រើសកាតខាងក្រោម ដើម្បីដឹងថារាល់ថ្ងៃអ្នករងសម្ពាធមកពីអ្វី

មានមនុស្សជាច្រើនដែលដឹងថាខ្លួនពិបាកចិត្ត និងមានសម្ពាធ តែពេលខ្លះពួកគេមិនដឹងនោះទេថាសម្ពាធទាំងនោះគឺបណ្តាលមកពីអ្វី ឬ មកពីរឿងអ្វីឲ្យប្រាកដ! ដូច្នេះ តោះបើចង់ដឹងថារាល់ថ្ងៃអ្នករងសម្ពាធមកពីអ្វី សូមរើសកាតមួយក្នុងចំណោមកាតខាងក្រោម៖

1

១.កាត A

ហេតុផលដែលអ្នកមានអារម្មណ៍នឿយហត់នាពេលថ្មីៗនេះគឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាថប់ដង្ហើម ដកដង្ហើមខ្លី និងគិតច្រើន។ អ្នកតែងតែធ្វើឱ្យខ្លួនឯងរវល់ជាមួយនឹងការព្រួយបារម្ភទាំងនោះ ហើយអ្នកក៏តែងតែបារម្ភពីកំហុសដែលអ្នកបានធ្វើពីអតីត និងការឈឺចាប់ដែលអ្នកធ្លាប់ឈឺចាប់ផងដែរ។

2

២.កាត B

មូលហេតុដែលធ្វើឲ្យអ្នកឈឺចាប់រាល់ថ្ងៃនេះគឺរស់នៅដោយការទទួលខុសត្រូវពេក និងតែងតែទទួលខុសត្រូវជំនួសអ្នកដទៃ។ ដែលរឿងទាំងនេះបណ្តាលឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនេះ អ្នកក៏តែងតែមានអាកប្បកិរិយាអត់ធ្មត់ មិនថាខឹង ឬមិនពេញចិត្តទេ អ្នកក៏មិនបញ្ចេញវាដែរ ព្រោះអ្នកខ្លាចការឈ្លោះប្រកែកគ្នា ហើយមិនហ៊ានប្រមាថអ្នកដទៃ។

3

៣.កាត C

អ្នកតែងតែចង់កែលម្អខ្លួនឯង អ្នកចង់ក្លាយជាមនុស្សល្អឥតខ្ចោះ ខ្លាំងជាងមុន និងតឹងតែង។ ទោះបីជាអ្នកមានការលើកទឹកចិត្ត និងតាំងចិត្តដើម្បីឈានទៅមុខក៏ដោយ តែឧបសគ្គនៅលើផ្លូវជីវិត បូកនឹងដែនកំណត់នៃសមត្ថភាពរបស់អ្នកធ្វើឱ្យអ្នកដួលដោយមិនដឹងខ្លួន។ ដែលជាហេតុ ធ្វើឲ្យអ្នកមានអារម្មណ៍ខកចិត្តជាមួយខ្លួនឯង និងខ្វះទំនុកចិត្តលើសមត្ថភាពខ្លួនឯង។

4

៤.កាត D

នៅពេលដែលអ្នកបរាជ័យ អ្នកតែងតែបន្ទោសកត្តាខាងក្រៅ ហើយតែងតែត្អូញត្អែរទៅកាន់អ្នកដទៃជានិច្ច។ យូរៗទៅ អ្នកបាត់បង់ភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាម្តងបន្តិចៗ។ អ្នកមានទស្សនៈអវិជ្ជមានកាន់តែខ្លាំងឡើងចំពោះអ្វីៗគ្រប់យ៉ាង និងមានចិត្តគំនិតដែលបន្ទាបខ្លួនឯង។ អ្នកខ្លាចថាអ្នកនឹងមិនអាចធ្វើអ្វីដែលមានន័យ ដូច្នេះអ្នកក្លាយទៅជាអសកម្ម, ជាមនុស្សកំសាក និងខ្លាចខុស៕

5

ប្រភព ៖ បរទេស