ទម្លាប់មនុស្សស្រី ដែលប្រុសៗមិនពេញចិត្តក្នុងទំនាក់ទំនងស្នេហា

មនុស្សប្រុសភាគច្រើនមិនហ៊ាននិយាយនោះទេ តែប៉ុន្មានចំនុចខាងក្រោមនេះគឺសុទ្ធតែជារឿងដែលពួកគេធុញទ្រាន់បំផុតដែលមិត្តស្រីរបស់ពួកគេតែងតែធ្វើនៅក្នុងទំនាក់ទំនងស្នេហា!

1

១.នៅពេលពួកគេនិយាយអំពីបញ្ហាទំនាក់ទំនងជាសាធារណៈ ឬ តាមលអនឡាញ

បុរសស្អប់វានៅពេលដែលមិត្តស្រីរបស់ខ្លួន ពិភាក្សាបញ្ហារបស់ពួកគេជាមួយមិត្តភក្តិ ជាពិសេសនៅលើបណ្តាញសង្គម។ ព្រោះពេលខ្លះទំនាក់ទំនងស្នេហាគឺមានតែមនុស្ស២នាក់ទេដែលដឹងច្បាស់ តែមិត្តស្រីរបស់ពួកគេបែរ យកបញ្ហាផ្ទាល់ខ្លួនទៅពិភាក្សាជាមួយអ្នកក្រៅទៅវិញ។ ដែលជាហេតុធ្វើឲ្យពួកគេមានការធុញទ្រាន់ និងស្អប់ទង្វើនេះជាខ្លាំង!

2

២.នៅពេលដែលពួកគេលេងសើចជាមួយបុរសផ្សេងទៀត

ការលេងសើចត្រូវបានគេចាត់ទុកថាគឺជារឿងល្អ ប៉ុន្តែការលេងសើចជ្រុល ពេលខ្លះវាអាចធ្វើឱ្យមនុស្សម្នាក់ទៀតឈឺចាប់បាន។ ដូចក្នុងរឿងទំនាក់ទំនងស្នេហាអញ្ចឹង មនុស្សប្រុសមិនដែលហាមឃាត់មិត្តស្រីរបស់មិនឲ្យទៅលេងជាមួយបុរសផ្សេងនោះទេ តែពួកគេក៏មិនពេញចិត្តនៅពេលដែលមិត្តស្រីរបស់ខ្លួនទៅលេងស្និទ្ធជាមួយនឹងប្រុសដទៃនោះដែរ។ ជាពិសេស ការលេងសើចដែលប្រើពាក្យមិនល្អ មិនសមរម្យ ឬ ឈ្លើយជាដើម។

3

៣.នៅពេលដែលមិត្តស្រីមិនទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ

ពេលខ្លះពួកគេលះបង់អស់ហើយដើម្បីការស្រឡាញ់ចំពោះមិត្តស្រី ហើយអ្វីដែលគេចង់បានគឺគ្រាន់តែការសរសើរបន្តិចបន្តួចតែប៉ុណ្ណោះ! ថ្វីបើមិនសរសើរពួកគេក្តី តែយ៉ាងហោចណាស់ក៏គួរតែទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេខ្លះ ដើម្បីកុំឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងអន់ ឬ មិនបានធ្វើអ្វីសោះ!

4

៤.នៅពេលដែលមិត្តស្រីព្យាយាមផ្លាស់ប្តូរពួកគេពេក

វាជាការរំខានសម្រាប់មនុស្សប្រុសជាខ្លាំងនៅពេលដែលមិត្តស្រីរបស់ពួកគេព្យាយាមផ្លាស់ប្តូរពួកគេពេក ទោះបីជាពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។ ប្រសិនបើវាជាការផ្លាស់ប្តូរទៅជារឿងល្អ នោះក៏មិនអីដែរ តែពេលខ្លះមិត្តស្រីចង់ឲ្យពួកគេផ្លាស់ប្តូរសូម្បីតែទម្លាប់តូចៗនៃការរស់នៅរបស់ពួកគេ។

5

៥.នៅពេលដែលពួកគេតាមស្អិតខ្លាំង

បុរសមិនចូលចិត្តនោះទេ នៅពេលដែលមិត្តស្រីរបស់ពួកគេមិនផ្តល់ឱ្យពួកគេមានពេល ឬ កន្លែងផ្ទាល់ខ្លួនគ្រប់គ្រាន់។ ព្រោះមនុស្សគ្រប់រូបតែងតែត្រូវការកន្លែងសម្រាប់ដកដង្ហើម រំសាយអារម្មណ៍ ភាពឯកជនផ្ទាល់ខ្លួន សម្រាប់ធ្វើរឿងដែលពួកគេចង់ធ្វើ។ ដូច្នេះសូមព្យាយាមកុំតាមមិត្តប្រុសរបស់អ្នកស្អិតពេក ប្រសិនបើមិនចង់ឲ្យពួកគេមានអារម្មណ៍ថាត្រូវបានបិទសិទ្ធ ឬ ហួងហែងជ្រុល៕

6

ប្រភព ៖ បរទេស