រើសរូបមួយខាងក្រោម អ្នកនឹងដឹងថាទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាង

តើអ្នកដឹងទេថា មនុស្សម្នាក់ៗគឺសុទ្ធតែមានទិសហុងស៊ុយនាំលាភនាំសំណាងរបស់ខ្លួន។ ហើយប្រសិនបើអ្នកមិនដឹងនោះទេថាទិសមួយណាជាទិសហុងស៊ុយរបស់អ្នក សូមអ្នករើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ថាតើទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាងរបស់អ្នក!

1

ក.កាត Tarot ទី១

(ទិសខាងកើត)

ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងកើត។ នេះគឺជាទិសដៅអំណោយផលរបស់អ្នក ដែលជួយអ្នកក្នុងការលើកកម្ពស់សក្តានុពលរបស់អ្នកបានយ៉ាងល្អ។ អ្នកក៏អាចទទួលបានការចាប់អារម្មណ៍ពីហ្វូងមនុស្ស មានឱកាសបង្ហាញពីភាពជាអ្នកដឹកនាំ និងការងារដ៏ល្អឥតខ្ចោះ ហើយត្រូវបានគ្រប់គ្នាកោតសរសើរថែមទៀតផង។ ដូច្នេះសូមដាក់គ្រែ តុសិក្សា តុ និងសង់ផ្ទះដែលប្រឈមមុខនឹងព្រះអាទិត្យរះ មិនត្រឹមតែធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើនសំណាងរបស់អ្នកទៀតផង។

2

ខ.កាត Tarot ទី២

(ទិសខាងជើង)

ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងជើង។ ដែលជាទិសនាំសំណាងនឹងឆ្ពោះទៅរកអ្នក។ ការជ្រើសរើសទិសដៅផ្ទះ ឬ ការអង្គុយធ្វើការនៅភាគខាងជើងក៏អាចជួយអ្នកបង្កើនឱកាសក្នុងការងារ និងជោគជ័យផ្នែកហិរញ្ញវត្ថុផងដែរ។ ប្រសិនបើអ្នកចង់ធ្វើដំណើរ អ្នកក៏គួរតែព្យាយាមជ្រើសរើសកន្លែងដែលមានទិសភាគខាងជើងជាគោលដៅរបស់អ្នក ដែលអាចនាំសំណាង ឬ ភាពរីករាយដែលអ្នកនឹកស្មានមិនដល់។

3

គ.កាត Tarot ទី៣

(ទិសខាងត្បូង)

ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងត្បូង។ អ្នកមានចរិតស្លូតបូត ចិត្តរបស់អ្នកមានភាពច្បាស់លាស់ មិនលោភលន់ចំពោះរបស់ឥតប្រយោជន៍ និងមិនសូវចាប់អារម្មណ៍នឹងរឿងលុយកាក់នោះទេ។ នៅពេលអ្នកមានអារម្មណ៍ច្របូកច្របល់ ចូរជ្រើសរើសទិសខាងត្បូងជាទិសចេញដំណើរ ទិសអង្គុយធ្វើការ ជាទីតាំងគ្រែ ឬ ការសាងសង់ផ្ទះ ព្រោះវាជាទិសដែលអាចជួយឲ្យអ្នកសម្រេចនូវរឿងជោគជ័យ។

4

ឃ.កាត Tarot ទី៤

(ទិសខាងលិច)

ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងលិច។ អ្នកជាមនុស្សចិត្តល្អ សម្បូរដោយចិត្តមេត្តា និងជាពិសេសចូលចិត្តជួយអ្នកដទៃ និងមិនព្រមឈរមើលអ្នកដទៃស្ថិតក្នុងបញ្ហា។ ទិសខាងលិច គឺជាកន្លែងដែលព្រះអាទិត្យលិច។ ការមើលថ្ងៃលិចនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃស្ថេរភាព សន្តិភាព និងអាចមានអារម្មណ៍រឹងមាំនៃជីវិត។ អ្នកគួរជ្រើសរើសទិសខាងលិចជាទិសចេញដំណើរ ទិសផ្ទះ អង្គុយធ្វើការ ឬ ទីតាំងនៃដំណេក៕

5

ប្រភព ៖ បរទេស