ចិត្តសាស្រ្ត រើសកែវមួយដើម្បីដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់

បើសិនអ្នកកំពុងតែមានស្នេហា តើអ្នកចង់ដឹងទេថាស្នេហារបស់អ្នកនឹងនៅតែផ្អែមល្ហែម ឬជូរចត់? តោះបើចង់ដឹងសូមរើសយកកែវមួយក្នុងចំណោមកែវខាងក្រោម នោះអ្នកនឹងដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់ទៅថ្ងៃមុខ?

1

១.កែវ A

ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរនឹងមានភាពស្រដៀងគ្នាជាច្រើន មិនថាចំណង់ចំណូលចិត្ត និងគំនិត។ បុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនឹងបង្កើតបានជាស្នេហាដ៏ស្រស់ស្អាត និងចុះសម្រុងគ្នា។ ដូច្នេះហើយ លទ្ធភាពដែលអ្នក និងបុគ្គលនោះនៅជាមួយគ្នា គឺខ្ពស់ណាស់ ឬអាចលើសពីនេះទៅទៀតគឺការមានផ្ទះជាមួយគ្នាក៏ថាបាន។

Happy Young Couple Surrounded With Cardboard Boxes At Home

២.កែវ B

ប្រសិនបើអ្នកកំពុងមានស្នេហា គឺអាចនឹងមានភាពរកាំរកូសខ្ពស់ ហើយមិនត្រឹមតែបញ្ហាស្នេហាទេ សូម្បីតែការសិក្សា/ការងារក៏មិនសូវល្អចំពោះអ្នកដែរ។ ប្រហែលអ្នកទាំងពីរត្រូវនៅឆ្ងាយពីគ្នាមួយរយៈដើម្បីស្ងប់ចិត្ត កុំព្យាយាមស្រែកដាក់គ្នាដោយកំហឹង។ ប្រសិនបើអ្នកកំពុងនៅលីវ រឿងរ៉ាវស្នេហាបន្ទាប់របស់អ្នកនឹងមានភាពយឺតយ៉ាវ ឬ គ្មានសោះតែម្តង។

3

៣.កែវ C

ប្រសិនបើអ្នកមានគម្រោងរៀបការនាពេលខាងមុខនេះ ការរៀបការរបស់អ្នកនឹងធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនិងច្រណែនមិនខាន។ ស្នេហារសប់អ្នក ប្រហែលមិនកក់ក្តៅពេកទេ ប៉ុន្តែវាតែងតែផ្អែមល្ហែម និងសប្បាយរីករាយ។ ប្រសិនបើអ្នកនៅលីវ អ្នកអាចនឹងឆាប់បានជួបស្នេហាពិត ឬ អ្នកទាំងពីរនឹងចាប់ផ្តើមពីមិត្តភាព បន្ទាប់មកក៏ក្លាយជាស្នេហា។

4

៤.កែវ D

ប្រសិនបើអ្នកនៅលីវ ពិភពលោកនឹងក្លាយជាពណ៌ផ្កាឈូកឆាប់ៗនៅពេលដែលអ្នកមានស្នេហា ដោយអ្នកតែងតែចង់ដឹងថានៅពេលដែលគាត់នៅឆ្ងាយពីអ្នក តើគាត់នៅកន្លែងណា ហើយគាត់កំពុងធ្វើអ្វី ហើយតើគាត់នឹកអ្នកឬអត់។ ប្រសិនបើអ្នកមានស្នេហា អ្នកនិងដៃគូរបស់អ្នកនឹងធ្វើការសម្រេចចិត្តយ៉ាងក្លាហាន ដែលអាចឈានទៅដល់ការរៀបការក៏ថាបាន៕

5

ប្រភព ៖ បរទេស