ថ្វីបើវិទ្យាសាស្ត្រជឿនលឿនក៏ដោយ ក៏នៅតែមានផ្នែកថ្មីៗនៃរាងកាយដែលគេកំពុងតែរកឃើញ ហើយមានលក្ខណៈពិសេសជាច្រើននៃរាងកាយរបស់មនុស្សដែលត្រូវបានរកឃើញតែនៅក្នុងមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបង្ហាញថារាងកាយរបស់យើងមានលក្ខណៈមិនដូចគ្នាឡើយ ដែលក្នុងនោះមានដូចជា៖
១.ក្រឡើតព្រែក
ក្រឡើតបម្រើមុខងារយ៉ាងសំខាន់ក្នុងការជួយយើងឱ្យញ៉ាំ និងផឹកទឹក។ ទោះយ៉ាងណាក៏ដោយ មាន 2% នៃប្រជាជនមានក្រឡើតព្រែក ដែលវាជាលក្ខណៈកម្រមួយ។ ហើយក្រឡើតព្រែកនេះត្រូវបានគេស្គាល់ថាជា bifid uvula វាច្រើនតែជាជម្ងឺមកពីតំណពូជ ហើយវាអាចបណ្តាលឱ្យមានការពិបាកក្នុងការរំលាយអាហារ និងការនិយាយជាដើម។ ហើយសម្រាប់ករណីធ្ងន់ធ្ងរជាងនេះ គឺតម្រូវឲ្យមានការព្យាបាល ឬការវះកាត់ជាដើម។
២.រសជាតិបន្ថែម
មនុស្សខ្លះកើតមកមានលកខណៈពិសេស ដោយពួកគេមានរសជាតិច្រើនជាងមនុស្សធម្មតា ហើយត្រូវបានគេហៅថា supertasters ។ ដោយពួកគេមានសមត្ថភាពងាយនឹងទទួលបានរសជាតិជូរចត់ក្នុងអាហារដូចជា កាហ្វេ សូកូឡា ប្រូខូលី ជាដើម។ ប្រហែល 25% នៃប្រជាជនកើតមកជាមួយនឹងសមត្ថភាពនេះ ហើយភាគច្រើនគេរកឃើញទៅលើស្ត្រី។
៣.ម្រាមដៃនិងម្រាមជើងដោយគ្មានក្រចក
សាកស្រម្រៃថាខ្លួនយើងគ្មានក្រចកដៃ និងក្រចកជើងគឺមិនគួរឲ្យជឿនោះទេ ប៉ុន្តែមនុស្សខ្លះកើតមកគឺមានសភាពបែបនេះ។ វាជាជម្ងឺមួយមានឈ្មោះថា Anonychia congenita ដែលជាជំងឺកម្រមួយដែលបណ្តាលឱ្យមនុស្សកើតមកដោយគ្មានក្រចកដៃ និងក្រចកជើង។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះមិនប៉ះពាល់ដល់សុខភាពរបស់ពួកគេតាមមធ្យោបាយណាមួយឡើយ ហើយជួនកាលមានតែក្រចកជើង ឬក្រចកដៃមួយចំនួនប៉ុណ្ណោះដែលបាត់។
៤.រន្ធតូចមួយនៅជិតត្រចៀក
ហេតុការណ៍ចម្លែកមួយនៅក្នុងខ្លួនមនុស្ស ដែលមនុស្សមួយចំនួនអាចមានគឺរន្ធតូចមួយនៅជិតត្រចៀក។ វាត្រូវបានគេស្គាល់ថាជារណ្តៅ preauricular ហើយតាមពិតទៅវាគ្មានគ្រោះថ្នាក់នោះទេ ហើយគេក៏មិនយល់ថាហេតុអ្វីក៏វាកើតមានដែរ។
៥.ការលូតលាស់សក់លើស
hypertrichosis គឺជាការលូតលាស់សក់ច្រើនពេកនៅលើរាងកាយរបស់មនុស្ស។ វាកម្រណាស់ដែលមានតែ 50 ករណីប៉ុណ្ណោះដែលត្រូវបានកត់ត្រា។ មូហើយលហេតុនៃរឿងនេះមិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែវាកើតឡើងដោយសារតំណពូជជាដើម៕
ប្រភព ៖ បរទេស