ចង់ដឹងថាអ្នកចិត្តរបស់អ្នកបែបណា សូមរើសផ្កាមួយខាងក្រោម

ចង់ដឹងថាអ្នកជាមនុស្សមានចិត្តទន់ ឬ ចិត្តរឹង អ្នកអាចរើសផ្កា១ក្នុងចំណោមផ្កាខាងក្រោមទាំង៤ នេះបាន ដើម្បីទស្សន៍ទាយ! តោះបើចង់ដឹងថាពិតប្រាកដ ឬ អត់ សូមរើសផ្កាមួយមួយក្នុងចំណោមផ្កាខាងក្រោម!

1

១.ចម្លើយ A

អ្នកមានចិត្តដ៏ផុយស្រួយ អ្នកងាយនឹងមានការអាណិតអាសូរ ឬយល់ចិត្តអ្នកជុំវិញខ្លួន។ នៅពេលអ្នកមើលកុន ឬអានសៀវភៅ ប្រសិនបើដល់កន្លែងកំសត់ អ្នកនឹងស្រក់ទឹកភ្នែកយ៉ាងងាយ។ នៅពេលអ្នកបរាជ័យ អ្នកងាយបាក់ទឹកចិត្ត និងពិបាកធ្វើចិត្តខ្លាំង។ អ្នកមានទំនោរគិតទុទិដ្ឋិនិយម ហើយត្រូវការអ្នកដ៏ទៃដើម្បីលើកទឹកចិត្ត ណែនាំ និងផ្តល់ទំនុកចិត្តដល់អ្នក។

2

២.ចម្លើយ B

អ្នកជាមនុស្សលេចធ្លោ មានគំនិតអស្ចារ្យ ហើយចង់បង្កើតអ្វីដែលអស្ចារ្យ ឬយ៉ាងហោចណាស់ក៏រួមចំណែកថាមពលខ្លះដល់សង្គម។ អ្នកជាមនុស្សរឹងមាំ និងមានឆន្ទៈ ចង់គ្រប់គ្រងជោគវាសនាខ្លួនឯង ជាជាងឱ្យអ្នកដទៃរៀបចំឲ្យ។ អ្នកមានភាពជាអ្នកដឹកនាំ ដែលមនុស្សជាច្រើនចាត់ទុកអ្នកថាជាអ្នកមានទេពកោសល្យ និងក្លាហានគ្រប់គ្រាន់ដើម្បីសម្រេចបានជោគជ័យអ្វីមួយ។

3

៣.ចម្លើយ C

អ្នកមានចិត្តរឹងរូសដូចថ្ម និងមានឆន្ទៈខ្លាំង។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកមិនឲ្យនរណាម្នាក់ ឬ អ្វីមួយចូលមកក្នុងផ្លូវរបស់អ្នកនោះទេ។ មនុស្សដូចអ្នកមិនខ្លាចមេឃ មិនខ្លាចផែនដី តែខ្លាចភាពបរាជ័យ។ អ្នកគិតថា ឲ្យតែអ្នកព្យាយាមអស់ពីសមត្ថភាព អ្នកអាចជម្នះរាល់ការលំបាកផ្សេងៗបាន។ គុណវិបត្តិដ៏ធំនៅក្នុងខ្លួនអ្នកគឺអ្នកមិនទន់ជ្រាយ ងាយនឹងមានជម្លោះ ឬ ប៉ះទង្គិចជាមួយអ្នកជុំវិញខ្លួន។ អ្នកក៏ជាមនុស្សមានចរិតឆេវឆាវ និងមិនខ្លាចញញើតផងដែរ។

4

៤.ចម្លើយ D

ការស៊ូទ្រាំផ្លូវចិត្តរបស់អ្នកខ្សោយណាស់ ហើយមានសភាពផុយស្រួយបំផុត។ អ្នកងាយនឹងមានកំហុស ចូលចិត្តឲ្យតម្លៃលើខ្លួនឯងទាប ហើយងាយនឹងមានអារម្មណ៍ ឬ មានទំនោរយំសោកអាណិតខ្លួនឯង និងមិនហ៊ានប្រឈមមុខនឹងបញ្ហាឡើយ។ អ្នកតែងតែជៀសវាង និងទុកអ្វីៗគ្រប់យ៉ាងឱ្យជោគវាសនាជាអ្នកសម្រេច ជាជាងធ្វើវាដោយខ្លួនឯង៕

5

ប្រភព៖ បរទេស