ជ្រើសសញ្ញា១ ដើម្បីទស្សន៍ទាយថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលណាក្នុងជីវិត

ខាងក្រោមនេះយើងមានសញ្ញា៦ ដែលមានលក្ខណៈខុសៗគ្នា តែសួរថាតើអ្នកពេញចិត្តសញ្ញាមួយណាជាងគេ? តោះ ជ្រើសសញ្ញា១ ដើម្បីទស្សន៍ទាយថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលមួយណាក្នុងជីវិតរបស់អ្នក!

1

+ ចម្លើយទី ១

ប្រសិនបើអ្នកត្រូវបានទាក់ទាញទៅនឹងនិមិត្តសញ្ញាទីមួយ នេះបង្ហាញថាអ្នកស្ថិតក្នុងដំណាក់កាល "ដួលសន្លប់" នៃជីវិតរបស់អ្នក។ អ្នកមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទេ នៅពេលដែលអ្នកមានផែនការច្រើនក្នុងចិត្ត និងផែនការធំសម្រាប់អនាគត គំនិតរបស់អ្នកអាចហាក់ដូចជាមិនប្រាកដប្រជាសោះ ហើយអ្នកតែងតែពន្យារពេលម្តងហើយម្តងទៀត។

2

+ ចម្លើយទី ២

ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសនិមិត្តសញ្ញាទីពីរ នេះបង្ហាញថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ មានរឿងល្អជាច្រើនកើតឡើងនៅជុំវិញអ្នក តែអ្នកមិនដឹងពីរបៀបយកវាទាំងអស់នោះទេ។ ដូច្នេះសូមរក្សាភាពស្ងប់ស្ងាត់ បន្តជឿជាក់លើខ្លួនឯង។ ម្យ៉ាងទៀត មនុស្សនៅជុំវិញអ្នក មិនថាមិត្តភក្តិ ឬ មនុស្សជាទីស្រលាញ់ គឺនឹងនៅក្បែរអ្នកជានិច្ចរាល់ពេលដែលអ្នកត្រូវការ។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការហៅទូរស័ព្ទទៅមនុស្សដែលខ្វល់ពីអ្នកនៅពេលអ្នកមានបញ្ហាត្រូវការជំនួយ។

+ ចម្លើយទី ៣

ប្រសិនបើអ្នកចាប់អារម្មណ៍នឹងនិមិត្តសញ្ញាទីបីនេះ ដំណើរជីវិតរបស់អ្នកហាក់ដូចជាស្ថិតក្នុងដំណាក់កាលដែលមិននឹកស្មានដល់។ អ្នកឃើញខ្លួនឯងដើរពីផ្លូវមួយទៅផ្លូវមួយទៀតដោយមិនទទួលបានលទ្ធផល ឬ រង្វាន់ដែលអ្នកសមនឹងទទួលបានឡើយ។ ម្យ៉ាងទៀត ជីវិតហាក់ដូចជារុញអ្នកទៅកាន់កន្លែងដែលអ្នកមិនចង់ទៅអញ្ចឹង។

3

+ ចម្លើយទី ៤

ប្រសិនបើអ្នកត្រូវបានទាក់ទាញទៅនឹងនិមិត្តសញ្ញានេះ អ្នកស្ថិតនៅលើផ្លូវខ្លីបំផុត និងអំណោយផលបំផុត។ វានឹងនាំអ្នកទៅកាន់កន្លែងដែលអ្នកត្រូវទៅ។ អ្នកមានកិច្ចការជាច្រើនដែលត្រូវធ្វើ ប៉ុន្តែអ្នកមិនដែលមានអារម្មណ៍នឿយហត់ ឬ ខ្លាចលំបាកឡើយ។ អ្នកបានរៀបចំអ្វីគ្រប់យ៉ាងប្រកបដោយភាពត្រឹមត្រូវ និងអាចគ្របដណ្តប់អ្វីៗគ្រប់យ៉ាង។

+ ចម្លើយទី ៥

ប្រសិនបើអ្នកត្រូវបានទាក់ទាញទៅនឹងនិមិត្តសញ្ញាទីប្រាំ នេះបង្ហាញថាអ្នកពិតជាឆ្ងាយពីគោលដៅរបស់អ្នក។ មានរឿងមិនល្អហាក់ដូចជាបានកើតឡើងចំពោះអ្នក ឬ នរណាម្នាក់ដែលនៅជិតអ្នកនាពេលថ្មីៗនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក។

4

+ ចម្លើយទី ៦

ប្រសិនបើអ្នកត្រូវបានទាក់ទាញទៅនឹងនិមិត្តសញ្ញាចុងក្រោយនេះបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលតែងតែព្យាយាមផ្តោតលើអ្វីទាំងអស់ ដើម្បីសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលបានកំណត់។ តាមពិតទៅ អ្នកកំពុងធ្វើបានល្អនៅលើ "ដំណើរជីវិត" ប៉ុន្តែអ្នកក៏ភ្លេចផ្នែកដ៏មានតម្លៃមួយចំនួនផ្សេងទៀតនៃជីវិតផងដែរ។ ដូច្នេះសូមបន្ថយល្បឿនបន្តិច កុំសម្រុកធ្វើការពេក និងសូមរីករាយនឹងជីវិតឲ្យបានច្រើន៕

ប្រភព ៖ បរទេស