តម្រង់នោមគឺជាសិរិរាង្គដ៏សំខាន់បំផុតរបស់មនុស្ស វាមានទីតាំងនៅត្រង់ចំហៀងចង្កេះទាំងសងខាង និងមានសណ្ឋានដូចជាគ្រាប់សណ្តែត។ មុខងារសំខាន់របស់វាគឺបង្កើតច្រោះជាតិពុល និងសារធាតុល្អចេញរាងកាយ។ក្រៅពីរក្សាជាតិទឹកវាមានមុខងារសំខាន់ក្នុងការលូតលាស់ និងជម្រុញការអភិវឌ្ឍន៍របស់មនុស្ស។សុខភាពរបស់តម្រងនោមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការប្រចាំថ្ងៃនៃរាងកាយ ។ បើតម្រងនោមមានការបញ្ហានោះវាមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធបញ្ជេញចោលនៃរាងកាយប៉ុណ្ណោះទេ។ វាក៏នឹងធ្វើឲ្យជាតិពុល និងសារធាតុមិនល្អក្នុងរាងកាយមិនអាចរំលាយ ព្រមទាំងប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង រីឯមនុស្សដែលមានតម្រង់នោមល្អ មុនពេលគេងតែងមានទម្លាប់ល្អទាំង៤នេះ បើអ្នកមានមួយនៅក្នុងចំណោមនោះ បញ្ជាក់ថាតម្រង់នោមរបស់អ្នកមិនងាយមានបញ្ហាឡើយ។
១.មុនពេលគេងមិនទប់នោម
តម្រងនោមអាចបញ្ចេញជាតិពុល និងសារធាតុកង្វល់ចេញពីរាងកាយ តាមរយៈការផលិតទឹកនោម។ បើមុនពេលគេងអ្នកទប់នោមឬមិនព្រមយល់ចង់នោមនោះ ដល់កណ្តាលយប់ឬជិតភ្លឺអ្នកឈឺបត់ជើងតូចខ្លាំងតែមិនចង់ភ្ញាក់ ធ្វើបែបនេះយូរៗទៅនឹងបណ្តាលឲ្យតម្រង់នោមរងសម្ពាធយ៉ាងខ្លាំង មានទឹកនោមច្រើនពេកនៅក្នុងខ្លួនមិនអាចបញ្ជេញមកក្រៅបាន បណ្តាលឲ្យសារជាតិទឹកឈប់ហូរ ទឹកនោមនៅក្នុងតម្រង់នោមស្តុបទុកយូរពេក បណ្តាលឲ្យតម្រង់នោមមិនល្អ។
២.មុនពេលគេងកុំហូបប្រៃពេក
អាហារប្រៃ ឬថ្នាំភាគច្រើនមានឥទ្ធិពលលើតម្រងនោម ការបរិភោគអាហារប្រៃមានតុល្យភាពអាចជួយដល់តម្រង់នោមបាន ប៉ុន្តែបើប្រៃពេកនឹងអាចខូចតម្រង់នោមទៅវិញ។ មុខងារសំខាន់របស់តម្រងនោមគឺគ្រប់គ្រងការរំលាយអាហារប្រភេទរាវ ហើយអាហារដែលប្រៃពេកអាចធ្វើឲ្យខូចខាតដល់សារធាតុដែលនៅក្នុងខ្លួន បណ្តាលឲ្យសារជាតិទឹកដែលនៅក្នុងខ្លួនខាប់ ហើយពេលតម្រង់មិនអាចទទួលបានសារជាតិចិញ្ចឹមនៃសារធាតុរាវនៅក្នុងខ្លួនទេនោះ វានឹងធ្វើឲ្យមុខងារមានការធ្លាក់ចុះជាដើម។
៣.មិនហូបថ្នាំភា្លមៗហើយចូលគេងភ្លាមនោះទេ
ពេលយើងមានជំងឺយើងតែងហូបថ្នាំដើម្បីព្យាបាល សារធាតុភាគច្រើនត្រូវបានបំបែកដោយថ្លើម ភាគតិចនោះគឺនឹងហូរចូលទៅក្នុងតម្រង់នោម ហើយបានចូលរួមក្នុងការបង្កើតទឹកនោម។ គេតែនិយាយថាថ្នាំគឺជាអាវុធមុខ២ ការប្រមូលផ្តុំជាតិពុលនៅក្នុងថ្នាំក្នុងកម្រិតមិនជាក់លាក់មួយនឹងធ្វើឱ្យខូចសុខភាពតម្រងនោម ហើយបណ្តាលឲ្យមុខងារតម្រង់នោមថយចុះ។
៤.មុនពេលគេងមិនត្រូវផឹកស្រា
ជាតិអាល់កុលប៉ះពាល់ដល់តុល្យភាពអាសូតនៅក្នុងតម្រងនោម បង្កើនការបំបែកប្រូតេអ៊ីន និងការកើនឡើងកម្រិតអាសូតក្នុងឈាម។ ដើម្បីការពារសុខភាពតម្រង់នោម មុនពេលគេងដាច់ខាតកុំផឹកស្រាឲ្យសោះ។ តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយមនុស្សបន្ថែមពីលើការធ្វើនិយ័តកម្មសម្ពាធឈាមនិងតុល្យភាពនៃបរិយាកាសខាងក្នុងនៃរាងកាយរបស់មនុស្ស។ បើតម្រង់នោមមិនស្រួលហើយនោះ វាមិនត្រឹមតែធ្វើឱ្យខ្នងរបស់យើងមានឈឺចាប់និងចុះខ្សោយនោះទេ ហើយអវយវៈនឹងចុះខ្សោយដែរ។
អត្ថបទ ៖ Mythical Bird / knongsrok