គេតែងតែនិយាយថាមនុស្សយើងម្នាក់ៗ កើតមកមានវាសនា ទៅតាមការខិតខំប្រឹងប្រែង ជាពិសេសគឺហុងស៊ុយ ឬ មានបុណ្យតាំងពីកំណើត។ ព្រោះអ្នកខ្លះកើតមកចំគ្រួសារអ្នកស្តុកស្តម្ភដូច្នេះជីវិតគេនឹងស្រួលតាំងពីតូចដល់ធំ។ ម្យ៉ាងទៀតសូម្បីតែ ទម្រង់ចិញ្ចើមរបស់អ្នកក៏អាចបង្ហាញពីជីវិតអាពាហ៍ពិពាហ៍ និង ទ្រព្យសម្បត្តិរបស់អ្នកបានដែរ។ ដូច្នេះសូមមើលទម្រង់ចិញ្ចើមខាងក្រោម ថាតើមួយណាមានលក្ខណៈដូចចិញ្ចើមរបស់អ្នក!
• ចិញ្ចើមទី១
អ្នកមានអំណាច មានឆន្ទៈខ្លាំង និងជាមនុស្សមានតម្លៃ។ អ្នកជាមនុស្សមានចរិតស្លូតបូត ជ្រុលនិយម ចូលចិត្តបញ្ចេញមតិ មិនចង់ទាបជាងអ្នកណាឡើយ និងតែងតែចង់ឈ្នះគ្រប់រឿង។
+ អ្នកទំនងជារៀបការជាមួយគូដែលមានសុជីវធម៌ និងទទួលបានប្រាក់ខែល្អ។ ថ្ងៃអនាគតអ្នកនឹងរវល់ខ្លាំងជាមួយអាជីពការងារ រកលុយបានកាន់តែច្រើន។ អ្នកមានវាសនាក្លាយជាអ្នកមានទ្រព្យសម្បត្តិនិង មានតែភាពរុងរឿង ដោយសារតែភាពប៉ិនប្រសប់ និងភាពស្វាហាប់របស់អ្នក។
• ចិញ្ចើមទី២
អ្នកជាមនុស្សដែលត្រូវធ្វើការខ្លាំងជាងអ្នកដទៃពីរដងដើម្បីមានជីវិតល្អមួយ។ វាសនារបស់អ្នកគឺបានចារមកថា អ្នកនឹងមិនសូវមានឳកាសបានក្លាយជាអ្នកមានមុខមាត់នោះទេ។ ម្យ៉ាងទៀត អ្វីក៏ដោយគឺអ្នកត្រូវតែខំរកវាដោយខ្លួនឯង ព្រោះគ្មាននរណាចាំណែនាំ និងគាំទ្រអ្នកឡើយ។
+ អ្នកកើតមកមានទំនួលខុសត្រូវជាច្រើនក្នុងគ្រួសារ ហើយអ្នកត្រូវតែលះបង់ខ្លួនឯងដើម្បីគ្រួសារ។ អ្នកតែងតែព្យាយាមធ្វើការមិនឈប់ឈរ។ អ្នកមានជោគវាសនាលំបាកក្នុងវ័យក្មេង លុះរហូតដល់អ្នកចាស់ អ្នកអាចមានជីវិតសុខស្រួល និងសុខសប្បាយវិញ។
• ចិញ្ចើមទី៣
អ្នកមានជីវភាពធូរធារ មានសន្តិភាព និងធម្មតា មិនសូវមានឧបសគ្គ ឬ ការលំបាកច្រើន ប៉ុន្តែវាសនាមិនធ្វើឲ្យអ្នករកប្រាក់បានច្រើននោះទេ។ ជាទូទៅ រាសីអ្នកគឺមធ្យម ហូបចុកគ្រប់គ្រាន់ ហើយមុខរបររបស់អ្នកក៏ត្រូវបានចាត់ទុកថាមិនអីដែរ។
+ អ្នកនឹងមានគ្រួសារតូចមួយ កក់ក្តៅ និងសប្បាយរីករាយ។ ទោះបីជាអ្នកមិនមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏អ្នកសម្បូរទៅដោយសុភមង្គលពេញលេញ។ អ្នកមានជីវិតដ៏សុខសាន្ត ពោរពេញដោយភាពរីករាយ តែងតែរស់នៅក្នុងក្តីស្រឡាញ់របស់ញាតិមិត្ត ហើយអ្នកនឹងតែងតែមានគេជួយគ្រប់ពេល៕
ប្រភព ៖ បរទេស