តោះ! សាកល្បងជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពខាងក្រោម នោះវានឹងប្រាប់អ្នកអំពីចំណុចគួរឱ្យសរសើរបំផុតក្នុងខ្លួនអ្នក ដែលអ្នកមិនដែលចាប់អារម្មណ៍។
ក.ចម្លើយ ១
( ពឹងលើខ្លួនឯង )
ខាងក្រៅអ្នកមើលទៅហាក់ដូចជាទន់ជ្រាយ ប៉ុន្តែការពិតអ្នកក្លាហានណាស់។ អ្នកជាមនុស្សឯករាជ្យ តែងតែដឹងក្នុងការដោះស្រាយរាល់បញ្ហារបស់អ្នក។ នៅពេលអ្នកមានបញ្ហា អ្នកព្យាយាមគិតរកវិធីដោះស្រាយ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង ជំនួសឱ្យការភ័យស្លន់ស្លោ ហើយស្វែងរកនរណាម្នាក់ឱ្យជួយ។ អ្នកក៏ចូលចិត្តធ្វើការដោយឯករាជ្យជាងការងារជាក្រុមផងដែរ។
ខ.ចម្លើយ ២
( គ្មានការភ័យខ្លាច )
ការភ័យខ្លាចមិនមាននៅក្នុងវចនានុក្រមរស់នៅរបស់អ្នកទេ។ អ្នកជាមនុស្សចូលចិត្តសប្បាយ និងក្លាហាន។ អ្នកចូលចិត្តសាកល្បងរបស់ថ្មី មានឆន្ទៈក្នុងការប្រថុយ ហើយអ្នកមិនខ្លាចការបរាជ័យនោះទេ ព្រោះអ្នកជឿថា "បរាជ័យជាមាតានៃភាពជោគជ័យ"។ អ្នកពិតជាមានការតាំងចិត្ត និងឆន្ទៈខ្លាំង និងតស៊ូដើម្បីសម្រេចគោលដៅទាល់តែបាន។
គ.ចម្លើយ ៣
( ពូកែស៊ូទ្រាំ )
អ្នកគឺជាមនុស្សដែលចង់ដឹង ចង់ឃើញ មានឆន្ទៈដ៏មុតមាំ និងការស៊ូទ្រាំគួរឱ្យកោតសរសើរ។ អ្នកមានស្មារតីនៃអ្នកចម្បាំងដែលជាអ្នកត្រួសត្រាយ និងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងឆ្លងកាត់បន្លា ឬ ឧបសគ្គដើម្បីសម្រេចបាននូវជោគជ័យ។ អ្នកមិនចូលចិត្តអួតខ្លួនឯងនោះទេ ហើយក៏មិនចូលចិត្តអង្គុយលេងដោយឥតប្រយោជន៍ដែរ។ អ្នកជឿថាជោគជ័យកើតឡើងចំពោះតែអ្នកដែលហ៊ានក្រោកឈរ និងតស៊ូដើម្បីវាប៉ុណ្ណោះ ដូច្នេះហើយអ្នកមានភាពសាទរ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងាររបស់អ្នក។
ឃ.ចម្លើយ ៤
( ជឿជាក់ )
ទំនុកចិត្តគឺជាចំណុចដែលលេចធ្លោបំផុតរបស់អ្នក ដែលជួយអ្នកក្នុងការផ្តួចផ្តើមគំនិតក្នុងគ្រប់ស្ថានភាព និងទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ។ នៅពេលដែលអ្នកចង់បានអ្វីមួយ អ្នកនឹងរកវិធីដើម្បីទទួលបានវាមិនថាត្រូវចំណាយអ្វីក៏ដោយ។ អ្នកមានភាពបត់បែន ស្វាហាប់ ចូលចិត្តទំនាក់ទំនង និងសកម្មខ្លាំងក្នុងសកម្មភាពក្រុម និងតែងតែជាអ្នកដឹកនាំក្រុម។ នៅក្នុងសមូហភាព មនុស្សដូចអ្នកច្រើនតែទទួលបន្ទុកលើមុខតំណែងសំខាន់ៗ ទទួលខុសត្រូវលើគំនិត ការរៀបចំផែនការ និងរៀបចំព្រឹត្តិការណ៍ធំៗ៕
ប្រភព ៖ បរទេស