អំឡុងពេលដែលអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាមួយយ៉ាងស្អិតរមួត តែមួយរយះពេលក្រោយមក អ្នកកាន់តែមានអារម្មណ៍ថាមិត្តប្រុសរបស់អ្នកប្លែក ឬ គាត់ចាប់ផ្តើមមានសញ្ញាទាំង៤ នេះ នោះវាគឺអាចបង្ហាញថាមិត្តប្រុសរបស់អ្នក ចាប់ផ្តើមបែកចិត្តពីអ្នកហើយ។
១.គាត់កំពុងលេងហ្គេមជាមួយអ្នក
គាត់ព្យាយាមសាកល្បងចិត្តអ្នកគ្រប់រឿង ម្តងហើយម្តងទៀត ហាក់បីដូចជាគាត់មិនទុកចិត្តអ្នកអញ្ចឹង។ ហើយកាលដែលគាត់ធ្វើបែបនេះ គឺដោយសារតែគាត់មានអារម្មណ៍ចាប់ផ្តើមមិនប្រាកដប្រជាជាមួយអ្នកទៀតហើយ ដូចនេះអ្នកគួរតែគិតពីចំណុចនេះឡើងវិញ។
២.គាត់មិនប្រាកដថាគាត់ពិតជាមានអារម្មណ៍អ្នក ឬ អត់
នេះជាហេតុផល ដែលមិត្តប្រុសមិនអើពើនឹងអ្នក ព្រោះគាត់កំពុងព្យាយាមសួរចិត្តខ្លួនឯងថា តើគាត់ពិតជាមានអារម្មណ៍ចំពោះអ្នក ឬ អត់។ ម្យ៉ាងទៀតគឺគាត់ត្រូវការពេលវេលាខ្លះគិត និងសិក្សាពីអ្នកឲ្យបានច្រើនជាមុនសិន។
៣.គាត់កំពុងព្យាយាមបន្ថយល្បឿនក្នុងទំនាក់ទំនងស្នេហាបន្តិច
គាត់ប្រហែលជាមានអារម្មណ៍ថាទំនាក់ទំនងនេះដើរលឿនពេកហើយគាត់ពិតជាចង់ធ្វើអ្វីមួយៗ ព្រោះគាត់ចង់ឆ្លងកាត់ដំណើរការត្រឹមត្រូវ ហើយគាត់មិនចង់ប្រញាប់ប្រញាល់អ្វីទាំងអស់។ នោះហើយជាមូលហេតុដែលគាត់ព្យាយបន្ថយល្បឿនក្នុងទំនាក់ទំនងស្នេហា។
៤.គាត់ព្យាយាមចង់ឈ្នះជាមួយអ្នក
អ្នកប្រហែលជាធ្លាប់ធ្វើឱ្យគាត់ឈឺចាប់ អ្នកប្រហែលជាធ្លាប់ធ្វើអ្វីមួយ ឬនិយាយអ្វីមួយដែលគាត់មិនចូលចិត្ត។ ហើយគាត់កំពុងព្យាយាមបញ្ចេញកំហឹងរបស់គាត់ មុនពេលគាត់និយាយជាមួយអ្នកម្តងទៀត ដោយពេលខ្លះគាត់មិនចង់ជួបមុខអ្នកនោះទេ រហូតដល់ពេលគាត់ត្រជាក់ចិត្តវិញ៕
ប្រភព ៖ បរទេស