ប្រភេទឈាមអាចបង្ហាញបានយ៉ាងច្រើនអំពីធម្មជាតិរបស់មនុស្ស ជាពិសេសវាក៏អាចប្រាប់បានថាអ្នកជាមនុស្សបែបណា ចូលចិត្តអ្វី និងមានអត្តចរិតដូចម្តេច។ តោះមកមើលថាតើប្រភេទឈាមរបស់អ្នក បង្ហាញថាអ្នកជាមនុស្សបែបណា?
១.ប្រភេទ A
មនុស្សដែលមានឈាមប្រភេទ A ជាធម្មតាមានទំនាក់ទំនងល្អ ចង់រស់នៅដោយសុខសាន្ត មិនមានចំណាប់អារម្មណ៍ចង់ក្លាយជាបុគ្គលលេចធ្លោ ឬ អ្នកដឹកនាំនោះទេ។ ពួកគេមានចិត្តល្អ សុភាព សាមញ្ញ ទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងមិនប្រកាន់ច្រើន។ ជាតួអង្គដែលតែងតែស្តាប់ តែងតែយល់ និងជាមិត្តដ៏អស្ចារ្យ។
២.ប្រភេទ B
ក្រុមឈាម B ជាមនុស្សដែលមានភាពរួសរាយ រាក់ទាក់ និងជាមនុស្សចូលចិត្តចេញក្រៅខ្លាំង។ ពួកគេសម្របខ្លួនបានយ៉ាងលឿនទៅនឹងបរិយាកាសថ្មី និងដឹងពីរបៀបបញ្ចេញមតិខ្លួនឯង។ ពួកគេមានភាពច្នៃប្រឌិត ក្លាហាន និងចូលចិត្តអ្វីដែលប្លែក។
៣.ប្រភេទ AB
មានតែ 5% នៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះដែលមានឈាមប្រភេទ AB ហើយមនុស្សដែលមានប្រភេទឈាមនេះគឺមានលក្ខណៈខុសប្លែក និងកម្រ។ ពួកគេជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ អាថ៌កំបាំង ហើយជារឿយៗពួកគេចូលចិត្តអ្វីដែលផ្ទុយពីអ្នកដទៃចូលចិត្ត។
៤.ប្រភេទ O
ឈាមប្រភេទ O ត្រូវបានគេសំដៅជាញឹកញាប់ថាជា "បងធំ" នៃក្រុមឈាមទាំងបួន ជាមួយនឹងលក្ខណៈជាអ្នកដឹកនាំ។ ពួកគេមានទំនុកចិត្ត ប្តេជ្ញាចិត្ត សុទិដ្ឋិនិយម និងរឹងមាំ ហើយពួកគេកើតមកជាមួយនឹងនិស្ស័យនៃអ្នកចម្បាំងដ៏ក្លាហាន និងសប្បុរស៕
ប្រភព ៖ បរទេស