ផលប៉ះពាល់ ៥យ៉ាង ដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកប្លាស្ទិក

ដបប្លាស្ទិកមានផ្ទុកសារធាតុគីមី និងបាក់តេរីជាច្រើនដែលអ្នកមិនដឹង ហើយវាមិនត្រឹមតែប៉ះពាល់ដល់គុណភាពបរិស្ថានប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់មិនល្អ៥យ៉ាងដែលបង្កឡើងដោយការប្រើដបទឹកផ្លាស្ទិច៖

1

១.ផលប៉ះពាល់លើប្រព័ន្ធភាពស៊ាំរបស់មនុស្

បើអាចធ្វើបាន អ្នកមិនគួរទុកទឹកផឹកក្នុងដបប្លាស្ទិកទេ ព្រោះសារធាតុគីមីក្នុងផ្លាស្ទិចអាចឆ្លងដល់រាងកាយ ក៏ដូចជាសារប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ នោះវាជាឱកាសសម្រាប់មេរោគ និងជំងឺចូលទៅក្នុងខ្លួនរបស់អ្នក។

2

២.នាំឱ្យកើតមហារីកថ្លើម និងបន្ថយចំនួនមេជីវិតឈ្មោល

សារធាតុគីមីមួយឈ្មោះថា Phthalates ដែលមាននៅក្នុងដបទឹកប្លាស្ទិក អាចបង្កបញ្ហាដ៏ធំដល់សុខភាពមនុស្សបាន ដូចជាបង្កអោយមានមហារីកថ្លើម និងការថយចុះចំនួនមេជីវិតឈ្មោលជាដើម។ ដូច្នេះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកាត់បន្ថយ ឬឈប់ប្រើដបទឹកផ្លាស្ទិចឱ្យបានឆាប់កាន់តែល្អ។

3

៣.បង្កើត BPA

ទន្ទឹមនឹងនេះ សារធាតុគីមីដូចជា Biphenyl A អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់អ្នកដូចជា ធ្វើឲ្យកើតជម្ងឺទឹកនោមផ្អែម ធាត់ និង អលទ្ធភាពក្នុងការមានកូន។ បញ្ហានេះក៏នាំឱ្យក្មេងស្រីមករដូវឆាប់ពេកផងដែរ។

4

៤.ការផលិតឌីអុកស៊ីត

ជាមួយនឹងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដបប្លាស្ទិកអាចលេចធ្លាយសារធាតុគីមី និងបញ្ចេញសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា ឌីអុកស៊ីត។ ដោយសារធាតុគីមីនេះ មានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពរបស់អ្នក ជាពិសេសព្រោះវាបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។

5

៥.ដំណោះស្រាយមួយចំនួនសម្រាប់ដបទឹកប្លាស្ទិក

ក្នុងមួយថ្ងៃមានផលិតផលជាច្រើនដែលកំពុងត្រូវបានផលិតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះអ្នកគួរតែព្យាយាមកាត់បន្ថយផ្លាស្ទិច ហើយរើសដបកែវ ឬ ដែក។ ហេតុនេះវាអាចជួយអ្នកជៀសវាងបញ្ហាសុខភាព និងជួយឲ្យបរិស្ថានស្អាតផងដែរ៕

6

ប្រភព ៖ បរទេស