សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅក្នុងពេលឆាប់ៗខាងមុខ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សូមឲ្យអ្នកជួបតែសំណាងល្អ
សន្លឹកបៀទី 1
គួរបោះចោលការខ្វះទំនុកចិត្តលើខ្លួនឯង បោះចោលការហត់នឿយទៅ វាដល់ពេលដែលអ្នកត្រូវសប្បាយហើយ ត្រូវឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់លើកិច្ចការផ្ទាល់ខ្លួន ត្បិតវាហាក់បីដូចជាយឺតបន្តិច ប៉ុន្តែអ្នកនឹងមិនបាក់ទឹកចិត្តឡើយ ទោះបីអ្នកកំពុងធ្វើដំណើរហើយត្រូវបានគេបដិសេធ ទោះមានអារម្មណ៍អាក់អន់ចិត្តបន្តិចមែន តែសូមអត់ធ្មត់បន្តិចទៅគ្រប់យ៉ាងនឹងប្រសើរឡើង ។
សន្លឹកបៀទី 2
អ្នកនឹងចាប់ផ្តើមមានកម្លាំងចិត្តក្នុងការប្រឹងប្រែងធ្វើការមកវិញ អតីតកាលអ្នកហាក់បីដូចជាខ្វល់ពីរឿងផ្សេងៗ ឬធ្វេសប្រហែសរឿងសំខាន់ៗក្នុងជីវិត វាជាពេលវេលាដែលត្រូវតស៊ូក្នុងជីវិត ហើយត្រៀមខ្លួនដើម្បីនាំយកចំណេះដឹងផ្ទាល់ខ្លួនចេញមកប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យឆ្ពោះទៅភាពជោគជ័យ ដល់ពេលហើយដែលអ្នកនឹងមានទំនុកចិត្តលើខ្លួនឯង តស៊ូប្រឆាំងនឹងឧបសគ្គ ហើយគ្រប់យ៉ាងនឹងប្រែមកជាល្អប្រសើរ ។
សន្លឹកបៀទី 3
អ្នកនឹងទទួលបានការងារធំនិងលំបាកមួយ នេះជាពេលដែលទាមទារភាពអត់ធ្មត់នៅពេលនិយាយជាមួយនរណាម្នាក់ ហើយប្រហែលជាត្រូវទ្រាំនឹងសម្ពាធនៃថាមពល ដែលអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់។ អ្នកមានផ្លូវនិងរចនាប័ទ្មការងារផ្ទាល់ខ្លួនហើយ ប៉ុន្តែប្រសិនបើអ្នកទទួលយកដំបូន្មានទាំងនោះ អ្នកនឹងដឹងថាវាមិនលំបាកទាំងស្រុងទេ អ្នកអាចកែលម្អខ្លួនឯងបាន ។
សន្លឹកបៀទី 4
អាចជួបឱកាសការងារថ្មីៗ មានលុយមានកាក់ ជីវិតក្នុងពេលឆាប់ៗនេះមើលទៅភ្លឺថ្លាជាងមុន ទាំងដែលមុននេះអាចហត់នឿយ យ៉ាប់យ៉ឺនបន្តិច ប៉ុន្តែវានឹងមានកម្លាំងរុញច្រានធ្វើឱ្យអ្នកក្រោកឡើងដើម្បីជំនះ ៕
ប្រភព៖ Tarot With Sagi/Knongsrok