រើសសន្លឹកបៀរមួយ ដើម្បីដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ

តើអ្នកជឿលើការទាយសន្លឹកបៀរដែរឬទេ? បើជឿ សូមអ្នករើសសន្លឹកបៀរមួយក្នុងចំណោមបៀរខាងក្រោម ដើម្បីទស្សន៍ទាយដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ ទៅថ្ងៃខាងមុខ!

1

១.សន្លឹកបៀរ A៖ សំណាងជាងមុន

ថ្មីៗនេះ សំណាងរបស់អ្នកល្អណាស់ ថ្វីត្បិតតែវាមិនមែនជាសំណាងល្អក៏ដោយ តែវានឹងផ្លាស់ប្តូរជីវិតរបស់អ្នកមួយរយៈដែរ ហើយវាក៏នឹងជួយអ្នកក្នុងផែនការដែលអ្នកកំពុងធ្វើថែមទៀតផង។ អ្នកប្រហែលជាមិនទទួលបានលទ្ធផលល្អខ្លាំងដូចដែលអ្នករំពឹងទុក ប៉ុន្តែអ្នកនៅតែទទួលមានសមិទ្ធិផលតូចៗជាទីគាប់ចិត្តផងដែរ។ ឲ្យតែអ្នកខំប្រឹងប្រែង នៅឆ្នាំខាងមុខ អ្នកនឹងទទួលបានលាភសំណាងធំជាងមុន ទាំងរឿងស្នេហា និងសំណាងក្នុងជីវិត។

2

២.សន្លឹកបៀរ B៖ ល្អមធ្យម

សំណាងរបស់អ្នកជាទូទៅជាមធ្យមនាពេលថ្មីៗនេះ។ អ្នកនឹងមិនជួបប្រទះការលំបាក ឬ ឧបសគ្គណាមួយឡើយ។ អ្វីៗនឹងដំណើរការទៅដោយរលូន ការងារប្រព្រឹត្តទៅដោយរលូន ជីវិតស្នេហាក៏រលូន (បើមានគូស្នេហ៍ ឬ រៀបការ)។ អ្នកនឹងមានមនុស្សថ្លៃថ្នូរមកជួយអ្នក ដោយមិនទាមទារគុណស្រ័យវិញទេ។ ប្រសិនបើអ្នកនៅលីវ សំណាងរបស់អ្នកនឹងកើនឡើង ឬ មានមនុស្សជាច្រើនតាមចែចង់។

3

៣.សន្លឹកបៀរ C៖ សូមសំណាងល្អ និងវិបុលភាព

ថ្មីៗនេះ អ្នកពិតជាមានសំណាងណាស់នៅក្នុងវិស័យហិរញ្ញវត្ថុ។ ខ្សែរាសីរបស់លោកអ្នកកាន់តែសម្បូរហូរហៀរ មិនត្រឹមតែអាចរកចំណូលបានពីការងារប៉ុណ្ណោះទេ តែថែមទាំងអភិវឌ្ឍន៍មុខជំនួញខាងក្រៅផងដែរ ។ អ្នកថែមទាំងអាចទទួលបានរង្វាន់ ឬ លទ្ធផលល្អ ប្រសិនបើអ្នកកំពុងប្រឡង ស្ថិតក្នុងការសិក្សា ឬ ទទួលបានប្រាក់រង្វាន់នាពេលខាងមុខ។

4

៤.សន្លឹកបៀរ D៖ គ្មានសំណាងនោះឡើយ

អ្នកកំពុងតែឈរនៅស្ងៀម ខ្វះឆន្ទៈ ខ្ជិលមិនចង់សាកល្បង និងមិនមានមហិច្ឆតាសម្រាប់អនាគតដូចអ្នកដទៃឡើយ។ អ្នករស់នៅជាមួយពាក្យថា "ចាំស្អែកចាំធ្វើ" នៅមិនច្បាស់លាស់ មិនទាន់គិតពីអនាគតនោះទេ។ ជាមួយនឹងស្ថានភាពនេះ អ្នកមិនអាចទាក់ទាញសំណាង ឬថាមពលវិជ្ជមានណាមួយឡើយ។ ដូច្នេះហើយ ជីវិតរបស់អ្នកនឹងមិនមានសំណាងទេ។ អ្នកថែមទាំងអាចប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាលុយកាក់ ការងារ និងមានអារម្មណ៍ថាបរាជ័យទាំងស្រុង៕

5

ប្រភព ៖ បរទេស