រើសសន្លឹកបៀមួយ ដើម្បីដឹងថាអ្នកណានឹងដាក់សម្ពាធលើអ្នកក្នុងខែនេះ?

គ្រាន់តែរើសសន្លឹកបៀមួយក្នុងចំណោមសន្លឹកបៀទាំង៤ខាងក្រោម នោះអ្នកនឹងដឹងថាអ្នកណានឹងធ្វើឲ្យអ្នកជួបរឿងតានតឹង ឬ ពិបាកនៅក្នងខែនេះ!

Kstv 1111

កាតទី១

មនុស្សដែលនឹងដាក់សម្ពាធលើអ្នកនៅថ្ងៃអនាគត គឺឪពុកម្តាយរបស់អ្នក ព្រោះពួកគេអាចនឹងជំរុញអ្នកឱ្យរៀបការឆាប់ៗ។ ពួកគេថែមទាំងព្រួយបារម្ភថាអ្នកនឹងមិនអាចរកគូស្នេហ៍បានដោយខ្លួនឯង ហេតុនេះហើយពួកគេនឹងតែងតែសួរអ្នកពីរឿងនេះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង និងហតិចិត្តខ្លាំង។

1

កាតទី២

មនុស្សដែលអ្នកត្រូវប្រយ័ត្នក្នុងពេលអនាគតដ៏ខ្លីខាងមុខគឺជាអ្នករួមការងារក្នុងក្រុមហ៊ុនរបស់អ្នក។ ព្រោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេអាចនិយាយអាក្រក់ពីអ្នកពីក្រោយខ្នង ឬអាក្រក់ជាងនេះទៅទៀត ដោយប្រើល្បិចចាក់អ្នកពីក្រោយខ្នង ធ្វើឱ្យអ្នកខូចកេរ្តិ៍ឈ្មោះក្នុងក្រុមហ៊ុន។ ពួកគេមានអារម្មណ៍ថាអន់ជាងអ្នកចំពោះប្រសិទ្ធភាពការងារ ប៉ុន្តែមិនដឹងពីរបៀបទម្លាក់អ្នកចុះក្រោម ដូច្នេះពួកគេនឹងប្រើល្បិចដើម្បីធ្វើបាបអ្នក។

2

កាតទី៣

អ្នកនឹងឈ្លោះគ្នាជាមួយមិត្តភក្តិ ចំពោះបញ្ហាលុយកាក់។ ប្រសិនបើអ្នកខ្ចីប្រាក់ពីគេអោយមិត្តភក្តិជិតស្និទ្ធ សូមឱ្យពួកគេសរសេរលិខិតសន្យាដើម្បីជៀសវាងផលវិបាកនាពេលអនាគត។

3

កាតទី៤

អ្នកដែលដាក់សម្ពាធលើអ្នក គឺជាបងប្អូនបង្កើតរបស់អ្នក ព្រោះនៅពេលពួកគេអស់លុយ ពួកគេនឹងចាប់ផ្តើមស្វែងរកអ្នកដើម្បីខ្ចីលុយ ឬ សុំជំនួយជាដើម៕

4

ប្រភព ៖ បរទេស