ជ្រើសរើសដួងផ្កាយ១ ក្នុងចំណោមផ្កាយទាំង៧ នឹងដឹងថាវាផ្ញើសារអ្វីមកអ្នក

តោះនាំគ្នាមកទស្សន៍ទាយតាមរយះរូបភាពផ្កាយខងក្រោម ដោយអ្នកគ្រាន់តែរើសផ្កាយមួយក្នុងចំណោមផ្កាយទាំង៧ នោះអ្នកនឹងអាចដឹងថាផ្កាយនោះចង់ផ្ញើសារអ្វីមកកាន់អ្នក!

1

• ចម្លើយ ១

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីមួយ នោះសកលលោកចង់ប្រាប់អ្នកថា អាវុធចុងក្រោយរបស់អ្នកគឺជំនឿ។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ អ្នកមិនគួរថយក្រោយឡើយ។ នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗនេះ ហើយវានឹងមកដល់អ្នកដោយនឹកស្មានមិនដល់។

• ចម្លើយ ២

ប្រសិនបើជម្រើសរបស់អ្នកជាផ្កាយទីពីរ សកលលោកកំពុងផ្ញើសារមកអ្នកថា អ្នកដឹងយ៉ាងច្បាស់ថាដើម្បីទទួលបានអ្វីមួយ អ្នកត្រូវខិតខំប្រឹងប្រែងបន្តិច។ ដូច្នេះកុំបោះបង់ការខិតខំរបស់អ្នក ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន ព្រោះវាកំពុងមកជិតអ្នកហើយ។

2

• ចម្លើយ ៣

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីបី នោះចក្រវាលប្រាប់អ្នកថា "វាស់ប្រាំពីរដង កាត់ម្ដង"។ សូមពិចារណាដោយប្រុងប្រយ័ត្នមុននឹងធ្វើអ្វីមួយ។ យ៉ាងណាមិញ វាសនាមិនទាន់ខិតមកជិតអ្នកនៅឡើយទេ ប៉ុន្តែប្រសិនបើអ្នកមានទំនុកចិត្តលើជម្រើសរបស់អ្នក អ្នកនឹងត្រូវខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត។

• ចម្លើយ ៤

ប្រសិនបើជម្រើសរបស់អ្នកជាផ្កាយទីបួន សកលលោកផ្ញើសារមួយដើម្បីឲ្យអ្នកចងចាំថា នៅក្បែរខ្លួនអ្នក មានមិត្តម្នាក់ដែលតែងតែត្រៀមខ្លួនជួយអ្នកជានិច្ចពេលអ្នកមានបញ្ហា។ វាអាចជាមិត្តចាស់របស់អ្នក ឬ អ្នកស្គាល់គ្នា ដែលនឹងជួយអ្នកធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។

• ចម្លើយ ៥

ជ្រើសរើសតារាលេខប្រាំ ចក្រវាលបញ្ជាក់ថាចិត្តសប្បុរសនឹងនាំអ្នកទៅរកភាពជោគជ័យ ព្រោះអ្នកតែងតែរស់នៅដោយស្មោះត្រង់ និងផ្តល់ភាពសប្បុរសដល់អ្នកដទៃ។ ម្យ៉ាងទៀតបំណងប្រាថ្នារបស់អ្នកប្រាកដជាក្លាយជាការពិតនៅថ្ងៃណាមួយជាក់ជាមិនខាន។

3

• ចម្លើយ ៦

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីប្រាំមួយ នេះបង្ហាញពីដំបូន្មានដែលសកលលោកកំពុងផ្តល់ឱ្យអ្នក ថាវាដល់ពេលដែលត្រូវធ្វើសកម្មភាព ហើយផ្តោតលើបំណងប្រាថ្នាពិតរបស់អ្នក ជាជាងចំណាយពេលវេលា និងថាមពលដែលឥតប្រយោជន៍។ ដូច្នេះហើយ បើអ្នកចង់សម្រេចគោលដៅមួយ អ្នកត្រូវតែកំណត់គោលដៅពិតប្រាកដជាមុនសិន ហើយធ្វើការឱ្យអស់ពីសមត្ថភាព។

• ចម្លើយ ៧

ប្រសិនបើជម្រើសរបស់អ្នកជាផ្កាយទីប្រាំពីរ សកលលោកផ្ញើសារថាដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត អ្នកត្រូវប្រឹងប្រែង។ សាកលលោកហាក់ដូចជាកំពុងសាកល្បងអ្នកដើម្បីមើលថាតើអ្នកសមនឹងអំណោយដែលសកលលោកផ្តល់ជូន ឬ អត់។ ប៉ុន្តែប្រសិនបើអ្នកអាចស៊ូទ្រាំ និងប្រឹងប្រែងបន្តិចទៀត អ្នកនឹងអាចទទួលបានអ្វីដែលអ្នកចង់បានយ៉ាងពិតប្រាកដ៕

4

ប្រភព ៖ បរទេស