ជាធម្មតាតើអ្នកជឿលើរឿងទស្សន៍ទាយទេ? ហើយតើអ្នកចង់ដឹងទេថាខ្លួននឹងជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ? តោះបើចង់ដឹង ចូររើសស្រោមមុខមួយក្នុងចំណោមស្រោមមុខខាងក្រោមទាំងអស់គ្នា!
ស្រោមមុខទី ១
អ្នកងាយនឹងប្រឈមនឹងហានិភ័យ និងបរាជ័យនៅលើផ្លូវរកលុយ។ នៅពេលអ្នកចាប់ផ្តើមធ្វើការលើគម្រោងដំបូង អ្នកហាក់ដូចជាពូកែ ។ ប៉ុន្តែប្រហែលដោយសារអ្នកគ្មានសំណាង អ្នកនឹងធ្លាក់ខ្លួនដោយសារតែការមិនប្រុងប្រយ័ត្ន។ នៅពេលជួបរឿងអ្វីមួយ អ្នកងាយនឹងធ្វើខុស ហើយនាំទៅរកភាពបរាជ័យ ដោយសារតែភាពឆេវឆាវរបស់អ្នក ។
ស្រោមមុខទី ២
អ្នកងាយនឹងប្រថុយប្រថាន និងបរាជ័យក្នុងការពង្រីកទំនាក់ទំនង រក្សាទំនាក់ទំនងក្នុងសង្គម និងផ្ទាល់ខ្លួន។ អ្នកមិនពូកែក្នុងការប្រាស្រ័យទាក់ទងនោះទេ លើសពីនេះទៅទៀត បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សនិយាយត្រង់ ងាយនឹងប្រមាថអ្នកដទៃដោយមិនដឹងខ្លួន។ អ្នកមិនទន់ជ្រាយ ឬឆ្លាតគ្រប់គ្រាន់ ក្នុងការផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។ បន្តិចម្ដងៗ មនុស្សជាច្រើននឹងមានអារម្មណ៍ថា អ្នកក្រអឺតក្រទមពេក ហើយមានទំនោរចង់ "ដើរជៀស" ពីអ្នក។ លើសពីនេះ អ្នកក៏មិនសូវពូកែគ្រប់គ្រងទំនាក់ទំនងមិត្តភាពផងដែរ រហូតងាយនឹងបណ្តោយឱ្យមិត្តភាពបែកបាក់ ដោយមិនមានទំនាក់ទំនងយូរអង្វែង។ ម្យ៉ាងទៀត អ្នកងាយធ្លាក់ចូលក្នុងភាពឯកា ធុញទ្រាន់ និងក្លាយជាមនុស្សមិនចេះសុំជំនួយពីគេនោះទេ។
ស្រោមមុខទី ៣
អ្នកងាយប្រឈមនឹងហានិភ័យ និងបរាជ័យក្នុងរឿងស្នេហា។ ស្ថានភាពស្នេហារបស់អ្នកមានភាពច្របូកច្របល់ និងរដិបរដុបជាខ្លាំង។ អ្នកជាមនុស្សដែលមានចិត្តស្រលាញ់ ស្លូតត្រង់ និងតែងតែលះបង់ពេលមានស្នេហា។ យ៉ាងណាមិញ អ្នកភាគច្រើនជួបមនុស្សខុស ហើយឈឺចាប់ខ្លាំងបន្ទាប់ពីជួបរឿងស្នេហាខុសទាំងនោះ។
ស្រោមមុខទី ៤
អ្នកងាយប្រឈមនឹងហានិភ័យ និងបរាជ័យក្នុងអាជីពរបស់អ្នក។ កន្លងមកអ្នកអាចឈានទៅមុខខ្លះដែរ ប៉ុន្តែបន្តិចម្តងៗ ការងាររបស់អ្នកកាន់តែតានតឹង និងលំបាក។ អ្នកត្រូវបង្ខំចិត្តធ្វើអ្វីដែលអ្នកមិនពេញចិត្ត ព្រោះវាជា "ការងារដូរយកប្រាក់" របស់អ្នកក៏ដូចជាការចិញ្ចឹមគ្រួសាររបស់អ្នកផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកមានអារម្មណ៍ធុញថប់ ចង់លាឈប់ ប៉ុន្តែមិនអាចធ្វើអ្វីបាន៕
ប្រភព ៖ បរទេស