តារានិករទាំង ៥ នេះ គឺតែងតែចេះយកអាសារអ្នកនៅជុំវិញខ្លួនជានិច្ច

តើអ្នកមានដឹងឬទេថា មានតារានិករ៥ដែលតែងតែជាមិត្តល្អ ដៃគូរល្អ និងជាមនុស្សល្អសម្រាប់អ្នកនៅជុំវិញខ្លួនពួកគេជានិច្ច បើទោះបីជាពួកគេមិនទទួលបានផលប្រយោជន៍អ្វីក៏ដោយ។ ហើយតារានិករដែលលេចធ្លោទាំង៥ នោះមានដូចជា៖

1

១.Leo

Leo គឺជាប្រភេទ "បងធំ" នៅក្នុងក្រុម ដែលតែងតែបង្ហាញទឹកចិត្តជាបងប្រុស/បងស្រីរបស់គាត់នៅចំពោះមុខមនុស្សគ្រប់គ្នា ហើយលះបង់ខ្លួនឯងដើម្បីអ្នកជុំវិញខ្លួន។ Leo ចូលចិត្តបង្កើតមិត្ត និងស្រលាញ់មិត្តរបស់ពួកគេណាស់។ នៅពេលដែលនរណាម្នាក់ត្រូវការជំនួយ Leo នឹងមិនស្ទាក់ស្ទើរក្នុងការបោះដៃជួយគេនោះឡើយ។

2

២.Libra

Libra ជាតារានិករដែលមាននិស្ស័យល្អ និងយកចិត្តទុកដាក់មនុស្សគ្រប់គ្នា។ Libra មានលក្ខណៈពិសេសក្នុងការ Take care មនុស្សនៅជុំវិញខ្លួនរបស់គេ។ ហើយប្រសិនបើអ្នកមានបញ្ហា អ្នកអាចងាកទៅរកជំនួយពី Libra បានគ្រប់ពេល។

3

៣.Aries

Aries តែងតែមានចិត្តស្មោះ វិជ្ជមាន និងសុទិដ្ឋិនិយមចំពោះមនុស្សគ្រប់គ្នា។ ពួកគេក៏ជាមនុស្សស្មោះស្ម័គ្រ និងមិនប្រកាន់ច្រើនផងដែរ។ ពួកគេស្រលាញ់ការប្រាស្រ័យទាក់ទងគ្នា មិនដែលបន្ទោសអ្នកណា នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាចង់បានមិត្តដូច Aries ។

4

៤.Sagittarius

Sagittarius គឺជាតារានិករ ដែលមានជំនាញពូកែខាងទំនាក់ទំនងជាមួយអ្នកដទៃបានរហ័ស។ ចរិតរួសរាយរាក់ទាក់របស់ពួកគេ ធ្វើឱ្យពួកគេកម្រយកចិត្តទុកដាក់លើរឿងតូចតាចនោះឡើយ ហើយពួកគេមិនដែលចាប់កំហុសអ្នកដទៃទុកក្នុងចិត្ត។ នោះហើយជាមូលហេតុដែល Sagittarius ត្រូវបានគេស្រឡាញ់ចូលចិត្តជានិច្ច។

5

៥.Aquarius

ពេលខ្លះ Aquarius អាចជាឆេវឆាវបន្តិច ប៉ុន្តែពួកគេនៅតែមានភាពទាក់ទាញ។ នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិ Aquarius គឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតគួរឱ្យចាប់អារម្មណ៍ដែលនាំមកនូវការបំផុសគំនិត និងភាពសប្បាយរីករាយជាច្រើនដល់មនុស្សជុំវិញខ្លួន៕

6

ប្រភព ៖ បរទេស