ហេតុផល៦យ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម ពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ

លោក Josh Steimle នាយកប្រតិបត្តិរបស់ MWI បាននិយាយថា “ ខ្ញុំបានចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំនៅឆ្នាំ ១៩៩៩ ខណៈពេលដែល ខ្ញុំជានិស្សិតនៅមហាវិទ្យាល័យ កាលនោះ វាមានគុណសម្បត្តិ និង គុណវិបត្តិ ប៉ុន្តែ ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់បទពិសោធជាច្រេីន ហេីយខ្ញុំនឹងផ្តល់យោបល់ ដល់សហគ្រិនផ្សេងទៀត។”

សង្ឃឹមថាអត្ថបទនេះ នឹងជួយណែនាំសិស្សខ្មែរជំនាន់ថ្មី ដេីម្បីដើរតាមផ្លូវជោគជ័យ។ ខាងក្រោមនេះ គឺជាហេតុផល ប្រាំមួយយ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម នៅពេលអ្នកជានិស្សិត!

 

១. ហានិភ័យទាប ហេីយ ទទួលមកវិញបានច្រេីន

តើអ្នកនឹងបាត់បង់អ្វីខ្លះ? អ្នកអាចមិនទាន់ ជាម្ចាស់ ឬ បង់រំលោះ អ្វីមួយនោះទេ អ្នកអាចសាកល្បងជាមួយ គំនិតរបស់អ្នក នៅពេលនោះអ្វី ដែលអាចជារឿង​អាក្រក់ គឺថា អ្នកត្រូវត្រឡប់មក ជានិស្សិតមធ្មតាវិញ តែអ្នកទទួលបាន បទពិសោធន៏ជាច្រេីន។ នេះមិនមែនព្យាយាមប្រាប់អ្នកថា អ្នកត្រូវបោះបង់ចោលមហាវិទ្យាល័យទេ ដើម្បីចាប់ផ្តើមអាជីវកម្មនោះទេ អ្នកអាចធ្វេីវា ពេលដែលអ្នកទំនេរពីការសិក្សា។ ប្រហែលជាអ្នក នឹងធ្វេីអ្វីដែលត្រូវនឹងអ្នក តាំងពីលើកដំបូង ឬ ប្រហែលជាអ្នក នឹងឈប់ ហើយចាប់ផ្តើមអ្វីថ្មី។ អ្នកអាចសាកល្បង គំនិតរបស់អ្នក កាន់តែឆាប់កាន់តែល្អ។

 

២. មានធនធានពីមហាវិទ្យាល័យ

តាមសាកលវិទ្យាល័យខ្លះ អាចមានការតភ្ជាប់អ៊ីធឺណិតលឿនបំផុត។ ខ្ញុំជឿថាប្រសិនបើ អ្នកទៅពិគ្រោះជាមួយ គ្រូបង្រៀន អំពីចាប់ផ្តើមបង្កើតអាជីវកម្ម គ្រូនឹងសប្បាយចិត្ត នឹងពិគ្រោះយោបល់ដល់អ្នក។ ហេីយអាចមានបន្ទប់ប្រជុំ ដោយឥតគិតថ្លៃ និង សៀវភៅល្អនៅក្នុងបណ្ណាល័យ។

 

៣. បទពិសោធនៃពិភពលោកពិតប្រាកដ

អ្នកអាចរៀន បានយ៉ាងច្រើននៅក្នុងថ្នាក់រៀន។ ប៉ុន្តែ នៅខាងក្រៅថ្នាក់រៀន មានរឿង ជាច្រើនដែលអ្នកត្រូវរៀន ពីពិភពជំនួញ ដើម្បីនាំយកគំនិត ឬ ចំណេះដឹងដែលអ្នកមាន យកមកអនុវត្ត។ មិនមានវិធីអ្វី ល្អជាងការបង្កើតក្រុមហ៊ុនទេ ដើម្បីពន្លឿនចំនេះដឹង របស់អ្នក ហេីយវាពិបាក រាប់រយដងជាងនៅក្នុងថ្នាក់ ប៉ុន្តែ វាមានតម្លៃច្រើនរាប់រយដង ផងដែរ។

 

៤. ការពិគ្រោះយោបល់គឺមានភាពងាយស្រួល

នៅពេលអ្នកជានិស្សិត អ្នកអាចទៅសុំដំបូន្មាន ពីមនុស្សជាច្រេីន។ អ្វីដែលអ្នកត្រូវធ្វើគឺ ទាក់ទងទៅ ជំនួយការរបស់នាយកប្រតិបត្តិណាមួយ ហេីយនិយាយ “ ខ្ញុំជាសិស្សមកពីមហាវិទ្យាល័យ ហើយមានចំណាប់អារម្មណ៍ ចង់បើកក្រុមហ៊ុន ហេីយខ្ងុំចង់សុំដំបូន្មានខ្លះៗ តើអ្នកអាចជួយខ្ញុំបានទេ?” សហគ្រិនដែលទទួលបានជោគជ័យ តែងតែផ្តល់ដំបូន្មាន ដល់សហគ្រិនវ័យក្មេង។ ពួកគេនឹងបង្កើតពេលវេលា ដែលពួកគេមិនដែលធ្វើសម្រាប់អ្នកផ្សេងទៀត ហើយពួកគេនឹងនិយាយដោយបើកចំហជាមួយអ្នក ជាងអ្នកដទៃទៀត ពីព្រោះពួកគេមិនមើលឃើញថាអ្នក ជាមនុស្សគ្រោះថ្នាក់នោះទេ។

 

៥. សហស្ថាបនិក

វាជាការពិតណាស់ ដែលនិស្សិតមហាវិទ្យាល័យ ខ្វះបទពិសោធ ប៉ុន្តែ អ្នកគួរគិតអំពីរបៀបនេះ សហគ្រិនដែលទទួលបានជោគជ័យនាពេលអនាគត អាចជាសិស្សនៅថ្ងៃនេះ។ មនុស្សដែលទទួលបានជោគជ័យនាពេលអនាគត អាចអង្គុយនៅក្បែរអ្នកក្នុងថ្នាក់ហិរញ្ញវត្ថុរដ៏ធុញទ្រាន់។

 

៦. អនុវត្តន៍

បើ​ទោះ​បី​ជា អ្នកចាប់ផ្តើមអាជីវកម្មនៅមហាវិទ្យាល័យ ហើយវាបរាជ័យ វាគឺជារឿងល្អ ដើម្បីដាក់នៅក្នុងប្រវត្តិរូបរបស់អ្នក។ គេជឿជាក់ថា វានឹងធ្វើឱ្យការងាររបស់អ្នក កាន់តែងាយស្រួល ពីព្រោះការចាប់ផ្តើមអាជីវកម្មបង្ហាញថា អ្នកមានគំនិតច្នៃប្រឌិត ជាមនុស្សសកម្ម អ្នកត្រៀមខ្លួនរួចរាល់ដើម្បីនាំយកក្រុមហ៊ុនទៅមុខ។ បទពិសោធន៏នៃការចាប់ផ្តើមនៅក្នុង មហាវិទ្យាល័យអាចធ្វើឱ្យអ្នកមានភាពរឹងមាំ ចំពោះឱកាសដឹកនាំក្រុមហ៊ុនមួយផ្សេងទៀត ប្រសិនបើអ្នកសម្រេចចិត្តថា អ្នកមិនទាន់ត្រៀមខ្លួន ធ្វើជាសហគ្រិនពេញម៉ោង ហើយចង់ទទួលបានបទពិសោធន៍ការងារខ្លះ ជាមុនសិន។

ប៉ុន្តែខ្ញុំជឿថាការវិនិយោគនេះ គឺមានតំលៃខ្លាំងណាស់។ វានឹងធ្វើឱ្យអ្នកមានមោទនភាព ចំពោះជីវិតរបស់អ្នក។

 

ប្រែសម្រួលដោយ៖ គន្លឹះ Kunleus

ប្រភព:  entrepreneur