អាហារទាំង៥ប្រភេទធ្វើឲ្យសក់អ្នករឹងម៉ាំ

ការជ្រុះសក់បានក្លាយទៅជារឿងធម្មតាសម្រាប់មនុស្សទូទៅ មិនថាក្មេងចាស់ប្រុសស្រីសុទ្ធតែមានសភាពបែបនេះ វាបានបង្ករទៅជាភាពកង្វល់សម្រាប់មនុស្សគ្រប់រូប  បើអ្នកមានបញ្ហាជ្រុះសក់ ចាំបាច់ត្រូវបរិភោគអាហារទាំង៥ប្រភេទខាងក្រោមនេះ។

១.ពពួកសណ្តែក

ពពួកសណ្តែកមានសារសំខាន់សំរាប់សក់ក្បាលណាស់  វាមិនត្រឹមតែសំបូរប្រូតេអ៊ីនធ្វើឲ្យសក់ក្បាលមានការលូតលាស់លឿននោះទេ ម្យ៉ាងទៀតនៅក្នុងនោះសំបូរទៅដោយជាតិដែក  ស័ង្កសី មីតាមីនHជាដើម  មានសារជាតិទាំងនេះហើយគឺមិនបង្ករឲ្យសក់ងាយដាច់ ការពារសក់ជ្រុះ។ ជាពិសេសពពួកសណ្តែងសៀង ​និងសណ្តែកហោឡាំងតាវគួរតែព្យាយាមបរិភោគឲ្យបានច្រើន ។

11

២.ម៉ឺមការុត

ម៉ឺមការុតអាចផ្តល់មីតាមីនAដល់សរីរាង្គខាងក្នុងដែលត្រូវការ  អាចការពារស្បែកក្បាលបានពីការរងរបួសផ្សេង ៗ និងអាចឲ្យស្បែកក្បាលមានសុខភាពងាយលូតលាស់។ ពេលដែលស្បែកក្បាលមានសុខភាពល្អហើយទើបធ្វើឲ្យសក់ក្បាលមានគុណភាពល្អ  ដូច្នេះបើអាចអ្នកគួរតែបរិភោគម៉ឺមការ៉ុតឲ្យបានច្រើន។

12

៣.បន្លែដែលមានពណ៌បៃតងចាស់

បន្លែដែលមានពណ៌បៃតងចាស់ ដូចជា ស្ពៃspinach  កូឆាយ និង ផ្កាខាត់ណាខៀវ វាមិនត្រឹមតែអាចធ្វើឲ្យស្បែកស្អាតប៉ុណ្ណោះទេ នៅអាចជំនួយដល់ចលនាមេឡានីន  ញ៉ាំងឲ្យសក់ក្បាលប្រែទៅជាភ្លឺរលោង។ ក្នុងបន្លែទាំងនេះនៅមានជាតិសរសៃជាច្រើន ដែលជាមុខងារជួយដល់ការលូតលាស់  និងមានជាតិដែក កាល់ស្យូម ដែលអាចរក្សាដល់សុខភាពភាពសក់ទៀងផង។

14

៤ ទឹកដោះគោ និង ស៊ុតស

ទឹកដោះគោ និងស៊ុតសសំបូរទៅដោយប្រូតេអ៊ីន ប្រសិនបើមនុស្សម្នាក់ខ្វះប្រូតេអ៊ីននឹងធ្វើឲ្យសរសៃសក់ប្រែទៅជាខ្សោយ និងងាយដាច់ផុយ  ដូច្នេះហើយដើម្បីការពារសរសៃសក់ឲ្យបានរឹងមាំ ចូលអ្នកបរិភោគទឹកដោះគោ និងស៊ុតសឲ្យបានគ្រប់គ្រាន់ជាប្រចាំ។

Oatmeal In A Sac, Ears Of Oats, Dried Apricots, Raisins, Grapes,

៥.គ្រាប់ធញ្ញជាតិទាំងឡាយ

គ្រាប់ធញ្ញជាតិទាំងឡាយមិនត្រឹមតែជួយដល់សុខភាពមាត់ធ្មេញទេ និងជួយឲ្យសក់រឹងម៉ាំងទៀតផង។ គ្រាប់ធញ្ញជាតិបូករួមទាំងនំបុ័ងស្រូវសាលី និងធញ្ញជាតិសម្រាប់អាហារពេលព្រឹក សុទ្ធតែសំបូរទៅដោយទៅដោយស័ង្កសី ជាតិដែក និងវីតាមីន B   យើងអាចបរិភោគវាមុនពេលអាហារទាំង៣ពេលរបស់យើងដើម្បីបំប៉ន់ដល់ថាមពលរាងកាយ។

អត្ថបទ ៖​ Mythical Bird / knongsrok