ទារកដែលមាន IQ ខ្ពស់ ត្រូវបានគេដឹងថាកើតនៅក្នុងកំឡុងម៉ោងទាំងនេះ

ជាធម្មតាទារកគឺមិនអាចកំណត់បាននោះទេ ថាពួកគេនឹងកើតមកនៅម៉ោងប៉ុន្មាន ព្រោះវាអាស្រ័យទៅលើទារកផ្សេងៗគ្នា។ ប៉ុន្តែតើអ្នកឹដងទេថា ប្រសិនបើកូនរបស់អ្នកកើតនៅក្នុងកំឡុងពេលទាំង៤នេះ គឺត្រូវបានគេសន្មតថាពួកគេនឹងមាន IG ខ្ពស់ជាងទារកទូទៅ ហើយកំឡុងម៉ោងទាំងនោះគឺរួមមានដូចជា៖

1

១.ទារកកើតនៅចន្លោះម៉ោង ៣-៥ រសៀល

ទារកដែលកើតនៅម៉ោងនេះតាំងពីតូចគឺមានភាពឆ្លាតវៃ មានប្រាជ្ញាវាងវៃ និងអាចក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត។ ទារកកើតម៉ោងនេះក៏នឹងមានចិត្តបត់បែន ឆាប់សម្របខ្លួនបាន និងមានញ្ញាណទីប្រាំមួយដ៏រឹងមាំ។

3

២.ទារកកើតនៅចន្លោះម៉ោង ៥-៧ ព្រឹក

ទារកដែលកើតនៅម៉ោងនេះមានភាពល្អូកល្អឺន ប្រតិកម្មរហ័ស និងមានការទទួលយកបានល្អ។ ពួកគេជាអ្នកវិនិច្ឆ័យ ឆ្លាតវៃ រហ័សរហួន។ IQ ខ្ពស់គឺជាលក្ខណៈរបស់ទារកដែលកើតនៅក្នុងកំឡុងម៉ោងនេះ។ លើសពីនេះទៀត ពួកគេមានទេពកោសល្យ មានគុណធម៌ មានចំណេះដឹង និងមានអត្តចរិតល្អ។

4

៣.ទារកកើតនៅចន្លោះម៉ោង ៩-១១ ព្រឹក

ទារកដែលកើតនៅពេលនេះមានចិត្តទន់ជ្រាយ ប៉ុន្តែចិត្តរបស់ពួកគេមានភាពវៃឆ្លាតខ្លាំង ហើយភាពវៃឆ្លាតខាងផ្លូវអារម្មណ៍របស់ពួកគេគឺវិសេសវិសាលបំផុត។ ពួកគេមានគុណសម្បតិ្តពីកំណើត ពេលធំឡើង ពួកគេមានសមត្ថភាពរកលុយបានច្រើន ពូកែខាងគ្រប់គ្រងសេដ្ឋកិច្ច មានទ្រព្យសម្បត្តិសម្បូរហូរហៀរ មិនត្រឹមតែនាំមកនូវទ្រព្យសម្បត្តិដល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដល់គ្រួសារ និងកូនៗទៀតផង។

5

៤.ទារកកើតនៅចន្លោះម៉ោង ៩-១០ យប់

ទារកដែលកើតនៅម៉ោងនេះ នៅពេលដែលពួកគេពេញវ័យនឹងមាន IQ ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ កូនដែលកើតក្នុងម៉ោងនេះ មានលាភ មានប្រាជ្ញា មានវាសនា សម្រេចបាននូវរឿងធំៗក្នុងជីវិត ដោយការខិតខំរបស់ពួកគេផ្ទាល់ ម្យ៉ាងទៀតពួកគេងាយនឹងទទួលបានលាភ មានទ្រព្យហូរចូល ឪពុកម្តាយក៏មានសេចក្តីសុខ និងសុភមង្គល។ ដូច្នេះហើយ ចាប់តាំងពីកើតមក ទ្រព្យសម្បត្តិក្នុងគ្រួសារកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលគេហៅថាកូននាំមកនូវសេចក្តីចម្រើន៕

2

ប្រភព ៖ បរទេស