ក្នុងសត្វទាំង ១២ នេះ សត្វទាំង ៤ ខាងក្រោមនេះ នឹងមិនសូវមានទំនាក់ទំនងរលូនទេ ជាពិសេសទំនាក់ទំនងស្នេហាមានការពិបាក និងច្របូកច្របល់ខ្លាំងនៅរយះពេលចុងឆ្នាំនេះ!!!
១. ឆ្នាំខាល
អារម្មណ៍របស់ឆ្នាំខ្លានៅពាក់ចុងឆ្នាំនេះមិនសូវល្អទេ ពួកគេងាយបាក់ទឹកចិត្ត និងពិបាកចិត្តគ្រប់រឿង។ ប្រសិនបើអ្នកនៅលីវ អ្នកនឹងងាយធ្លាក់ក្នុងអារម្មណ៍អាណិតខ្លួនឯង និងបាក់ទឹកចិត្ត ដោយសារតែអ្នករំពឹងច្រើនពេកពីទំនាក់ទំនងស្នេហានៅពេលដែលវាមិនល្អដូចដែលអ្នកចង់បាន។ ប្រសិនបើអ្នករៀបការហើយ អ្នកងាយនឹងឆាប់ខឹងនឹងការបង្ហាញពីផ្នែកដ៏អាក្រក់បំផុតនៃបុគ្គលិកលក្ខណៈរបស់អ្នក ដែលធ្វើឱ្យទំនាក់ទំនងធ្លាក់ចូលទៅក្នុងការប្រះស្រាំ។
២. ឆ្នាំថោះ
អារម្មណ៍របស់ទន្សាយនៅខែចុងក្រោយនៃឆ្នាំនេះមិនល្អទេ។ ពួកគេងាយនឹងមានភាពអសន្តិសុខ អន់ចិត្តដោយសារតែរឿងដែលមិនមានតម្លៃ។ ប្រសិនបើនៅលីវ អ្នកអាចនឹងពិបាករកមនុស្សដែលមានគំនិតដូចគ្នា ឬ ទស្សនៈជីវិតដូចគ្នា។ បើមានប្តី ឬ ប្រពន្ធ អ្នកប្រហែលជាមានអារម្មណ៍ងាយរងគ្រោះចំពោះអារម្មណ៍របស់ដៃគូអ្នក ហើយសង្ស័យថាពួកគេមិនស្មោះត្រង់។
៣. ឆ្នាំរោង
សំណាងរបស់នាគក្នុងចុងឆ្នាំនេះមិនល្អទេ ។ អ្នកមានអារម្មណ៍ថាអ្នកងាយនឹងដួលហើយឈឺចាប់។ មិនថាអ្នកចង់ចេញពីភាពនៅលីវប៉ុណ្ណាក៏ដោយ អ្នកនឹងមិនបានជួបមនុស្សត្រូវចិត្តទេ។ ប្រសិនបើអ្នកមានគូស្នេហ៍ហើយ នោះអ្នកនឹងធ្លាក់ក្នុងចិត្តក្តៅក្រហាយ ឆាប់ខឹងដោយសាររឿងតូចតាច ថែមទៀតផង។
៤. ឆ្នាំវក
ចុងឆ្នាំនេះគឺជារយៈពេលនៃការឡើងចុះក្នុងជីវិតអ្នកមានឆ្នាំស្វា។ ការរំពឹងទុករបស់អ្នកកាន់តែខ្ពស់ អារម្មណ៍នៃការបាត់បង់របស់អ្នកក៏កាន់តែជ្រៅ។ សម្រាប់អ្នកនៅលីវខែនេះអ្វីៗប្រៀបដូចជា «ផ្កាធ្លាក់ដោយចេតនា ទឹកហូរដោយចៃដន្យ» ដៃគូរបស់អ្នកនឹងព្រងើយកន្តើយនឹងអ្នក។ សម្រាប់មនុស្សរៀបការហើយវិញ អ្វីដែលអ្នករំពឹងនឹងមិនសម្រេចនោះទេ ចិត្តរបស់អ្នកនឹងវិលវល់ ខ្វះមនោសញ្ចេតនា ធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងស្លាប់បន្តិចម្តងៗក្នុងចិត្ត។ ជីវិតស្នេហារបស់អ្នកនឹងក្លាយជារឿងដែលគួរឲ្យធុញ៕
ប្រភព ៖ បរទេស