សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទៅបើកមើលសំណាងរបស់អ្នកជាមួយគូស្នេហ៍រៀបការទៅនឹងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា នឹងលំបាកលំបិន ឬក្លាយជាសេដ្ឋី? ដោយការគណនាដូចតទៅនេះ ។
1. បូកអាយុពេញរបស់អ្នកជាមួយដៃគូ
2. បន្ទាប់មកគុណនឹង 3 ហើយចែកនឹង 7
ឧទាហរណ៍៖ បុរសអាយុ 27 ឆ្នាំ ស្ត្រីអាយុ 25 ឆ្នាំ នឹងទទួលបាន 27 + 25 = 52 , 52 * 3 = 75 , 75/7 = 10.7 ហើយទទួលបាននៅសល់ស្មើនឹង 7 សូមមើលការទស្សន៍ទាយលេខ 7 ។
លេខ 1៖ ទ្រព្យសម្បត្តិមាសប្រាក់ច្រើនតែរកបានដោយការខំប្រឹង រកកាក់កបដែរតែក៏មានការចំណាយច្រើន ។
លេខ 2៖ ទ្រព្យសម្បត្តិរបស់អ្នកទាំងពីរមិនពិបាករកប៉ុន្មានទេ ល្មមចាយវាយ មិនសូវជាមានហេតុផលសម្រាប់ការចំណាយដែលមិនចាំបាច់នោះទេ អាចសល់លុយសល់កាក់ជាទ្រព្យប្រចាំកាយ ។
លេខ 3៖ ទ្រព្យសម្បត្តិមាសប្រាក់ងាយរកបាន តែត្រូវដូរដោយការលំបាកបន្តិច នៅពេលអនាគតអ្នកទាំង ២ នឹងសល់លុយសល់កាក់ ប៉ុន្តែត្រូវចំណាយពេលយូរដូច្នេះត្រូវចេះអត់ធ្មត់ ។
លេខ 4៖ ទ្រព្យសម្បត្តិមាសប្រាក់មិនពិបាករកទេ តែក៏ចំណាយច្រើនសឹងតែមិនសល់ ចូលកុំបារម្ភមិនដល់កម្រិតខ្វះខាតទេ ។
លេខ 5៖ ទ្រព្យសម្បត្តិប្រាក់កាសងាយស្រួលរក ចំណែកការចំណាយនៅកម្រិតមធ្យម មានឱកាសសល់លុយសល់កាក់ជាដុំកំភួន ។
លេខ 6៖ លុយកាក់ និងទ្រព្យសម្បត្តិងាយនឹងទទួលបានដោយប្រាជ្ញា បូកនឹងទ្រព្យសម្បត្តិសល់ពីមុនមក រួមទាំងការខំប្រឹងប្រែងនៅពេលអនាគតដ៏ខ្លី នឹងសល់ទ្រព្យសម្បត្តិធំដុំ ។
លេខ 7៖ ទ្រព្យសម្បត្តិងាយរកបានមិនថាតិចឬច្រើន ហើយក៏មានហេតុផលចាយវាយស្ទើរមិនចេះចប់ដែរ តែមានសល់លុយកាក់កម្រិតមធ្យម មិនក្រ មិនមានគ្រប់គ្រាន់សម្រាប់រស់នៅយ៉ាងសុខសាន្ត ៕
ប្រភព៖ Knongsrok