ឱសថធម្មជាតិ ៥ មុខសម្រាប់ព្យាបាល និងការពារគ្រួសក្នុងតម្រងនោម

គ្រួសក្នុងតម្រងនោមគឺជាកំណករឹងនៃសមាសធាតុដែលជាធម្មតាមាននៅក្នុងទឹកនោមដែលប្រមូលផ្តុំគ្នានៅក្នុងផ្លូវទឹកនោមរបស់អ្នក។ ប្រភេទគ្រួសក្នុងតម្រងនោមទូទៅបំផុត គឺគ្រួសក្នុងតម្រងនោមកាល់ស្យូម oxalate ដែលបណ្តាលមកពី oxalate ច្រើនពេក និងរាវក្នុងទឹកនោមតិចពេក។

ជាធម្មតា គ្រួសក្នុងតម្រងនោមត្រូវបានព្យាបាលដោយការផ្លាស់ប្តូររបបអាហារ និងថ្នាំ។ តែទោះយ៉ាងណាក៏ដោយ ក៏មានឱសថធម្មជាតិមួយចំនួនដែលអាចជួយការពារ និងព្យាបាលគ្រួសក្នុងតម្រងនោមផងដែរ!

1

១.ផឹកទឹកអោយបានច្រើន

ប្រសិនបើអ្នកមានគ្រួសក្នុងតម្រងនោម ឬ ងាយនឹងកើតជំងឺទាំងនេះ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវប្រាកដថាអ្នកផឹកទឹកឱ្យបានច្រើន។ ព្រោះគ្រួសក្នុងតំរងនោមកើតឡើងនៅពេលដែលសារធាតុរ៉ែ និងអំបិលមួយចំនួននៅក្នុងទឹកនោមរបស់អ្នករួបរួមគ្នា។ ការផឹកទឹកឱ្យបានច្រើន ជួយឱ្យទឹកនោមរបស់អ្នកធ្វើដំណើរហូរចេញពីក្រលៀន និងផ្លូវទឹកនោម ដូច្នេះសារធាតុរ៉ែ និងអំបិលមិនបង្កើតជាគ្រួសទេ។ ហើយមិនថាអ្នកមានគ្រួសក្នុងតម្រងនោមបែបណាក៏ដោយ ការផឹកទឹកច្រើនអាចជួយបាន។

2

២.ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាអាចជួយការពារគ្រួសក្នុងតម្រងនោម ព្រោះវាផ្ទុកសារធាតុ citrate ដែលសារធាតុមួយនេះជួយអោយដំណើរទឹកនោមមិនអាចកកកុញក្លាយជាគ្រួសក្នុងតម្រង់នោមបានទេ។ ការសិក្សាមួយក្នុងឆ្នាំ 2017 បានរកឃើញថាការផឹកទឹកពីរលីត្រជាមួយនឹងទឹកក្រូចឆ្មា 4 អោនក្នុងមួយថ្ងៃបានបន្ថយអត្រានៃគ្រួសក្នុងតម្រង់នោមពី 1.00 ទៅ .13 ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

3

៣.ទទួលទានទឹកផ្លែទទឹម

ផ្លែទទឹមត្រូវបានគេប្រើប្រាស់ជាញឹកញាប់ដើម្បីព្យាបាលជំងឺដូចជាដំបៅ និងរាគ ហើយវាក៏អាចមានប្រយោជន៍ក្នុងការព្យាបាលគ្រួសក្នុងតម្រងនោមផងដែរ ព្រោះវាជួយកាត់បន្ថយជាតិកាល់ស្យូម oxalate និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

4

៤.ផ្លាស់ប្តូររបបអាហារ

របបអាហារមានឥទ្ធិពលខ្លាំងលើការបង្កើតគ្រួសក្នុងតម្រងនោម។ អ្នកជំនាញណែនាំឱ្យញ៉ាំអាហារដែលរួមមានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងបរិមាណប្រូតេអ៊ីន ដើម្បីការពារគ្រួសក្នុងតម្រងនោម។ វាក៏សំខាន់ផងដែរ ក្នុងការធានាថាអ្នកទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។

5

៥.ផឹកតែបៃតង

ការសិក្សាមួយដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ 2018 បានរកឃើញថាអ្នកផឹកតែបៃតងមានហានិភ័យទាបនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោមជាងអ្នកមិនផឹកតែ។ ហើយការស្រាវជ្រាវបានភ្ជាប់លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់តែបៃតងជាមួយនឹងការទប់ស្កាត់គ្រួសក្នុងតម្រង់នោមបានយ៉ាងល្អ៕

6

ប្រភព ៖ បរទេស