អត្ថប្រយោជន៍សុខភាព របស់អង្ករសម្រូប បើអាចកុំរំលងឲ្យសោះ!

អង្ករជាអាហារចម្បងរបស់មនុស្សរាប់ពាន់ឆ្នាំមកហើយ។ សព្វថ្ងៃនេះ អង្ករជាអាហារសំខាន់ក្នុងវប្បធម៌ជាង ១០០ ហើយមានពូជជាង ៤ ម៉ឺនពូជ។ ក្នុងចំណោមពូជទាំងនោះ គេអាចរៀបចំ និងលក់ជាអង្ករសំរូបបាន។ អង្ករសំរូបមានន័យថាអ្នកកំពុងញ៉ាំអង្ករជាគ្រាប់ធញ្ញជាតិទាំងស្រុង ដែលមានការកែច្នៃតិច និងជួយអោយអ្នកញុំាទទួលបានសារធាតុចិញ្ចឹមកាន់តែច្រើន។

សំបក ដែលជាស្រទាប់ខាងក្រៅនៃអង្ករសំរូប មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើន។ តែស្រទាប់ទាំងនោះត្រូវបានយកចេញនៅពេលគេផលិតធ្វើអង្ករសធម្មតា នោះហើយជាមូលហេតុដែលអង្ករសំរូបជាជម្រើសល្អសម្រាប់សុខភាព។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពល្អបំផុតរបស់អង្ករសំរូប៖

1

១.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

អង្ករសំរូបមានសន្ទស្សន៍ glycemic ទាប (GI) មានន័យថាវាមិនធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់បន្ទាប់ពីអ្នកញ៉ាំ។ ការសិក្សាបង្ហាញថា តាមរយៈការទទួលទានគ្រាប់ធញ្ញជាតិចំនួនបីដងក្នុងមួយថ្ងៃ ដូចជាអង្ករសំរូប អ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 បានរហូតដល់ 32% និងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមបាន ១៦%។

2

២.ជួយសុខភាពបេះដូងឲ្យប្រសើរឡើង

សារធាតុចិញ្ចឹមជាច្រើននៅក្នុងអង្ករសំរូបជួយឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ។ វាជាប្រភពសម្បូរជាតិសរសៃអាហារ ដែលអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។ អង្ករសំរូបក៏មានផ្ទុកនូវជាតិម៉ាញ៉េស្យូមខ្ពស់ផងដែរ ដែលអាចជួយធ្វើឱ្យអ្នកមិនងាយនឹងកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ សរុបមក ការសិក្សាបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិបន្ថែម រួមទាំងអង្ករសំរូប អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដល់ទៅ 22% និងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ 12%។

3

៣.ការគ្រប់គ្រងទម្ងន់កាន់តែប្រសើរ

ការបន្ថែមអង្ករសំរូបជាអាហារបំប៉នអាចជួយមនុស្សលើសទម្ងន់ឱ្យស្រក់ទម្ងន់កាន់តែច្រើន និងកាត់បន្ថយសន្ទស្សន៍ម៉ាសរាងកាយរបស់ពួកគេ ដែលជាសញ្ញាសម្គាល់ទូទៅនៃទម្ងន់ដែលមានសុខភាពល្អ ឬ មិនល្អ។ អង្ករសំរូបក៏មានជាតិសរសៃអាហារច្រើនជាងអង្ករសធម្មតា ហេតុនេះហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ខណៈពេលដែលទទួលទានកាឡូរីតិច។ ប្រសិនបើអ្នកជំនួសអង្ករសជាមួយអង្ករសំរូប អ្នកនឹងអាចញ៉ាំតិចដោយមិនមានអារម្មណ៍ឃ្លាននោះឡើយ។

4

អង្ករសំរូបគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុ phenol និង flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរប្រភេទ ដែលជួយកាត់បន្ថយការខូចខាតកោសិកា និងកាត់បន្ថយហានិភ័យនៃភាពចាស់មុនអាយុផងដែរ។ អង្ករសំរូបក៏ផ្តល់ឱ្យអ្នកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា៖

-កាល់ស្យូម

-ជាតិដែក

-ម៉ង់ហ្គាណែស

-ម៉ាញ៉េស្យូម

-ផូស្វ័រ

-សេលេញ៉ូម

-វីតាមីន B1 (thiamine)

-វីតាមីន B6 (pyridoxine)៕

 

ប្រភព ៖ បរទេស