រើសបៀរ១សន្លឹក នឹងដឹងថាក្នុងជីវិត តើអ្នកស្តាយពីរឿងអ្វីជាងគេ

អ្នកមិនអាចមើលឃើញជីវិតរបស់អ្នកទៅថ្ងៃខាងមុខនោះទេ ប៉ុន្តែអ្នកអាចដឹងពីតម្រុយខ្លះតាមរយះការទស្សន៍ទាយបើកសន្លឹកបៀរខាងក្រោម! ចូរបើកសន្លឹកបៀរមួយ រួចទៅមើលថាក្នុងជីវិត តើអ្នកនឹងស្តាយពីរឿងអ្វីជាងគេ?

1

ក.កាតទី ១

ក្នុងពេលថ្មីៗនេះ ឬ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អ្នកនឹងត្រូវញៀននឹងរឿងមួយចំនួន ដូចជាការលេងហ្គេម ឬ ធ្វើអ្វីមួយ។ ដែលរឿងទាំងនោះនឹងធ្វើអោយអ្នកខ្ជះខ្ជាយពេលវេលា និងប្រាក់របស់អ្នកយ៉ាងច្រើន។

2

ខ.កាតទី ២

នៅឆ្នាំក្រោយ អ្នកនឹងត្រូវប៉ះប៉ូវការងារ ទន្ទឹមនឹងនេះអ្នកនឹងជួបបញ្ហាច្រើន។ មនុស្សមួយចំនួន ឬ របស់របរមួយចំនួននឹងធ្វើឱ្យអ្នកបាត់បង់ថាមពលដ៏រីករាយ ក៏ដូចជាធ្វើឱ្យអ្នកបាត់បង់ហិរញ្ញវត្ថុផងដែរ។ ការខាតបង់ទាំងនេះងាយនឹងកើតចេញពីរឿងដ៏អាក្រក់ដែលអ្នកត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។

3

គ.កាតទី ៣

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អ្នកនឹងមានការងឿងឆ្ងល់ ព្រោះអ្នកមិនអាចស្វែងរកផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នកបានទេ ម្យ៉ាងវិញទៀតអ្នកមិនបានរកឃើញគោលដៅរបស់អ្នកនោះឡើយ។ អ្នកក៏ឧស្សាហ៍សម្លឹងមើលភាពជោគជ័យរបស់អ្នកដទៃ ហើយបន្ទាប់មកត្អូញត្អែរអំពីជោគវាសនារបស់ខ្លួនឯង។ អ្នកមិនត្រឹមតែមិនផ្តួចផ្តើមគំនិតដើម្បីស្វែងរកឱកាសនោះទេ អ្នកតែងតែស្រមៃចង់បានជំនួយពីអ្នកដទៃថែមទៀតផង។

4

ឃ.កាតទី ៤

ឆ្នាំក្រោយ អ្នកនឹងឈានចូលដំណាក់កាលតានតឹង ព្រោះសម្ពាធការងារ និងការសិក្សាកំពុងសង្កត់លើស្មារបស់អ្នក។ ពេលខ្លះ អ្នកនឹងមានអារម្មណ៍ថា អ្នកមិនអាចធ្វើវាបានទៀតទេ។ ទោះជាយ៉ាងនេះក្តី សូមយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកជាមុនសិន ព្រោះប្រសិនបើអ្នកព្យាយាមខ្លាំងពេក វានឹងមានគ្រោះថ្នាក់ខ្លាំងដល់ផ្លូវចិត្ត និងរាងកាយរបស់អ្នក៕

5

ប្រភព ៖ បរទេស