គ្រាន់តែសង្កេតមើលការចាប់ដៃ ក៏ដឹងថាម្នាក់នោះមានចរិតបែបណាដែរ

ប្រសិនបើអ្នកមិនសូវចេះមើលមនុស្ស ឬ មិនសូវចេះវិភាគពីបុគ្គលណាម្នាក់នោះទេ លោកអ្នកអាចសាកវិធីខាងក្រោមនេះបាន ដោយគ្រាន់តែតាមសង្កេតមើលការចាប់ដៃរបស់ពួកគេ នោះអ្នកនឹងអាចមើលធ្លុះដល់ចរិតរបស់ពួកគេបាន!

1

ក.ចម្លើយ A

ការចាប់ដៃបែបនេះបង្ហាញថាអ្នកមានភាពរឹងមាំ និងមានទំនុកចិត្ត ហើយមានទំនោរឆាប់ខឹងខ្លាំងណាស់។ ជាទូទៅ អ្នកមានស្ទីលជាអ្នកដឹកនាំ ឬ មានបុគ្គលិកលក្ខណៈរឹងមាំ ក្រអឺតក្រទម និងក្លាហានផងដែរ។ អ្នកមានគំនិតឯករាជ្យក្នុងការគិត ធ្វើសកម្មភាព និងក្នុងការសម្រេចចិត្ត។ ដរាបណាអ្នកធ្វើការសម្រេចចិត្ត អ្នកប្រាកដជាមិនផ្លាស់ប្តូរវានោះទេ។ អ្នកក៏ជាមនុស្សតស៊ូខ្លាំង មិនងាយចុះចាញ់ ឬ ខ្លាចការលំបាកណាមួយឡើយ។

2

ខ.ចម្លើយ B

ការចាប់ដៃគ្នានេះបង្ហាញថាអ្នកជាមនុស្សរាបសារ និងប្រយ័ត្នប្រយែង។ អ្នកជាមនុស្សងាយចូលចិត្ត និងចុះចំណោមជាមួយអ្នកដទៃ និងមានអាកប្បកិរិយាសុភាពរាបសារ។ អ្នកជាមនុស្សម៉ឺងម៉ាត់ តែប្រយ័ត្នប្រយែង និងតឹងរ៉ឹងគ្រប់រឿង ជាពិសេសគឺចេះប្រយ័ត្នពាក្យសម្ដី និងទង្វើរបស់ខ្លួន។ អ្នកខ្លាចការធ្វើខុស ហើយទន្ទឹមនឹងនេះក៏ខ្លាចទទួលការរិះគន់ពីអ្នកដទៃផងដែរ។ មនុស្សដែលមានបុគ្គលិកលក្ខណៈដូចអ្នកជាធម្មតាគឺ ចេះស្តាប់បង្គាប់ ហើយមិនចូលចិត្តរិះគន់ ឬ សើចចំអកអ្នកដទៃនោះឡើយ។

3

គ.ចម្លើយ C

ការចាប់ដៃគ្នានេះបង្ហាញថាអ្នកមានភាពរួសរាយរាក់ទាក់ និងមានចិត្តសប្បុរស។ អ្នកមានសេរីភាពក្នុងការគិត មិនសូវយកចិត្តទុកដាក់នឹងការមើលងាយអ្នកដទៃនោះទេ។ អ្នកស្អប់កំហឹង ភាពល្ងង់ខ្លៅ ហើយអ្នកមិនចេះស្តីបន្ទោសអ្នកណាទេ។ ពេលខ្លះអ្នកដឹងពីកំហុសរបស់អ្នកដទៃ ប៉ុន្តែនៅតែទុកវាចោល និងសុខចិត្តធ្វើមើលមិនឃើញ។ អ្នកក៏ជាមនុស្សដែលពូកែរកលុយ និងស្រលាញ់ការចែករំលែក។ មនុស្សដូចអ្នកមិនសូវឈ្លោះជាមួយនឹងអ្នកណាម្នាក់នោះទេ ពីព្រោះអ្នកមានភាពចុះសម្រុងគ្នា និងអោយតម្លៃអ្នកដទៃ។ ប៉ុន្តែប្រសិនបើនរណាម្នាក់លើសពីដែនកំណត់របស់អ្នក អ្នកនឹងធ្វើឱ្យគាត់ភ្លក់រសជាតិនៃការឈឺចាប់ជាមួយនឹងការវាយប្រហារដោយស្ងៀមស្ងាត់ដែលមិននឹកស្មានដល់របស់អ្នក។

4

ឃ.ចម្លើយ D

ឥរិយាបថចាប់ដៃរបស់អ្នកមានភាពច្របូកច្របល់ និងមិនជាក់លាក់។ សកម្មភាពរបស់អ្នកអាស្រ័យលើអារម្មណ៍របស់អ្នក ហើយជាទូទៅអ្នកចូលចិត្តរស់នៅដោយឯកឯង។ អ្នកក៏ពូកែក្នុងការនិយាយ និងជំនាញឆ្លើយតបតាមស្ថានភាពដែលអាចបត់បែនបាន និងប្រកបដោយវិជ្ជាជីវៈ។ អ្នកចូលចិត្តធ្វើឱ្យអ្នកដទៃគិតថាអ្នកមានភាពមិនប្រក្រតី ភាពស្រើបស្រាល និងគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែជាក់ស្តែងអ្នកមានចិត្តគំនិតជាយុទ្ធសាស្ត្រល្អ ហើយមានហេតុផលខ្លាំងណាស់។ មនុស្សជាច្រើនគិតថាអ្នកមិនមានគ្រោះថ្នាក់សូម្បីតែ "ងាយស្រួលធ្វើបាប" តែតាមពិត អ្នកជាមនុស្សចិត្តត្រជាក់ និងសាហាវបំផុត៕

5

ប្រភព ៖ បរទេស