អួត។

9

៩.Euphorbia tirucalli

Euphorbia tirucalli មានសារធាតុដែលអាចបណ្តាលឱ្យរលាកស្បែក និងភ្នែក។ ប្រសិនបើរុក្ខជាតិប៉ះនឹងភ្នែក វាបណ្តាលអោយមានការឡើងក្រហម រមាស់ និងក្រហាយភ្នែក។

10

១០.Foxglove

ផ្កាពណ៌ស្វាយដ៏ស្រស់ស្អាតនេះមានវត្តមាននៅក្នុងសួនលម្អ ឬប្រើជារុក្ខជាតិក្នុងផ្ទះ។ អ្វីដែលមនុស្សតិចណាស់ដឹងគឺស្លឹក ផ្កា និងគ្រាប់របស់វាផ្ទុកសារធាតុម្យ៉ាងដែលគេស្គាល់ថា Digoxin ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វ និងមនុស្សដែលញ៉ាំវា។ ដោយសារតែជាតិពុលរបស់វា រុក្ខជាតិនេះអាចផ្តល់ហានិភ័យខ្ពស់ដល់សុខភាពដល់មនុស្ស និងសត្វដែលរស់នៅជុំវិញវា៕

11

ប្រភព ៖ បរទេស